Part 8 : ថេយ៍មិនមែនជារបស់លេងទេ

2.1K 145 8
                                    

     ពេលវេលាដ៏សែនធុញទ្រាន់ត្រូវបានកន្លងផុត ។ នាយតូច ថេយ៉ុង ញញឹមបិទមាត់មិនជិតទេ បន្ទាប់ពីលឺរាងក្រាស់បបួលត្រឡប់ទៅវិញ ព្រោះការងាររបស់នាយក៏រួចរាល់ហើយដែរ ។ ពួកគេចាកចេញពីការដ្ឋានក៏បន្តមករកអ្វីញុាំ ដែលសំខាន់ទីនេះគឺនៅជាយក្រុងមិនសម្បូរហាងទំនើបប៉ុន្មាននោះទេ ។

«លោកចេះញុាំអាហារតាមកន្លែងសាមញ្ញបែបនេះដែរឬ?»ថេយ៉ុង ស្រដីទាំងសម្លឹងទៅហាងធំល្មមដែលវាមិនស៊ីវិល័យសមនឹងឋានៈនាយឡើយ ប៉ុន្តែការរៀបចំនិងសេវាកម្មនៅទីនេះមើលទៅល្អគួរសម ។

«កុំនិយាយច្រើន ចូលទៅ!!»ជុងគុក មិនតបចូលទៅខាងក្នុងមុនបាត់ ដោយនាយដើរទៅកុម្មង់អាហារដោយខ្លួនឯង នឹងដើរទៅរកតុអង្គុយតែម្ដង មិនខ្វល់ពីថេយ៍ដែលឈរធ្មឹងសម្លឹងមើលនាយសង្ហាធ្វើរឹកឡូយ ។

«ឆឹស...ខ្មើតសិនចុះ!!»ថេយ៉ុង ពេបមាត់ជម្រេញនឹង ជុងគុក ដែលតែងតែគម្រោះគម្រើយមកកាន់ខ្លួនមិនលុះ ។ រាងតូចដើរទៅកុម្មង់អាហារនឹងចូលទៅអង្គុយតុទល់មុខរាងក្រាស់ មួយសន្ទុះអាហារក៏មកដល់ ពួកគេក៏ចាប់ផ្ដើមញុាំដោយមិននិយាយអ្វីមួយម៉ាត់ ប៉ុន្តែសួរថា ថេយ៉ុងអាចស្ងាត់បានប៉ុន្មានម៉ោងទៅ ?

«លោក!! ខ្ញុំសួរអ្វីម្យ៉ាងបានដែរទេ?»គេមិនមែនជាប្រភេទមនុស្សដែលចូលចិត្តនៅស្ងៀមឡើយ ។ ជុងគុក មិនបានតបគ្រាន់តែសម្លឹងមុខគេបន្តិច ក៏ឈ្ងោកញុាំបន្ត ។

«ហេតុអីលោកមិនសម្លាប់ខ្ញុំ?បើតាមរឿងល្ខោនដែលខ្ញុំតាមដាន ទង្វើរបែបនេះប្រាកដណាស់ថាតួប្រុសមានចិត្តលើតួស្រី បីដូចជាជីវិតពិត ឬមួយលោកលង់ស្រឡាញ់ខ្ញុំ?»ថេយ៉ុង បើកភ្នែកធំចំហមាត់សួរ ជុងគុក ទាំងបង្រួមខ្លួនធ្វើដូចជាខ្លាច ។

ឃ្លុស! មួយក្រញ៉ដាក់ទៅលើរាងតូចអោយបាត់ឡេឡឺ

«អ៊ួយ...ឈឺ!!»
«ឈប់ស្រមៃទៅ ក្មេងមិនទាន់គ្រប់អាយុដូចជាឯង គ្មានអ្នកណាគេប៉ែតទ័យទេ»
«ចាំបាច់លេងខោក ខ្ញុំគ្រាន់តែលលេង ហេតុក៏ធ្ងន់ដៃយ៉ាងនេះ មនុស្សលោកចេះស្គាល់ពាក្យថាថ្នមដែរទេ? ថ្នមណា...គឺថ្នមលួងលោមអីបែបនេះ»ថេយ៍ មុខក្រញ៉ូវអង្អែលក្បាលទាំងអន់ចង់

និទាឃរដូវ (ចប់✓)Where stories live. Discover now