Part 30 : បងគ្មានថ្ងៃដោះលែងអូនទេថេយ៍

1.7K 98 5
                                    

    ទារុណកម្មដ៏ឃោរឃៅនៅតែបន្ត ។ រំលឹកទៅដល់អតីតកាលដ៏សែនឈឺចាប់ ដោយសារតែវិបត្តិក្នុងជម្លោះគ្រួសារបណ្ដាលឱ្យមនុស្សទាំងពីរដែលមាននាមជាឪពុកម្ដាយត្រូវបង្ខំចិត្តយកកូនទៅលាក់សែនឆ្ងាយដើម្បីគេចពីមនុស្សអាក្រក់ ចំណែកខ្លួនសុខចិត្តប្រឈមនឹងសេចក្ដីស្លាប់ មិនយូរប៉ុន្មាន លោកផាដុននៅតែរកជុងគុកឃើញនឹងយកគេទៅចិញ្ចឹមទុកដូចជាកូន ប៉ុន្តែបំណងពិតប្រាកដគឺចង់សម្លាប់រាងក្រាស់ទៅវិញទេ គ្រាន់តែគាត់មិនអាច ក្នុងនាមជាទាយាទ ជុងគុក មានគេតាមការពារគ្រប់ជំហាន ទើបត្រូវបន្តទុកជុងគុកនៅធ្វើជាប្រយោជន៍ រហូតដល់ការពិតគ្រប់យ៉ាងត្រូវបានបើកកកាយអោយនាយភ្លឺភ្នែកពីឃាតករពិតប្រាកដដែលសម្លាប់ឪពុកម្តាយខ្លួន ។

«ចង់បានណាស់ហេស៎អាអំណាចហ្នឹង ចង់បានទ្រព្យសម្បត្តិ តជំនាន់នឹងឬ? ខ្លួនភ្លើតែធ្វើឆ្លាត លោភលន់ហួសប្រមាណ កាប់សម្លាប់គ្នាដើម្បីតែមុខមាត់ អញ្ជឹងចាំយើងជួយបញ្ជូនឯងទៅធ្វើជាកញ្ជះបម្រើឪពុកម្តាយយើងបន្តទៅចុះ»

«អត់...អត់ទេ កុំ អា៎...»លោកផាដុន ស្រែកសឹងដកដង្ហើមមិនដល់គ្នា រាងកាយត្រូវស្ពឹកស្រពន់ដោយសារត្រាំទឹកកកដ៏សែនត្រជាក់ ឯមុខត្រូវដុតកម្លោចដោយភ្លើងដ៏ក្ដៅរាប់រយអង្សា ។ ពេលនេះគាត់ត្រូវបានកូនចៅ ជុងគុក ចាប់បោចសក់ទៅក្រោយ ច្របាច់មាត់របស់គាត់អោយបើកឡើង ចាក់ម្សៅអ្វីម្យ៉ាងចូលទៅទាល់តែអស់មួយកញ្ចប់ ។

«អ្ហឹក...ខឹកខឹក ឯងយកស្អីអោយយើងផឹក»លោកផាដុន ក្អកដោយការឈ្លក់

«របស់ដែលឯងចូលចិត្តលក់នោះអី!! គឺថ្នាំញៀន»ចេះលក់ជួញដូរអោយគេបានក៏គួរតែសាកផលិតផលខ្លួនឯងខ្លះហើយ អោយដឹងថាវាមានរសជាតិបែបណា ហើយនៅពេលដែលខ្វះវាលែងបានវានឹងក្លាយជាបែបណា ។

«នេះ...ឯង អាជុងគុក!!»លោកផាដុន ស្រដីដោយការខឹងក្រោធចង់ក្អួតចេញក៏មិនបាន រាងកាយចាប់ផ្តើមធ្វើទុកគាត់លំបាកក្នុងខ្លួនស្ទើដាច់ខ្យល់ស្លាប់ទៅហើយ ។

«ជុជុ...នៅមិនទាន់អស់ទេ ខ្ញុំនៅមានអ្វីដែលសប្បាយៗសម្រាប់ពូបន្ថែមទៀត !! ចូលចិត្តស្រីក្មេងណាស់ហេស៎ ស៊ីហើយក៏យកទៅលក់ តណ្ហាមិនចេះស្កប់ស្កល់ ខ្ញុំចង់ដឹងថាពូអាចទប់ទល់បានដល់កម្រិតណា »ជុងគុក និយាយមិនទាន់ផុតពីមាត់ផង រិកគីយកកញ្ចប់ម្សៅតូចមួយមកទៀតដែលវាជាថ្នាំសម្រើប ចាក់ចូលទៅក្នុងមាត់លោកផាដុនដូចជាលើកមុន ។

និទាឃរដូវ (ចប់✓)Where stories live. Discover now