Part 42 : បើកូនកើតមកកាត់ទៅរកបងចប់មិនខាន

1.5K 94 4
                                    

មួយសប្ដាហ៍មកនេះ ជុងគុក ថ្នមប្រពន្ធសឹងតែមិនអោយគេធ្វើអ្វីទាល់តែសោះ ចំណែកឯទំនាក់ទំនងប្ដីប្រពន្ធក៏កាន់តែស្អិតរមួតខ្លាំងឡើង ។

«ចុះមួយៗថេយ៍ ប្រយ័ត្នធ្លាក់»មាត់ស្រដីខណៈដែលដៃកំពុងតែក្រសោបចង្កេះនាយតូចជាប់ ជួយធ្វើជាលំនឹងអោយគេបានចុះជណ្ដើរ ។

«បានហើយជុងគុក អូនមិនមែនខ្សោយដល់ថ្នាក់ដើរមិនកើតឯណា»តឹងទ្រូងណាស់លោកប្ដី ថ្នមអីថ្នមយ៉ាងនេះ ទម្រាំចុះមកដល់ខាងក្រោមគេឯណេះសឹងតែបោះជំហានលែងទៅមុខ ហួសចិត្តនឹងស្វាមីដែលបារម្ភជ្រុល ធ្វើមើលតែគេចាស់ជរាត្រូវការឈើច្រត់យ៉ាងចឹង ។

«បងខ្លាចថាកូនធ្វើទុក្ខ ម្យ៉ាងក្រែងមានគ្រោះថ្នាក់មើលមិនឃើញធ្វើយ៉ាងម៉េច ការពារប្រសើរជាងព្យាបាលណាអូនសម្លាញ់»ពិតមែនហើយ ភ្លេចប្រាប់ដំណឹងល្អ ហើយក៏ជាមូលហេតុដែលធ្វើឱ្យជុងគុកម្នាក់នេះខ្វាយខ្វល់ពីប្រពន្ធខុសធម្មតាផងដែរ ព្រោះថាថេយ៍កំពុងតែមានទំងន់ ។

«គ្រោះថ្នាក់អី! ធ្វើទុក្ខអី! កូនទើបនឹងកើតបានបីថ្ងៃ បងគិតថាគេលូតលាស់ប៉ុណ្ណាហើយ»ពូកែគិតណាស់ ប្ដីអ្នកណាគេនេះ ទារកទើបនឹងកើតជាដុំសាច់រកទិសតំបន់មិនទាន់ឃើញផង បានកម្លាំងឯណាមករើបម្រះ

«អា៎...ព្រោះបងស្រឡាញ់ ទើបបងថ្នម ឆាប់អង្គុយមក បងបានអោយគេធ្វើអាហារបំប៉នអូនច្រើនណាស់ »រាងក្រាស់ ទាញស្មាថេយ៉ុងអោយអង្គុយ រៀបចំអោយគេជាមុនទើបមកអង្គុយតាមក្រោយ ដោយមិនភ្លេចដួសអាហារអោយគេឡើយ បើសិនជាអាចនាយសឹងតែអង្គុយបញ្ចុកមិនអោយគេធ្វើស្អីទេ ។ (ហួសហេតុ🙄)

«ច្រើនយ៉ាងនេះហេស៎»

«ប្រាកដហើយ វាជំនួយដល់សុខភាពអូននិងកូន ហើយបើត្រូវការអ្វីបន្ថែមចាំប្រាប់បង»

«មិនបាច់ទេ របស់របរបងទិញអោយអូនវាហូរហារហើយ មានតែរបស់ម្យ៉ាងប៉ុណ្ណោះដែលអូនចង់បានពីបង»

«ហឹម? ជាអ្វី?»ជុងគុក ញញឹមដាក់ប្រពន្ធសួរនាំចង់ដឹងថាមានអ្វីទៀតដែលខ្វះខាត ព្រោះនាយនឹងតម្រូវតាមចិត្តរបស់គេគ្រប់យ៉ាង ទោះបីជាថេយ៍ចង់បានព្រះចន្ទទៀតក៏នាយមិនរុញរាក្នុងការយកមកអោយគេដែរ ។ ប៉ុន្តែ...វាអាចជាអ្វីផ្សេង ដែលសំខាន់ជាងនេះ ហើយនោះគឺ

និទាឃរដូវ (ចប់✓)Where stories live. Discover now