មុខបន្ទប់សង្គ្រោះបន្ទាន់ដែលមានពោរពេញដោយសម្លេងយំសោក។ ក្នុងមន្ទីពេទ្យតែងតែមានសម្លេងយំ គ្រាន់តែមួយយំដោយសារមានដំណឹងល្អ មួយយំដោយសារដំណឹងអាក្រក់។ ចំពោះគ្រួសារមួយនេះគឺយំដោយសារទទួលបានដំណឹងអាក្រក់ពីសំណាក់គ្រូពេទ្យ។ សម្លេងស្រែកយំទ្រហឹងពីញាតិមិត្ត សាច់ញាតិ ជាពិសេសវាជាសម្លេងចេញពីក្មេងប្រុសវ័យ18ឆ្នាំម្នាក់ដែលគិតតែពីយំ ហើយនៅលើខ្លួនគេគឺដាបទៅដោយឈាម។
"Rika! តើrikaនាងយ៉ាងមិចហើយ??"សម្លេងចេញពីបុរសខ្ពស់ស្រឡះម្នាក់រត់មករកមនុស្សមួយក្រុមដែលកំពុងយំទាំងមុខមាំ
"ឲខ្ញុំម្ចាស់សុំប្រទានទោស! តែRikaនាងបានទៅចោលពួកយើងហើយ!!"អ្នកជាម្ដាយជនរងគ្រោះដែលកំពុងយំនោះនិយាយទៅប្រាប់នាយកម្លោះនោះ
"មានរឿងអ្វីកើតឡើងហេតុអ្វីក៏មានរឿងបែបនេះ??"បុរសនោះស្រែកសម្លុតទៅអ្នកដែលកំពុងយំខ្លាំងៗព្រមទាំងសម្លឹងទៅកាន់ក្មេងប្រុសដែលខ្លួនដាបដោយឈាមនោះ
"យើងឲអ្នកទាំងអស់គ្នាមើលថែនាងឲបានល្អហេតុអ្វីធ្វើមិនបាន? ចង់ឲយើងយកពួកអ្នកទៅសម្លាប់ទាំងអស់មែនទេ????" គ្រាន់តែពាក្យគេប៉ុណ្ណេះយើងអាចស្មានដឹងបាត់ទៅហើយថាគេមានអំណាចប៉ុណ្ណាក្នុងប្រទេសនេះ
"ឲខ្ញុំម្ចាស់សុំប្រទានទោស! ពួកខ្ញុំម្ចាស់មិនគិតថាមានរឿងកើតឡើងទេព្រះអង្គ!"បុរសចំណាស់ម្នាក់ចេញមុខមកក្រាបសំពះទៅកាន់បុរសកំណាចនោះ
"ហើយឯង! ឯងជាអ្នកធ្វើឲនាងស្លាប់មែនទេ????? "គេបែរទៅរកក្មេងប្រុសកំសត់ជាមួយក្រសែរភ្នែកក្រហមង៉ាំ
"ហេតុអ្វីទ្រង់ចោតខ្ញុំ? គាត់ជាបងស្រីខ្ញុំ! ហេតុអ្វីខ្ញុំ- "ក្មេងប្រុសនោះតបទាំងយំមិនទាន់បាត់
"បើមិនមកពីអាចង្រៃឯង! បងស្រីឯងក៏មិនទៅជាបែបនឹងដែល!"អ្នកជាឪពុកស្រែកសម្លុតទៅកាន់ក្មេងប្រុសកំសត់នោះ ធ្វើឲបុរសកំណាចរឹតតែខឹងនឹងគេលើសដើមព្រោះគិតថាគេជាហេតុផលតែមួយគត់ដែលធ្វើនាងស្លាប់
"ប៉ា! ខ្ញុំទៅធ្វើបែបនឹងធ្វើអី? រឿងទាំងអស់ខ្ញុំប្រាប់ទៅអ្នកទាំងអស់គ្នាអស់ហើយ! ហេតុអ្វីមកចោតខ្ញុំ?
ហ្អឹក! "ក្មេងប្រុសនោះតបទៅកាន់អ្នកជាឪពុក

ESTÁS LEYENDO
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....