Ep24 : មិនចាំទង្វើ

1.1K 118 6
                                        

  ក្រោយឮរាងតូចនិយាយបែបនេះស៊ុងហូនប្រែជាទម្លាប់ទឹកមុខញញឹមមកជាស្មើធេងមើលមិនដឹងថាសកម្មភាពបន្ទាប់គេចង់ធ្វើអ្វីឡើយ។រីគីសម្លឹងមើលផ្ទៃមុខគេទាំងភ័យខ្លាចមិនអាចប្រៀបបាន។ ទឹកមុខនាយសង្ហាក៏ប្រែជាញញឹមចុងមាត់យ៉ាងកំណាច ប្រៀបដូចជាមនុស្សរោគចិត្តយ៉ាងចឹង

" ត្រូវហើយ!ដើម្បីអូនបងសម្លាប់បងស្រីអូន!  " ស៊ុងហូននិយាយធ្វើឲរីគីប្រែជាភ័យបែកញើសជោកកាយតូច

"មិនពិត!មិនពិតទេ! "រីគីស្រែកភ្លាត់សម្លេង ភ្ងាក់ឡើងមកច្រងាង

"មិនអីទេហេស៎?យល់សុបិនអាក្រក់ឬ? "ស៊ុងហូនដែលគេងក្បែរនោះក៏សួរ តាមពិតវាជាសុបិននាយប៉ុណ្ណោះតែអ្វីហាក់ដូចជាការពិត

"ខ្ញុំមិនអីទេ!ទ្រង់កុំបារម្ភ! "រីគីនិយាយមុននឹងក្រោកចេញក៏ប៉ុន្តែ....

"អាយ៎!!ហេតុអ្វីខ្ញុំគ្មានសម្លៀកបំពាក់?? "រីគីស្រែកយៃក្រោយបើកភួយឃើញថាកាយខ្លួនគ្មានសម្លៀកបំពាក់បិតបាំងសោះ

"អូនកុំចឹងមើល! ពួកយើងទើបតែធ្វើវារួចរាល់នោះទេ! បងហត់នឹងធ្វើវាទៀតណាស៎"ស៊ុងហូននិយាយទាញកាយតូចមកឱប នៅពេលដែលកាយស្ដើងប៉ះជាមួយដើមទ្រូងហាប់ណែនភ្លាមក៏ដឹងថារាងក្រាស់ក៏គ្មានសម្លៀកបំពាក់ដែល

   #8ម៉ោងមុន

"ក្រែងទ្រង់រៀបការជាមួយខ្ញុំដើម្បីសងសឹកនូវរឿងបងស្រីខ្ញុំមែនទេ? "រីគីសួរមុននឹងយកដៃទៅបេះដៃមាំចេញពីសក់របស់ខ្លួន

"អ្នកណាថា? "ស៊ុងហូននិយាយមុននឹងក្រោកឈរ

"ទ្រង់ចង់មានន័យថាមិចវិញ? " រីគីសួរឡើងមិនយល់ពីអត្ថន័យនៃប្រយោគដែលគេនិយាយមកខ្លួនមិននោះ

"ក៏ព្រោះស្រឡាញ់នឹងណា~~! " ត្រឹមតែប៉ុណ្ណឹងវាបានធ្វើឲស្នាមញញឹមមានឡើងលើផ្ទៃមុខរលោង

" ទ្រង់ស្រឡាញ់ខ្ញុំ? "រីគីសួរទាំងរំភើបអស់ដួងចិត្ត បេះដូងតូចដូចមេដៃពេលនេះមានរីកមាឌប៉ុនផ្លែដូងព្រោះសម្ដីរាងក្រាស់

"អឹម!កុំតែបិតាបំបែកពួកយើង បង្ខំបងទៅរៀបការជាមួយបងស្រីអូននោះទេ ពេលនេះក៏មិនបាច់មានរឿងរញេរញៃឲអូនគិតថាបងស្អប់អូនដែល! " ស៊ុងហូននិយាយលើកដៃទៅក្រសោបចង្កេះតូច ទាញកាយល្អិតនោះមកជិតនាយ

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now