នៅពេលពាក់អាវការពារសុវត្តិភាពរួចនាយក្រាស់ដើរអូសដៃរីគីចេញមកវិញ ។ រីគីសម្លឹងទៅមើលទិដ្ឋភាពមុខវិមានទាំងមូលដែលមានក្បួនរថយន្តជាច្រើនតកន្ទុយគ្នាព្រមទាំងមានអង្គរក្សមិនក្រោម៦០នាក់ទេដែលនៅឈរចាំការពារមានដោយអាវុធក្នុងដៃគ្រប់គ្នា ។ តែបុគ្គលទាំងនោះមើលទៅមិនសមជាសមត្ថកិច្ចក្នុងឯកសណ្ឋានឡើយសមជាកូនចៅអ្នកមានអំណាចណាម្នាក់ចឹង។
"ឡើងឡានមក! " រាងក្រាស់បើកទ្វារឡាននៅលេខរៀងទី៥ឲរីគីចូល
"ហេតុអ្វីទ្រង់មិនចូល? " រាងតូចសួរព្រោះនៅពេលដែលខ្លួនចូលគេបែរជាមិនចូលមកជាមួយ
"ដើម្បីសុវត្តិភាព!ឯងកុំភ័យយើងនៅឡានទី៧ ធ្វើបែបនេះទើបរក្សាសុវត្តិភាពឯងបាន! "គេថាហើយក៏បិទទ្វារឡានបាត់ទៅ
"ហេតុអ្វីគាត់និយាយដូចដំណើរមួយនេះមានគ្រោះថ្នាក់ណាស់ចឹង? "បានត្រឹមឆ្ងល់ គេមិនអាចផ្ដល់ចម្លើយសមស្របមួយមកឲខ្លួនឯងបានសោះ
ងាកមកមើលរាងក្រាស់ដែលដើរចេញមករកកូនចៅរបស់ខ្លួន ។
"ការពារឡានទី៥ឲបានល្អ! បើមានសត្រូវណាវាយឆ្មក់ត្រូវតែតាមការពារឡានទី៥ឲជាប់! បើគេមានគ្រោះថ្នាក់សូម្បីមួយសរសៃរសក់ពួកឯងនឹងស្លាប់! "សម្ដីដ៏មានអំណាចរបស់ស៊ុងហូនធ្វើគេពួកគេបានត្រឹមឱនក្បាលចុះ នឹងធ្វើតាមបញ្ជា
"ទទួលបញ្ជាលោកប្រុសPark! " កូនចៅឱនគោរពមិននឹងចែកជើងចូលតាមតួនាទីព្រោះក្បួនជិតចាប់ផ្ដើមទៅហើយ
ឡានពណ៌ខ្មៅក្រឹបទាំងនោះបរចេញពីបរិវេណវាំងដោយមានអង្គរក្សជាច្រើនជិះឡានតាមពីក្រោយបួករួមនឹងស៊ើរែននាំផ្លូវផងដែរ ។
រីគីដែលអង្គុយក្នុងឡានឯណេះវិញចេះតែដផងភ្នែកមើលតៃកុងឡានដែលត្រូវជាអាដាមមិនដាក់។
"លោក!ហេតុអ្វីមានអង្គរក្សតាមការពារច្រើនម្លេះ? "រាងតូចសួរ
" មកពីអ្នកអង្គម្ចាស់ត្រឡប់ទៅវិមានparkវិញ ណាមួយត្រកូលparkគឺគ្រោះថ្នាក់ខ្លាំងណាស់ទើបត្រូវការអង្គរក្សមកការពារ! តែ....."អាដាមនិយាយបានប៉ុណ្ដឹងក៏ឈប់ទ្រឹងមួយភ្លេត

YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....