រាងក្រាស់ទម្លាក់ជើងវែងៗទាំងពីររបស់ខ្លួនចុះមកដល់ភ្លាមមនុស្សទាំងអស់ដែលរងចាំទទួលក៏ឱនគំនាបគ្រប់គ្នា។
"ពេលណាទើបឯងចុះមក?"គេបែរទៅសួរអ្នកម្ខាងទៀតដែលមើលមុខគេឡង់ៗដូចសត្វមៀម
"ខ្ញុំមិនចុះ! វាមិនមែនជាផ្ទះខ្ញុំទេ!"សម្ដីម៉ាត់ៗតែយ៉ាងណាក៏នៅចេញកែវភ្នែកកំណាចរបស់អ្នកម្ខាងទៀតដែល
"ចុះឬអត់?" គេសួរម្ដងទៀត
"អត់!"
"ឯងមិនដឹងថាវាមានគ្រោះថ្នាក់ប៉ុណ្ណាទេហេស៎? ឯងកំពុងនៅក្នុងវាំងតែឯងបែរជាមិនស្ដាប់សម្ដីយើងជាស្ដេច!"
"បាន! បាន! ខ្ញុំចុះក៏បាន! មិនបាច់ទ្រង់គម្រាមទេ! "នាយក៏ចុះមកតាមក្រោយ ប្រុសកំណាចនោះទាំងមិនចង់
"ទ្រង់ទើបតែយាងមកពីណាទានម្ចាស់? ព្រះបិតាទ្រង់រងចាំទ្រង់នៅរានហាលក្រោយបន្ទប់ការងារយូរគ្រាន់ដែលហើយ! "នារីម្នាក់ដែលស្គាលថាជាអ្នកម្នាងអេរ៉ានិយាយឡើង
"យើងមានកិច្ចការបន្ដិចបន្តួច! "គេតបហើយក៏ដើរចូល
"ចុះក្មេងម្នាក់នេះជាអ្នកណាទានម្ចាស់?"អ្នកម្នាងម្នាក់ទៀតដែលមានឈ្មោះថាអង់រ៉ាក៏សួរ
"នាងនឹងដឹងក្នុងពេលឆាប់ៗតែឥឡូវនាងនាំគេទៅបន្ទប់យើងទៅ! ឲគេរងចាំយើងនៅទីនោះ! "គេប្រាប់អង់រ៉ារួចនាយក៏ចាកចេញទៅក្នុងវាំងបាត់ទៅ
"មោះ! ឯងមកតាមបងមក! "អង់រ៉ានិយាយទៅកាន់ក្មេងប្រុសដែលឈរភ្លឹកៗនោះឲមកតាមនាង
"បា-បាទ! ទានម្ចាស់!" នាយដើរតាមពីក្រោយអង់រ៉ាទៅតែមិនមែនតែ2នាក់ទេគឺនៅមានអាដាម ជននឹងអង្គរក្ស3នាក់ទៀតដែលរាងក្រាស់ចាត់ឲទៅឃាមនាយតូចរីគី
អង់រ៉ាពិតជាស្រស់ស្អាតណាស់! បបូរមាត់ពណ៌ផ្កាឈូកស្រទន់ ក្លិនផ្កាជាប់ខ្លួន ស្បែកសប្រៀបបានក្រដាស កិរិយាក៏រមទម្យ ពាក្យសម្ដីក៏ស្រទន់។ លង់ហើយ! លង់ពិតប្រាកដ......
"នេះជាបន្ទប់ម្ចាស់បងហ៊ូន! ឯងចូលទៅអង្គុយសម្រាកលេងនៅទីនោះសិនទៅ! តើមុននឹងទៅខ្ញុំអាចសុំសួរអ្វីខ្លះៗបានទេ?"អង់រ៉ាបង្ហាញបន្ទប់ទៅបុរសដែលខ្ពស់ជាងនាងជាមួយស្នាមញញឹម
"អ្នកម្នាងចង់សួរអ្វីដែល?"រីគីសួរវិញ
"តើឯងមានឈ្មោះអ្វី? ហើយអាយុប៉ុន្មានហើយ?"
"ខ្ញុំ?? អឹមឈ្មោះពេញគឺ វេហ្គាស ម៉ាហាល់ រីគី តែអ្នកម្នាងអាចហៅខ្ញុំរីគីបាន ហើយខ្ញុំក៏មិនមានអាយុខ្ពស់អីណាស់ណាដែលទើបនឹង18ឆ្នាំនេះឯង!"
"អាយុពួកយើងមិនខុសពីគ្នាប៉ុន្មានទេ! ឯងគ្រាន់តែប្អូនខ្ញុំ1ឆ្នាំប៉ុណ្ណោះ! ខ្ញុំគិតថាពួកយើងធ្វើមិត្តនឹងគ្នាបាន! "អង់រ៉ានិយាយទាំងញញឹម
"បាទ! បើអ្នកម្នាងចង់ខ្ញុំក៏រីករាយ! "រីគីញញឹមមិនសូវសម
"អញ្ជើញចូលបន្ទប់មកទាន! "អាដាមនិយាយឡើងធ្វើឲការសន្ទនារបស់អ្នកទាំងពីរបញ្ចប់ត្រឹមនឹង
"លាសិនហើយ~~អ្នកម្នាង....... "
" ខ្ញុំឈ្មោះអង់រ៉ា! ហើយពួកយើងមិនបាច់ប្រើភាសាក្សត្រជាមួយគ្នាដែល! និយាយធម្មតាៗទៅ!" អង់រ៉ាញញឹមហើយក៏លារីគីដែលដើរចូលបន្ទប់រាងក្រាស់នោះទៅ
រីគីគ្រាន់តែចូលមកបន្ទប់នោះភ្លាមគេហាក់ភ្ងាក់ផ្អើលខ្លាំងណាស់។ បន្ទប់ដ៏ធំមានគ្រឿងសង្ហារឹមថ្លៃ តាំងលម្អដោយថូរមាស បរិវេណធំទូលាយខ្លាំងសឹងតែស្មើផ្ទះមួយទៅហើយ មានសាឡុង ទូរទស្សន៍ដ៏ធំ។ នាយជាកូនឯកឧត្តមនឹងគេមែនតែបន្ទប់នាយតូចជាងនេះសឹងតែ100ដងឯណោះ
"ហេតុអ្វីក៏ធំនឹងស្រស់ស្អាតខ្លាំងម្លេះ??"កែវភ្នែកដែលពោរពេញ
"បើខ្ញុំមានបន្ទប់បែបនេះជាកម្មសិទ្ធមិនដឹងល្អយ៉ាងមិចទេ~~~"
"..........."
មកវិញហើយនឹកគេអត់???
ញុមមានមិត្តម្នាក់ដែលគាត់សរសេររឿងក្នុងwattpad ដែលអ្នកទាំងអស់គ្នាចូលទៅអានម្នាក់មួយទៅ
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
គាត់សរសេររឿងjaywon អីចឹងហា៎!
Fairyy_Enha301120

ESTÁS LEYENDO
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....