Ep33 : លះបង់

675 84 8
                                    

"ខ្ញុំនឹងស្លាប់ទៅជាមួយកូន! ប៉ុណ្នឹងគ្រប់គ្រាន់ទេ? ដោះលែងគេទៅអ្នកទទួលបានអ្វីដែលអ្នកចង់បានហើយ! " នាយស្រែកជាមួយនឹងភាពឈឺចាប់

"រីគី!អូននិយាយអ្វី? " ស៊ុងហូនដែលដកដង្ហើមសឹងមិនដល់គ្នាក៏និយាយត្រដាបត្រដួស

" ក្រែងអ្នកនិយាយខ្ញុំនឹងកូនស្លាប់ រាជសម្បត្តិនឹងធ្លាក់មកដល់ដៃនាងឬ? ឥឡូវសម្លាប់ខ្ញុំចុះ! គេនៅមានគ្រួសារ!គេនៅមានបិតា មានបងប្អូន ចំណែកខ្ញុំគ្មានអ្វីក្រៅពីសំបកខ្លួននៅឡើយ!ចឹងសម្លាប់ខ្ញុំមកចុះខ្ញុំសុខចិត្តស្លាប់! " ពាក្យសម្ដីដែលស្ដាប់ហើយស្រក់ទឹកភ្នែកបាននិយាយចេញពីមាត់រីគី

" រីគីកុំនិយាយបែបនេះ!អូននៅមានបង!មានបងជាស្វាមីអូននោះអី! " ស៊ុងហូនព្យាយាមឃាត់តែមើលទៅគ្មានប្រយោជន៍សោះឡើយ

" អូហ៍! មើលទៅដូចជាស្រឡាញ់គ្នាដល់ថ្នាក់ស្ម័គ្រស្លាប់ជំនួសផងឬ? " អង់រ៉ានិយាយមុននឹងបោះជំហ៊ានដើរទៅជិតកាយតូចដែលត្រូវគេចង

     ទឹកភ្នែកកូនប្រុសដើមទ្រូងប្រាំហត្ថសម្លឹងមើលមនុស្សដែលខ្លួនស្រឡាញ់សុខចិត្តលះបង់ជីវិតដើម្បីខ្លួន ។ នាយពិតជាចង់ចូលទៅឃាត់នឹងការពារនាយតូចណាស់ប៉ុន្តែជើងត្រូវគេវាយបំបាក់ដើរលែងកើតដូចមុន។

"លោតចុះទៅ! " អង់រ៉ាស្រាយខ្សែរដែលចងរាងតូចព្រមទាំងរុញនាយទៅរកចុងអាគារដែលនៅខាងក្រោមគឺជាមហាសាគរដ៏ធំទូលាយ

"រីគី!កុំអី!បងសុំ! ពួកឯងចង់បានរាជសម្បត្តិមែនទេ!?បានយើងព្រមប្រគល់ឲ!ដោះលែងរីគីទៅ! យើងព្រមផ្ទេររាជឲពួកឯង! " ស៊ុងហូនដែលដាមដោយទឹកភ្នែកនិយាយឃាត់

"យឺតពេលហើយ!យើងដូចជាលែងចង់បានរាជសម្បត្តិហើយ!យើងចង់ឲពួកឯងព្រាត់គ្នាវិញសប្បាយចិត្តជាង! " អង់រ៉ានិយាយហើយក៏ប្រើកម្លាំងនាងទាំងអស់រុញច្រានប្រាណដែលឈរសឹងគ្មានលំនឹងនោះចូលទៅក្នុងមហាសាគរដ៏ល្វឹងល្វើយឮសូរ

*ព្រូង*

"អត់ទេ!!!!!រីគី!!!! ហេតុអ្វីក៏នាងឃោឃៅបែបនេះអង់រ៉ា! " ស៊ុងហូសម្លឹងមើលកាយភរិយាខ្លួនធ្លាក់ចុះទៅ ជាមួយភាពឈឺចាប់

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now