Ep3 : ខ្ញុំមិនព្រមទេ

1.2K 133 14
                                        

  ក្បួនរថយន្តប្រមាណជា10គ្រឿងបើកចាកចេញពីរាជវាំងដ៏ធំតម្រង់ទៅទិសខាងត្បូង។ ក្នុងរថយន្តកណ្ដាលក្បួនឯណេះវិញ ស៊ុងហូនអង្គុយសម្លឹងទៅកាន់ទេសភាពក្រៅបង្អួចជាមួយទឹកមុខកំណាច ទឹកមុខនាយពេលនេះអាចសម្លាប់មនុស្សម្នាក់បាននយ៉ាងងាយ។

  មិនយូរប៉ុន្មានរថយន្តនោះក៏បើកចូលក្នុងបរិវេណវិមានដ៏ធំដែលជាវិមានរបស់គ្រួសារវេហ្គាស។ សភាពវិមានស្ងាត់ជ្រងំគ្មានភាពអូរអរព្រោះពួកគេកំពុងតែកាន់ទុក្ខទៅកាន់សមាជិកគ្រួសារដែលទើបនឹងលាទៅចោលពួកគេ។

  មាឌធំចុះពីលើរថយន្តព្រមជាមួយអង្គរក្សប្រមាណជា20នាក់នៅដើរតាម​ការពារ

"អ្នកអង្គម្ចាស់? ហេតុអ្វីទ្រង់មកមិនប្រាប់ពួកយើង??" បុរសចំណាស់រត់ចេញមកទទួលគេ

"ទាល់តែប្រាប់លោកមុនទើបយើងអាចមកបានមែនទេ?" គេបោះសម្ដីទៅទាំងមិនបានមើលមុខបុរសនោះឡើយ

"អត់ទេទាន! តែបើទ្រង់ប្រាប់ខ្ញុំ ខ្ញុំនឹងទទួលទ្រង់ឲបានសមរម្យជាងនេះ!"​គាត់និយាយប៉ុន្តែរាងក្រាស់ហាក់មិនស្ដាប់បន្ដដំណើរខ្លួនចូលទៅខាងក្នុងរហូតដល់មុខរូបថត នឹងប្រអប់ដ៏ធំមួយ។

"នាំគ្នាចេញពីទីនេះទៅ! យើងចង់នៅម្នាក់ឯង! "គេសម្លុតនៅកាន់មនុស្សក្បែរនោះឲចាកចេញ

  បន្ទាប់ពីគ្រប់គ្នាចេញទៅបាត់កែវភ្នែកមុតស្រួចនោះប្រែជារលីងរលោង គេសម្លឹងមើលទៅកាន់មនុស្សស្រីដែលញញឹមស្រស់ក្នុងរូបថតនោះទាំងព្យាយាមឃាត់ទឹកភ្នែកខ្លួនមិនឲហូរចុះមក។

"បងនឹងឲគេសងអ្វីដែលគេធ្វើដាក់អូន! អូនមិនគួរអាយុខ្លីបែបនឹងទេ! "ស៊ុងហូន និយាយទៅកាន់រូបថត

"បងមិនខ្វល់ឡើយថាគេត្រូវជាអ្វីនឹងអូន! បើគេហ៊ានធ្វើបែបនេះដាក់អូនបងមិនខ្លាចនឹងដាក់ទារុណគេនោះឡើយ!"​គេ​បន្ដ​ កែវភ្នែកដែលរលីងរលោងប្រែជាក្រហមង៊ាំទៅវិញ

"បងមកលាអូន! អូនទៅឲបានសុខចុះ! រស់នៅផ្នែកខាងលើឲខ្ពស់ពីពិភពខ្មៅងងឹតមួយនេះចុះ! "គេនិយាយប្រែសម្លេងស្រទន់ព្រមទាំងដាក់ផ្កាកុលាបសនោះចុះទៅលើថាសមាសក្បែរនោះ

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiOù les histoires vivent. Découvrez maintenant