Ep32 : I rather lose him than use him

580 56 4
                                    

   ចំណែកឯរាងក្រាស់វិញពេលនេះបានធ្វើដំណើរមកដល់កន្លែងណាត់ជួបហើយ ។ នាយក្រលែកឃើញមនុស្សឈុតខ្មៅនៅឈររងចាំនាយ ។ កែវភ្នែកត្រជាក់ស្រេបរបស់នាយសម្លឹងមើលពួកគេមិនដាក់ កែវភ្នែកនោះមានពោរពេញទៅដោយកំហឹងភាពខឹងក្រោធ ។

"អៅមកហើយមែនទេ??? " គ្រាន់តែនាយបោះជើងជាន់លើជាន់ទី10នៃអាគារទី5 សម្លេងរបស់អង់រ៉ាក៏បន្លឺឡើង

"អង់រ៉ា!នាងធ្វើឲ្យយើងអស់សង្ឃឹមលើនាងខ្លាំងណាស់! "ជួបមុខអង់រ៉ាភ្លាមស៊ុងហូនក៏ពោលឡើងទាំងអស់ជំនឿចិត្តលើអង់រ៉ា

"ជុៗ! មើលទៅ!នោះប្រពន្ធដែលឯងស្រឡាញ់នោះអី! " នាងដើរមកក្បែរស៊ុងហូនបង្វែរនាយឲទៅមើលរាងកាយតូចដែលស្រោបទៅដោយរបួស ថ្ងាស់ស្រោបដោយឈាម

   នាយសម្លឹងមើលភរិយាទាំងរលីងរលោងទឹកភ្នែកមិននឹកស្មានថារឿងរបស់ខ្លួនតែប្រពន្ធបែរជាមកទទួលជំនួសបែបនេះសោះ ។

"ដោះលែងគេទៅ!នាងនឹងទទួលបានអ្វីដែលនាងចង់បាន! "ស៊ុងហូនតបទាំងកែវភ្នែកក្រហមងាំង

"ចុះតែណារបស់ដោះដូរ? "នាងស្រីនិយាយយ៉ាងពិសពុល

"បន្ដិចទៀតនឹងមកដល់! "ស៊ុងហូនតបទាំងកែវភ្នែកមិនដកពីនាងស្រីកំណាចឡើយ

"កុំលេងល្បិច! បើឯងមិនយកក្រដាសផ្ទេររាជមកឲ្យយើងទេ វានឹងស្លាប់! " នាងនិយាយបែបនេះស៊ុងហូនក៏ខឹងលើសដើម

" ស៊ុងហូន~~ កុំអី! " សម្លេងខ្សោយរបស់រាងតូចបន្លឺឡើង ចំណែកក្នុងទ្រូងស៊ុងហូនពេលនេះកំពុងមានបន្លាជាច្រើនមកចាក់ឲឈឺចាប់

"មើលទៅយើងត្រូវកំចាត់ឯងពេលនេះហើយ!" អង់រ៉ានិយាយបែបនេះកម្លោះម្នាក់ក៏ដើរបញ្ចេញខ្លួនមក

"ហឹស! " ស៊ុងហូនពេលកំពុងតែទទួលដឹងអារម្មណ៍ដែលទុក្ខចិត្តមនុស្សខុសហើយ អារម្មណ៍តែត្រូវគេក្បត់

"អាដាម?ពិតជាឯងយើងគិតមិនដល់សោះ! " ស៊ុងហូនិយាយឡើងជាមួយនឹងសំណើចសើចចំអកមកខ្លួនឯងដែរទឹកចិត្តមនុស្សខុស

" ហឹស!យើងស្មានតែឯងឆ្លាតតែឯងក៏ល្ងង់ណាស់ដែល! មើលទៅបើទុកយូរក៏មានតែនាំវិនាស! " អាដាមនិយាយហើយក៏ប្រើដំបងឈើមួយវាយទៅលើផ្ទៃមុខស៊ុងហូនមួយទំហឹងធ្វើឲរាងកាយមាំប្រែជាអស់លំនឹង

" ស៊ុងហូន!ទ្រង់ឆាប់ចាកចេញទៅ! " រីគីនិយាយឡើងងើយមុខមើលមនុស្សដែលខ្លួនដាច់ចិត្ត betrayed លើ

" គ្មានថ្ងៃនោះតែដែលយើងទុកឯងនៅទីនេះ! " ស៊ុងហូននិយាយឡើងទោះបីខ្លួនកំពុងត្រូវគេវាយដំក៏មិនតបតរ

"ខ្ញុំសុំចុះ! ខ្ញុំសុំពិតមែនដកខ្លួនពេលនេះទៅទ្រង់និងមិនបាត់បង់រាជសម្បតិ្តឲពួកគេឡើយ! " រីគីនិយាយទាំងយំសស្រាក់ នៅពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ត្រូវគេវាយដំចំពោះមុខ

"តែបងមិនអាចបាត់បងអូនឡើយ! " នាយនិយាយបែបនេះធ្វើឲអង់រ៉ាអស់សំណើច

"មើលទៅបើគម្រោងយកឯកសារផ្ទេររាជមិនសម្រេចចឹងប្រើគម្រោងបំបាត់រាជតែម្ដងទៅ! " នាងសើចយ៉ាងកំណាចមិនដឹងថាខ្លួនកំពុងតែធ្វើរឿងខុសឡើយ

"ខ្ញុំសុំទៅចុះ! បើឲស៊ុងហូនរួចខ្លួនខ្ញុំនឹងព្រមធ្វើគ្រប់យ៉ាង! សតែម្យ៉ាងទោះជាយ៉ាងណាក៏អោយគេរស់! "

  *ផុស* រីគីនិយាយមិនទាន់ចប់ផងអាដាមក៏វាយស៊ុងហូននឹងឈើនោះម្ដងទៀតធ្វើឲពេលនេះនាយគឺស្របដោយឈាម

    #to the past

"ខ្ញុំយល់ស្របនឹងលក្ខខណ្ឌឲតែខ្ញុំនឹងកូនមានសុវិត្តភាព! " គ្រាន់តែរីគីនិយាយបែបនេះអង់រ៉ាក៏ស្ទុះសំណើច

"គិតមើលម្ដងទៀតទៅមើល! តែឯងឆ្លាតគ្រាន់បើហ៊ានសម្លាប់មួយជួយ2 ប៉ុន្តែបើសិនជាឯងជ្រើសឲអាស៊ុងហូនងាប់ យើងក៏មិនបានរាជសម្បត្តិដែល!អើយស្ដាយណាស់! " នាងនិយាយទាំងពិសពុលដៀងដងភ្នែកសម្លឹងចុះសម្លឹងឡើង

"ខ្ញុំមិនយល់ពីអ្វីដែលបងនិយាយទេ! " រីគីនិយាយទាំងមិនយល់

"កុំចង់យល់អីដល់ថ្ងៃគង់តែដឹងហើយ! បើសិនជាឯងចង់ទុកជីវិតឲវាគឺពិតជារឿងដែលគួរឲស្ដាយ! យើងមិនហ៊ាននិយាយទេ បើឯងចង់ឲអាស៊ុងហូនអាចនៅរស់សុខស្រួលគឺសម្លាប់កូនឯងចោលទៅ! "

"តាមច្បាប់ប្រទេសបើស្ដេចអង្គណាមានកូនហើយកូនស្លាប់រាជក៏ទម្លាក់ចុះមកដល់ប្អូនជីដូនមួយ! ឯងគិតមើលទៅយើងក៏បានរាជ ចំណែកអាស៊ុងហូនក៏នៅរស់ "

(សុំទោសបើអ្នកទាំងអស់គ្នាមិនយល់ព្រោះភាគនេះខ្ញុំសរសេរអារម្មណ៍អត់មូលទេ)

  # present

"បាន!ខ្ញុំសុខចិត្តធ្វើតាមលក្ខខណ្ឌទី2ចុះ! " រីគីដែលមានទឹកភ្នែកហូរពេញផ្ទៃមុខក៏និយាយឡើង

"ខ្ញុំនឹងស្លាប់ទៅជាមួយកូន! ប៉ុណ្នឹងគ្រប់គ្រាន់ទេ? ដោះលែងគេទៅអ្នកទទួលបានអ្វីដែលអ្នកចង់បានហើយ! " នាយស្រែកជាមួយនឹងភាពឈឺចាប់



សុំទោសណាដែលភ្លាវខ្លាំងបែបនេះ

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now