Ep13 :សុបិន្តអតីត

1.1K 127 5
                                        

   សម្លេងស្រែកលាន់ឮពេញបន្ទប់! ក្មេងប្រុសពីរនាក់សម្លឹងមើលមុខគ្នាម្នាក់កំពុងញញឹមលាក់គំនួច​ ចំណែកម្នាក់ទៀតយំជាមួយភាពភ័យខ្លាច។ ស្មានភាពមួយនេះមើលទៅកំពុងតានតឹងណាស់។

"ឯងស្ដាប់តាមយើងបើចង់រស់នៅសុខ!"​ក្មេងប្រុសដែលញញឹមចុងមាត់នោះនិយាយឡើងទៅកាន់ក្មេងប្រុសម្នាក់ទៀត

"អត់ទេ! ខ្ញុំខ្លាច!ហ្អឹក.. ៗ" ក្មេងម្នាក់ទៀតគ្រវីក្បាលបដិសេធញាប់ញេញ

"ធ្វើតាមយើងទៅរីគី! សម្លាប់នាងចោលទៅ! សម្លាប់នាងទៅប៉ាម៉ាក់នឹងត្រឡប់មកស្រឡាញ់ឯង!"

"អត់ទេ!!! នាងជាប្អូនខ្ញុំ! ខ្ញុំមិនអាចធ្វើចឹងបានទេ! នាងជាប្អូនខ្ញុំ!" រីគីក្មេងប្រុសកំសត់បដិសេធជាមួយទឹកភ្នែកលើកដៃមកបិទត្រចៀក មិនចង់ឮពាក្យអ្វីបន្តទៀត

"រីនីមិនមែនជាប្អូនឯងទេ!​នាងជាបិសាច! នាងចូលមករស់នៅទីនេះគឺដកយកក្ដីស្រឡាញ់ដែលប៉ានឹងម៉ាក់ប្រគល់ឲឯង! នាងមិនមែនជាប្អូនឯង! នាងជាបិសាច! ឯងត្រូវតែសម្លាប់នាងរីគី! ឯងត្រូវតែសម្លាប់នាងបើឯងចង់ឲប៉ាម៉ាក់ស្រឡាញ់ឯងដូចមុន "ក្មេងប្រុស​នោះ​និយាយ​ វារឹតឲធ្វើឲរីគីយំលើសដើម នាយយំខ្លាំងណាស់

"​អត់ទេ!! ខ្ញុំមិន​ព្រមទេ!!!ខ្ញុំមិនអាចធ្វើបែបនឹងទេ!កុំមកពាក់ពន្ធ័នឹងខ្ញុំ!Noa!ឯងចាកចេញពីខ្ញុំទៅ!កុំមកពាក់ពន្ធ័នឹងខ្ញុំ!ម៉ាក់ប៉ានៅតែស្រឡាញ់ខ្ញុំ!"សម្លេងស្រែកយំបន្លឺឡើងកាន់តែខ្លាំងឡើងៗ តែបើយើងសង្កេតមើលឲច្បាស់គឺក្មេងប្រុសរីគីកំពុងឈ្លោះគ្នាជាមួយចំណាំងផ្លាតខ្លួនឯងដែលចាំងទៅក្នុងកញ្ចក់...

" ចាកចេញពីខ្ញុំទៅ! ហ្អឹកៗ ខ្ញុំសុំ! ហ្អឹកៗចាកចេញពីខ្ញុំទៅNoa!​"

"រីគី! រីគី! ភ្ងាក់ឡើង! ឯងមិនអីទេហេស៎???" សម្លេង​មួយ និយាយឡើង​ដាស់កាយតូចដែលយំសស្រាក់ឲភ្ងាក់ពីសុបិន្ដដ៏សែនអាក្រក់នោះ!

"​ឯង​មិនអីទេ? ឥឡូវវាអស់អីហើយ! កុំយំអី! យើងនៅក្បែរឯង! "ស៊ុងហូនទាញកាយដែលញ័រសស្រាក់នោះមកឱបជាប់ទ្រូងហាប់ណែនដើម្បីលួងលោម

"​ហ្អឹក ៗៗ គេ មកម្ដងទៀតហើយ! ហ្អឹកៗ! "រីគីឱបកាយរាងក្រាស់ជាប់ហាក់កំពុងខ្លាចនឹងអ្វីយ៉ាងចឹង

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now