Ep31 : ប្រពន្ធនឹងកូន

1.1K 100 8
                                        

   រយៈមួយខែបានកន្លងផុតទៅ ស៊ុងហូនពេលនេះកំពុងតែរងទុក្ខធំជាងភ្នំទៅទៀត។ ការងារក្នុងវាំងក៏មិនរលូន ព័ត៌មានក៏ចុះថានាយជាមនុស្សមិនល្អ ជាមនុស្សជួញដូរគ្រឿងញៀន ចំណែករកភរិយាក៏លែងឃើញ។ រាល់ថ្ងៃនេះនាយហាក់កំពុងអង្គុយចាំរងសេចក្ដីវិនាសយ៉ាងចឹង។ អំណាចអីក៏ហាក់គ្មានប្រសិទ្ធភាពដែល ។

"អាដាមវាបាត់ខ្លួនយូរហើយ!ម្ដេចវាមិនត្រឡប់?វាមានអីត្រូវធ្វើមែនទេចន? "រាងក្រាស់សួរទៅកូនចៅខ្លួនទាំងឆ្ងល់ព្រោះកូនចៅដែលខ្លួនទុកចិត្តបាត់ខ្លួនរាប់ថ្ងៃធ្វើឲនាយអត់សង្ស័យមិនបាន

"អត់ទេចៅហ្វាយ! វាសុខៗក៏បាត់ខ្លួនខ្ញុំសង្ស័យតែមានរឿងអីលាក់បាំងទេដឹងទាន! "ចននិយាយឡើងបែបនេះធ្វើឲស៊ុងហូនយកដៃញីថ្ងាស

" យើងខ្ពុលមុខជាមួយការងារក្នុងវាំង!រឿងបាត់ប្រពន្ធហើយមកនូវរឿងអាដាមទៀត! ឯងច្បាស់ហើយថាវាមិនបាននិយាយផ្ដាំអ្វី? "ស៊ុងហូនសួរបែបនេះចនក៏ងក់ក្បាលតប

   មួយខែនេះគឺវាលំបាកលើសអ្វីដែលនិយាយចេញមកបាន! វាពិបាកបរិយាយណាស់ ! កំពុងតែស្រ្ដេសក៏ស្រាប់តែលេខមិនស្គាល់ឈ្មោះមួយខលចូលមលទូរសព្ទ័នាយ

" អាឡូ! ផាក ស៊ុងហូននិយាយ- " នាយសង្ហាមិនទាន់បាននិយាយចប់ផងក៏ត្រូវកាត់ព្រោះសម្លេងមួយ

"ស៊ុងហូន!!!ជួយខ្ញុំផង!!! ជួយខ្ញុំផង! ជួយកូនរបស់ពួកយើងផង!! " សម្លេងដែលបាត់វត្តមានមួយខែពេញក៏បន្លឺឡើងធ្វើឲទឹកភ្នែកបុរសស្រក់ចុះមក

"រីគីឯងនៅទីណា?យើងនឹងទៅជួយ! "នាយនិយាយទាំងញ័រមាត់នឹករំភើបដែលបានឮសម្ដីភរិយា

"...." តែគ្មានការតបតសោះ

"រីគីឮយើងនិយាយទេ? "នាយក្រាស់សួរតែជំនួសដោយសម្លេងរីគីតបគឺជាសម្លេងមនុស្សម្នាក់ដែលនាយនឹកស្មានមិនដល់

"ចង់ដោះលែងប្រពន្ធឯងមែនទេ? "សម្លេងដ៏ពិសពល់និយាយឡើង

" អង់រ៉ា! នាងធ្វើស្អីប្រពន្ធយើង!ឆាប់ឲគេមកយើងមុននឹងយើងសម្លាប់នាងណា! " ស៊ុងហូនស្រែកសម្លុតសឹងបែកទូរសព្ទជាពីរ

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWo Geschichten leben. Entdecke jetzt