វេហ្គាស ម៉ាហាល់ រីគី ជាកូនប្រុសរបស់លោកឯកឧត្តម វេហ្គាស។ គេក៏ជាកូនប្រុសពៅរបស់គ្រួសារវេហ្គាស។ ក្នុងវ័យ18ឆ្នាំថ្មីនេះគេមានកម្ពស់ដល់ទៅ1.83m ចរឹតគេក៏គួរឲគោរពស្រឡាញ់ ចេះដឹង ចាស់ទុំ ដឹងអ្វីល្អអ្វីអាក្រក់។ ជាក្មេងស្លូតបូតសូម្បីតែស្រមោចខាំក៏មិនហ៊ានវាយផង។ ចំណែកបងស្រីរបស់គេគឺ..
វេហ្គាស ម៉ាហាល់ រីកា ជាកូនស្រីច្បងនឹងត្រូវជាគូរដណ្ដឹងរបស់អ្នកអង្គម្ចាស់ សាន់អាម៉ាន់ដា ស៊ុងហូន។ នាងមានវ័យ24ឆ្នាំ ចរឹតនាងដូចប្អូនប្រុសយ៉ាងចឹង គូរឲគោរពស្រឡាញ់។ នាងស្រស់ស្អាត មានកែវភ្នែកពណ៌ទឹកសមុទ្រថ្លាឆ្វង់គួរឲទាក់ទាញ។ អ្នកអង្គម្ចាស់ស្រឡាញ់នាងខ្លាំងណាស់ ហើយពួកគេក៏មានគម្រោងរៀបការក្នុងពេលឆាប់នេះផងដែរ។ បើនិយាយពីទំនាក់ទំនងនាងជាមួយប្អូនប្រុសពួកគេស្រឡាញ់គ្នាខ្លាំងណាស់ បែបនេះវាគ្មានហេតុផលអ្វីដែលប្អូនប្រុសតែម្នាក់នោះសម្លាប់នាងផងដែរ។
បើនិយាយពីព្រះអង្គម្ចាស់ សាន់អាម៉ាន់ដា វិញ....
សាន់អាម៉ាន់ដា ស៊ុងហូន ទ្រង់ជាអ្នកឡើងគ្រងរាជ្យបន្ទាប់ក្នុងប្រទេសមួយនេះបន្ទាប់ពីឪពុក។ ទ្រង់មានវ័យ25ឆ្នាំ ចំណែកកម្ពស់1.85mវាសមប្រកបជាមួយរូបរាងមាំ មាឌឌាំងធំរបស់គាត់។ គាត់ជាមនុស្សដែលឆេវឆាយ ឆាប់ខឹង ម៉ត់ចត់នឹងកិច្ចការប្រទេស ហើយទ្រង់ក៏ផ្ដាច់ការខ្លាំងណាស់ដែល។ តែបើវាសម្រាប់ រីកាគាត់ជាមនុស្សដែលថ្នាក់ថ្នម មើលថែ ជាសុភាពបុរស។
#វាំងសាន់អាម៉ាន់ដា
"ចង្រៃយ៎!!!!!" សម្លេងស្រែកទាំងកំហឹង ព្រមទាំងបោកប្រាស់របស់របរដែលមានក្នុងបន្ទប់ទៅនឹងឥដ្ឋការ៉ូធ្វើឲវារប៉ាត់រប៉ាយ
"អ្នកអង្គម្ចាស់! ពួកខ្ញុំពិតជាព្យាយាមហើយទាន! ប៉ុន្តែវីឌីអូរកាមេរ៉ាទាំងអស់ត្រូងបានគេលុបអស់ហើយទាន!"មេការអាដាមនិយាយឱនគំនៀប
"អាក្មេងចង្រៃនោះប្រាកដជាអ្នកធ្វើហើយបានជាវាលុបវីឌីអូរកាមេរ៉ាទាំងអស់ចោលបែបនេះ!"ស៊ុងហូននិយាយឡើងកំហឹងគេពេលនេះសឹងតែស៊ីសាច់មនុស្សទាំងរស់

KAMU SEDANG MEMBACA
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romansaក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....