Ep21 : បើយើងជាវេហាស៍នោះឯងជាវីយ៉ូឡែត

1.1K 116 7
                                        

    បន្ទាប់ពីនិយាយគ្នាមិនយល់សេចក្ដីជាមួយជេយ៍ហើយនាយសង្ហាក៏សម្រេចចិត្តត្រឡប់ទៅវិមានផាកវិញ។

  មិនយូរប៉ុន្មានឡានខ្មៅរលើបរលោងក៏បានបរមកដល់វិមានផាកវិញ ។ អ្នកបម្រើក៏ឱនគំនាបទទួលចៅហ្វាយប្រុសត្រឡប់មកពីបំពេញការងារវិញ។

" អ្នកប្រុស!អ្នកនាងRinieមករកអ្នកប្រុស! "អាដាមដើរមករកស៊ុងហូននៅពេលដែលនាយរកឡើងទៅជាន់ខាងលើ

"ចុះពេលនេះនាងទៅទីណា? "

"នៅបន្ទប់ទទួលភ្ញៀវ! "អាដាមថាហើយស៊ុងហូនក៏ដើរចាកចេញទៅរកបន្ទប់ទទួលភ្ងៀវបាត់ទៅ

   #បន្ទប់ទទួលភ្ងៀវ

  គ្រាន់តែស៊ុងហូនដើរមកដល់បន្ទប់ទទួលភ្ងៀវភ្លាមមនុស្សស្រីវ័យម្ភៃស្ដើង សំពត់ក្រហមឆែកដល់ភ្លៅរួមជាមួយនឹងអាវខើចខ្លីពណ៍ខ្មៅបង្ហាញរាងស្រស់ប្រឹមប្រិយរួមជាមួយបបូរមាត់ក្រហមឆេះនិយាយឡើង

"ហេតុអ្វីអូនខលទៅបងមិនចូល?បងមិនអីទេមែនទេ?បងដឹងទេថាពេលឮដំណឹងភ្លាមអូនប្រញាប់មកមើលបងប៉ុណ្ណា! "កញ្ញានោះនិយាយព្រមទាំងរត់ទៅឱបកាយក្រាស់របស់ស៊ុងហូនជាប់

"អ្នកណាអនុញ្ញាតឲនាងមកទីនេះ? "ស្រ្ដីម្នាក់នោះហាក់អន់ចង់នៅពេលដែលឮស៊ុងហូននិយាយបែបនឹងមកកាន់ខ្លួន

"មិចក៏បងនិយាយបែបនេះអូនខំបារម្ភពីបងណា៎! "នាងនិយាយធ្វើសម្លេងម្ញិកម្ញក់គួរឲស្រឡាញ់តែបែរជាស៊ុងហូនមានអារម្នណ៍ថាគួរឲធុញទៅវិញ

"ក្រៅពីតាមរំខានខ្ញុំនាងចេះធ្វើស្អីខ្លះទេ?? " ស៊ុងហូនស្រែកសម្លុតខ្លាំងៗអាចលាន់ឮទៅដល់ជាន់លើឯណោះ

"អូនបារម្ភពីបងណា៎!លោកតាខលទៅភ្លាមអូនប្រញាប់មកមើលបងភ្លាម ហេតុអ្វីបានជាបងចេះតែស្រែកសម្លុតអូនបែបនេះដឹងទេថាអូនភ័យប៉ុណ្ណា~~ "នាងនិយាយជាមួយសំឡេងហាក់ចង់យំ ព្រមទាំងឆ្មុលខ្លួនទៅរកទ្រូងហាប់ណែនកាន់តែខ្លាំងជាងមុន

"ល្មមៗបានហើយrinnie! "ស៊ុងហូនស្រែកសម្លុតព្រមទាំងច្រានកាយនាងឲចេញពីខ្លួន

"ហេតុអ្វីឯងស្រែកសម្លុតដាក់នាងហាស៎ស៊ុងហូន!រីននីខំបារម្ភពីឯងហេតុអ្វីឯងធ្វើបាបនាង! "លោកតាមិនដឹងដើរមកតាំងពីពេលណាក៏ស្ដីបន្ទោសស៊ុងហូនខ្លាំងៗ

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiOù les histoires vivent. Découvrez maintenant