នៅក្នុងឡានទំនើបដែលកំពុងបើកឆ្ពោះទៅរកកំផែបោះបង់ចោលមួយដោយល្បឿនយ៉ាងលឿនមិនបារម្ភពីសុវត្ដិភាពសោះឡើយ។ តែយ៉ាងណាមិញនៅលើដងវិថីមួយនេះហាក់មានតែឡានគេប៉ុណ្ណោះដែលបរកាត់ ព្រោះផ្លូវមួយនេះជាផ្លូវហាមឃាត់ ព្រមទាំងមានគ្រោះថ្នាក់ខ្លាំងព្រោះតែវា្សថិតនៅក្រោមការគ្រប់គ្រងរបស់ត្រកូលផាក ។
មិនយូរប៉ុន្មានរថយន្តទំនើបនោះក៏បានមកឈប់នៅពេលវាបរមកដល់កន្លែងមួយដែលមានរថយន្តមិនតិចជាង8គ្រឿងទេដែលឈប់រងចាំ។
"លោកប្រុស!ដល់ហើយទាន! "អាដាមនិយាយឡើងប្រាប់អ្នកជាចៅហ្វាយខ្លួនថាពេលនេះពួកគេមកដល់កន្លែងពិនិត្យទំនិញហើយ
"អ្ហឹម! "នាយក្រាស់ងក់ក្បាលមុននឹងអាដាមប្រញាប់ចុះមកបើកទ្វារឲនាយ
ជើងវែងខ្ពស់ស្រឡះដាក់ចុះមកដល់លើដីព្រមទាំងនាំកាយមាំមួនមួយចុះចាកពីរថយន្តទំនើប។នរៈរក្សាទឹកមុខមាំរបស់ខ្លួនដែលមើលមកគឺរក្សាអំណាចយ៉ាងខ្លាំង។
" Где товар?( ឯណាទំនិញ) "នរៈវាចាជាភាសាrussian ទៅកាន់ដៃគូរជំនួញ
" Товары на складе 9 (ទំនិញនៅក្នុងឃ្លាំងលេខ9) " បុរសrussianសម្បុរសស្លេកដូចខ្លាឃ្មុំទឹកកកនិយាយឡើងចង្អុលទៅឃ្លាំងដែលមាននៅក្នុងផែបោះបង់ចោលមួយនេះ
" Хорошо!Вы идете проверять товар (ល្អ!ពួកឯងទៅពិនិត្យទំនិញ) " ស៊ុងហូនតបទាំងញញឹមចុងមាត់ឲកូនចៅទៅពិនិត្យទំនិញចំណែកខ្លួននៅសម្លឹងមើលភ្នែកបុរសចំពោះមុខខ្លួនទាំងញញឹមចុងមាត់
នាយប្រលូកក្នុងវិស័យនេះយូរហើយ ការងារមួយនេះនាយដឹងគ្រប់កន្លោះកន្លាត ទោះជាដៃគូរថ្មីចាស់នាយអាចមើលដឹងត្រឹមមួយពព្រិចភ្នែក។
Samuil .Moisey ជាដៃគូរជំនួញដ៏ល្អរបស់នាយសង្ហា ព្រមទាំងជាមនុស្សម្នាក់ដែលអាចជ្រោមជ្រែងរាជវាំងSunamandaផងដែរ។ ទោះជាយ៉ាងណាអ្នកទាំងពីរមិនដែលត្រូវគ្នាម្ដងណាដែល ម្នាក់ជាខ្លាឃ្មុំទឹកកករុស្ស៊ី ចំណែកម្នាក់ជាពស់ពឹសលាក់ខ្លួនក្រោមវាលខ្សាច់ដ៏ក្ដៅ។
" ទំនិញគឺគ្រប់ចំនួនចៅហ្វាយ! "បុរសម្នាក់រត់ប្រាប់រាងក្រាស់ស៊ុងហូន
"Эй!маленькая змейка, где мой наркотик??(ហេរអាកូនពស់ហា៎!ចុះឯណាថ្មាំរបស់យើង??) "នាយSamuilស្រដីឡើងធ្វើឲស៊ុងហូនអស់សំណើចបន្ដិច
"Ты, уродливый медведь, ты нам не доверяешь? В нашей машине одни наркотики!(អាខ្លាឃ្មុំទឹកកកចង្រៃឯងមិនទុកចិត្តយើងមែនទេ? ថ្នាំញៀនឯងនៅក្នុងរថយន្តរបស់យើង!) "នរៈនិយាយតបទាំងប្រើពាក្យឌឺដងធ្វើឲអ្នកម្ខាងទៀតខឹងឡើងក្ដៅស្លឹកត្រចៀក
" Заткнитесь!Находите только товар для нас.(បិទមាត់! រកតែទំនិញសម្រាប់យើងមក)" នរៈSamuil និយាយគំហកមុននឹងស៊ុងហូដើរទៅរកប្រអប់ខ្មៅនៅក្នុងឡានមកបង្ហាញ
"Товаров более 200У Грама тоже будет что обменять на этот товар!(មានទំនិញច្រើនជាងមុនជាង 200gមានអ្វីផ្លាស់ប្តូរសម្រាប់ទំនិញនេះ! )" ស៊ុងហូនបើកប្រអប់ខ្មៅនោះបង្ហាញនាយសង្ហាមុននឹងលើកយកលក្ខខណ្ឌមកដោះដូរ
"Какие условия? (លក្ខខណ្ឌអ្វី? ) "
ខ្លីមែនព្រោះរវល់ខ្លាំង ថារងចាំសរសេរឲចប់តែគ្មានពេល

YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....