Ep7 :

1.3K 114 7
                                        

   #10ឆ្នាំមុន

  វិមានវេហ្គាស ពេលនេះកំពុងមានសម្លេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រវាងក្មេងស្រីវ័យ14ឆ្នាំទៅកាន់ម្ដាយឪពុកនាង។ ជម្លោះនោះរៀងខ្លាំងបន្ដិច

"ប៉ា​ម៉ាក់! អូ​នរីគីគឺនៅក្មេងណាស់! ប៉ុណ្ណឹងលើកលែងឲគេទៅ!" នាងនិយាយទៅកាន់ម្ដាយនឹងឪពុកដែលលើកដៃវាយទៅកាន់ក្មេងប្រុសវ័យប្រមាណជា8ឆ្នាំ​

"កូនកុំការពារវារីកា! ក្មេងស្អីបែបនេះ! កាបូបយើងរាប់ពាន់ដុល្លាវាយកទៅកាត់លេងមែនទេ??" អ្នកស្រីវេហ្គាសនិយាយហើយក៏ទៅទាញកាំបិតចិតផ្លែឈើក្បែរនោះមកកាន់

"​ប៉ា! ម៉ាក់! អ្នកទាំងពីរចង់ធ្វើអី? អូនរីគីនៅក្មេងខ្លាំងណាស់! ឈប់វាយគេទៅ! គេជិតសន្លប់ហើយ!"​រីកាចូលមកជួយប្អូនប្រុសដែលរងនូវអំពើហិង្សាពីម្ដាយឪពុក

"​កូនចេញពីវារីកា! អាក្មេងចង្រៃនេះមិនដឹងជាកើតមករកស្អីទេ!"​អ្នកស្រីកំណាចទាញកូនស្រីចេញមួយទំហឹង ក្មេងប្រុសដែលមានឈាមដាបពេញខ្លួន ហើមមុខហើមមាត់នោះកាលដែលអស់ពីបងស្រីការពារហើយ ក៏រឹតតែភ័យលើសដើម​

"​អ្នកម៉ាក់! ឲខ្ញុំសុំទោស!​ខ្ញុំសុំទោស!សុំទោស!ឈប់វាយខ្ញុំទៅ!!!" ក្មេងនោះលើកដៃទាំងពីរសំពះទៅកាន់ម្ដាយដែលនៅតែវាយនាយ

"​ឯងកាត់កាបូបយើង! យើងនឹងកាត់ស្បែកឯង!"​អ្នកស្រីនិយាយហើយក៏ទាញកាំបិតដែលខ្លួនកាន់នោះទៅចាក់ខ្នងក្មេងប្រុស8ឆ្នាំមួយទំហឹង ឈាមយ៉ាងច្រើនក៏ដាបចេញមក

"អូន! ជ្រុលពេកហើយណា! "លោកវេហ្គាសនិយាយឡើងរត់ទៅត្រកងកូនប្រុស

"​ឲវាងាប់ទៅ! យើងចង់បានកូនស្រី! តែអាម្សៀតនេះវាប្រុស! ឲវាងាប់ទៅ! "

*ផាច់* លោកវេហ្គាសទះកំភ្លៀងភរិយាមួយទំហឹង

" គេក៏ជាឈាមយើងដែល! កូនរីកា! ខលហៅឡានពេទ្យឲប្អូនឲលឿនឡើង!"​លោកស្រែកកំហកឡើងឲកូនស្រីខលទៅកាន់ឡានពេទ្យ

  #បច្ចុប្បន្ន​

  តក់! ទឹកភ្នែកស្រក់ចេញពីកែវភ្នែកមូលក្រឡង់ពណ៎ទឹកសមុទ្រនោះ។ ស្នាមដែលនៅសេសសល់ពីកាំបិតនោះគឺនៅមកដល់សព្វថ្ងៃ។ ចាប់ពីពេលនោះមកគេមិនដែលស្គាល់អារម្មណ៍ថាគ្រួសារយ៉ាងមិចទេ ត្រូវរស់នៅម្នាក់ឯងនៅជាន់ដំបូល​ម្ដាយឪពុកមិនខ្វល់ខ្វាយជាមួយ​ មានត្រឹមបងស្រី តែពេលនេះបងស្រីនាយលែងនៅជាមួយនាយហើយ។

"យ៉ាងមិច? គិតរកផ្លូវរត់ចេញមែនទេ?"​សម្លេងត្រជាក់ស្រេបប្រៀបបានទឹកកកបង្ហើបពីក្រោយខ្នងនាយកម្លោះ

"ទ្រង់យាងមកដោយរបៀបណា!?" រីគីជូតទឹកភ្នែកបែរទៅរកបុរសមាឌមាំ

"យើងចូលមកតាមណាក៏បាន! នេះជាបន្ទប់របស់យើង!"​ស៊ុងហូនបោះពាក្យសម្ដីហើយក៏ដើរទៅកាន់សាឡុងដែលនៅក្បែរនោះ

"ខ្ញុំពិតជាមិនយល់នៅអ្វីដែលទ្រង់ចង់ធ្វើនោះទេ! ប៉ុន្តែខ្ញុំពិតជាមិនអាចនៅទីនេះបានទេ! សូមទ្រង់នាំខ្ញុំត្រឡប់ទៅវិញទៅ! ការរៀបការឆ្កួតឡប់ស្អីនឹងមិនអាចកើតឡើងបានឡើយ! ព្រោះខ្ញុំជាប្រុស! ចំណែកទ្រង់ក៏ជាមនុស្សប្រុស!"​រីគីនិយាយទាំងមិនហ៊ានសម្លឹងទៅកាន់បុរសមាឌមាំដែលអង្គុយលើសាឡុងសម្លឹងមើលនាយឡើយ

"​គិតម្ដងទៀតទៅ! រស់នៅទីនេះវានឹងដូចនរកប៉ុន្តែវាមានកន្លែងឲឯងគេងត្រឹមត្រូវជាងទីនោះ! "គេនិយាយមកហាក់មិនខ្វល់សោះតែម្ដង

   #skip​

  ក្នុងវាំងពេលនេះគឺកំពុងមានគេដឹកផ្កាស្រស់ជាច្រើនកុងទីន័រមកដាក់តុបតែងរាជវាំងដ៏ធំនេះទាំងមូល។ មនុស្សម្នាក់ៗក៏មមាញឹករាងខ្លួន អ្នកខ្លះត្រូវរៀបចំផ្នែកក្រយាក្នុងកម្មវិធី ខ្លះចាត់ចែងការតុបតែង ហើយរីគីនឹងរាងក្រាស់ក៏រវល់នឹងគេមិនណយដែល។

"ឯង​រួចរាល់ហើយ​ឬនៅ? ធ្វើខ្លួនទៅលឈុតរៀបការ ឬទៅទាក់ប្រុស!"​សម្ដៅគេនិយាយមកបានត្រឹមទទួលការសម្លឹងជាមួយក្រសែរភ្នែកទឹកសមុទ្រប៉ុណ្ណោះ

"ខ្ញុំ​រួចរាល់ហើយ! ទ្រង់យាងចេញទៅមុនទៅ!"​គេតបញញឹមមិនសម ព្រោះក្នុងចិត្តគេគឺគ្មានកម្លាំងញញឹមទេ គេចេះតែញញឹមបង្គ្រប់កិច្ចប៉ុណ្ណោះ

"យើងមិនចេញ! ឯងឆាប់មកជាមួយយើងកុំគិតថាយើងមិនដឹងថាឯងគិតអីក្នុងខួរឲសោះ!"​គេពិតជាសម្ដីអាក្រក់ណាស់

"ចឹងសូមទ្រង់យាង!"​តាមចិត្តនាយបើនេះជាមនុស្សដទៃនាយនឹងទៅដាល់ឲបែកមាត់មិនខានទេ តែគេជាព្រះអង្គម្ចាស់ ទោះសម្ដីគេហាក់គ្មានអ្នកប្រដៅក៏មិនហ៊ានលូកដៃទៅស្ដីបន្ទោសដែល

IMYSMGINMANOLY

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now