Ep22 :កោះហៅNoaត្រឡប់

1K 112 8
                                        

  យប់យន់ត្រជាក់ស្សឹប សម្លេងសត្វទីទុយយំរពោងជុំវិញបរិវេណវិមានផាក។ ពេលនេះគឺយប់ជ្រៅកណ្ដាលអាធ្រាតទៅហើយ ប៉ុន្ដែអ្នកយាមកាមទាំងឡាយមិនទាន់អាចសម្រាកបានទេ ពួកគេនៅបង្ឈរភ្នែកចាំការពារក្រែងលោរមានសត្រូវណាមកវាយឆ្មក់ ។

  នៅក្នុងបន្ទប់ដែលមានមនុស្សពីរនាក់កំពុងគេង... ម្នាក់កំពុងគេងយ៉ាងខ្កប់ខ្កល់ចំណែកម្នាក់ទៀតហាក់រសាប់រសល់គេងមិនលក់ ។ ដោយសារគេងមិនលក់ ម្ចាស់ជើងស្រឡូនក៏បញ្ជាជើងទាំងគូរដាក់ចុះទៅលើការ៉ូត្រជាក់ស្រេប ។ រាងតូចច្រលឹងដើរចាកចេញពីបន្ទប់ហាក់គ្មានគោលដៅ ចិត្តគំនិតដូចត្រូវអ្នកណាម្នាក់ផ្សេងទៀតកំពុងគ្រប់គ្រង ។

"ហ្អឹក! "កំពុងតែដើរសម្លេងយំមួយក៏បន្លឺឡើងក្បែរត្រចៀកធ្វើរាងតូចមួយនោះព្យាយាមដើរតាមប្រភពសម្លេង

    មិនដឹងថាអ្វីមកបញ្ជានោះឡើយប៉ុន្តែនៅពេលគេព្យាយាមដើរចាកចេញមកវិញហាក់មិនអាចបញ្ជារាងកាយបានឡើយ ចិត្តទៅស្ដាំប៉ុន្តែរាងកាយទៅឆ្វេង ។

"ហ្អឹក! "សម្លេងនោះកាន់តែបន្លឺឡើងក្បែរត្រចៀកស្របពេលដែលកន្លែងដែលគេដើរមកដល់គឺជាទីមួយងងឹតស្លុបស្លឹងមើលមិនដឹងកោះត្រើយ

"យកយើងត្រឡប់ទៅវិញទៅរីគី! យើងនឹងការពារឯងពីស៊ុងហូន~ "សម្លេងអន្ទោងហៅយ៉ាងព្រឺព្រួយបន្លឺឡើងក្បែរត្រចៀកយ៉ាងកៀកបង្កើយ តែនៅពេលតែរីគីព្យាយាមរកសម្លេងនោះវាបែរជាមិនឃើញរូបរាង

"ឯងមិនអាចបោះបង់យើងចោលបានទេ!ពេលនេះយើងដឹងថាឯងកំពុងខ្លាច! ខ្លាចគេម្នាក់នោះ! គេអាចសម្លាប់ឯង ធ្វើទារុណកម្មឯងគ្រប់ពេល ព្រោះពេលនេះឯងកំពុងស្ថិតក្នុងកណ្ដាប់ដៃគេហើយ! យកយើងត្រឡប់ទៅវិញទៅ!យើងអាចការពារឯងបាន! "សម្លេងនោះនៅតែបន្លឺឡើងដ៏គួរឲខ្លាច ធ្វើឲរីគីភ័យញ័រទន់អស់ដៃជើង មិនដឹងថាមានរឿងអ្វីកំពុងកើតឡើងពិតប្រាកដនោះឡើយ

"ហ្អឹកសុំអង្វរ!កុំមករវីរវល់នឹងខ្ញុំអី? "រីគីនិយាយទាំងភ័យខ្លាចព្រោះទីនេះមានសុទ្ធតែអ័ព្ទចង់រកប្រភពសម្លេងក៏មិនឃើញ ។

"ឯងកុំគិតថាគេអាចការពារឯងអី!គេរៀបការនឹងឯងដើម្បីយកឯងមកសម្លាប់សងសឹករឿងបងស្រីឯងប៉ុណ្ណោះ!គេមិនបានស្រឡាញ់ឬបារម្ភពីឯងឡើយ! មានតែយើងម្នាក់ទេដែលអាចការពារឯង! "គេនៅតែនិយាយដដែលៗទៀមទារចង់វិលត្រឡប់ ធ្វើរីគីកាន់តែច្របូកច្របល់ ចិត្តមួយភ័យខ្លាច ចិត្តមួយកំពុងតាងតឹង

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now