Ep14 : ថ្ងៃអភិសេក

821 86 5
                                    

   វេលាពិតជាដើរលឿនណាស់ធ្មិចបើកៗក៏មកដល់ថ្ងៃដែលមានពីធីមង្គលកើតឡើងក្នុងបរិវេណរាជវាំងដ៏ធំ។ មន្រ្តីថ្នាក់ធំ​អ្នកគ្រប់គ្រងស្ថាបន័រដ្ធនិងឯកជនឋានៈធំជាច្រើនបានមកចូលរួមយ៉ាងកុះករ។ មនុស្សម្នាក់ៗដែលមកចូលរួមគឺសុទ្ធតែមានស្នាមញញឹមសុភមង្គល​ លើកលែងតែមនុស្ស2នាក់។

"ព្រះរាជពិធីជិតចាប់ផ្ដើមហើយទានម្ចាស់!"​អាដាមដើរចូលមកក្នុងបន្ទប់ដ៏ធំដែលមានមនុស្សប្រុសមាឌមាំកំពុងក្រេបរសជាតិស្រាក្រហម

"អឹម! ឯងចាំយើងនៅខាងក្រៅសិនទៅ!"​នាយនិយាយទៅកាន់កូនចៅធ្វើសញ្ញាឲគេទៅចាំខ្លួននៅខាងក្រៅ

  គ្រាន់តែអាដាមចាកចេញទៅ នាយក៏ចាប់និយាយឡើង

"រីកា! បងមិនឲវារស់នៅសុខនោះទេ! បងនឯងធ្វើឲវាសងនូវអ្វីដែលវាធ្វើទៅកាន់អូនឲរងទុក្ខវេទនាជាងអូនរាប់សិបដង! បងស្រឡាញ់អូនរីកា!" នាយនិយាយទៅកាន់រូបថតនារីម្នាក់ដែលថតជាមួយស្នាមញញឹមស្រស់ប្រឹមប្រិយ

  នាយរៀបចំសម្លៀកបំពាក់ឲមានរបៀបហើយទើបដ៏ចាកចេញពីបន្ទប់​ដែលមានអាដាមនៅចាំទទួល។

   នៅក្នុងបន្ទប់មួយទៀតឯណេះវិញ អ្នកកម្លោះខ្ពស់សង្ហាក្នុងឈុតពណ៌ខ្មៅពីក្បាលដល់ចុងជើង​ សម្លឹងមើលទៅកញ្ចក់ដែលនៅទល់មុខខ្លួនជាមួយនឹងទុក្ខកង្វល់។ នាយមានអារម្មណ៍មិនល្អសោះក្នុងថ្ងៃនេះ វាហាក់មានអ្វីមួយមកឆក់វិញ្ញាណនាយចេញពីរាងកាយចឹង។

"រីគី! សម្រួលអារម្មណ៍ទៅ!"​មនុស្សស្រីម្នាក់ដើរចូលមកសម្រួលអារម្មណ៍រាងតូចនៅពេលដែលឃើញនាយតក់ប្រមល់បែបនេះ

"អង់រ៉ា! តើអ្វីគ្រប់យ៉ាងនឹងល្អមែនទេ?" នាយហាក់ភ័យខ្លាចមិនដឹងថានឹងប្រឈមមុខទៅនឹងមនុស្សជាច្រើននឹងបែបណាឡើយ

"វានឹងមិនអីនោះទេ! ឯងមើលចុះថាឯងស្រស់ស្អាតប៉ុណ្ណាក្នុងឈុតនេះ? ហ្អឹម? វាជាថ្ងៃពិសេសរបស់ឯងចឹងឯងកុំយករឿងឈឺក្បាលមកគិតអី! ធ្វើចិត្តឲសប្បាយៗ! ឯងគឺជាវេហ្គាស.រីគី​ណា!​" (ចែហ៎! នៅមិននៅទៅហៅវេហ្គាសរីគីមក! សង័្សយយប់នេះស្រុះមីហើយមិនដឹង!)

"ត្រូវហើយ! ខ្ញុំជា វេហ្គាស រីគី! គ្មានអ្វីអាចធ្វើអ្វីខ្ញុំបានទេ! "ស្នាមញញឹមក៏បង្ហាញឡើងលើផ្ទៃមុខម័ដ្ឋខៃមួយនោះ

"​បែបនឹងហើយបានសមជារីគីរបស់ខ្ញុំ! តោះពួកយើងដល់ពេលចេញទៅហើយ! "

   ដំណើរដើរចាកចេញពីបន្ទប់ជាមួយអំណាច​ស្នាមញញឹមដែលមានមិនបាត់ចេញពីផ្ទៃមុខ នាយតូចដើរចាកចេញពីបន្ទប់តែងលម្អជាមួយនឹងអង្គរក្សជាច្រើនដើរអមជាមួយ។ មនុស្សម្នាតាមមើលមិនដាក់ទៅលើកូនក្រមុំជំនួសនោះ សង្ហាក៏សង្ហា ស្អាតក៏ស្អាត ឈុតពណ៌ខ្មៅពិតជាស៊ីជាមួយស្បែកសស្លេករបស់គេខ្លាំងណាស់​ ខ្សែរក៏មួយខ្សែរលើកញ្ចឹងកខ្ចីចែងចាំងបញ្ចេញរស្មីឆ្វាចអ្នកណាឃើញក៏ងាកមើលដែល

   ស៊ុងហូនគ្រាន់តែក្រលែកភ្នែកមើលភ្លាម អារម្មណ៍មួយបង្ហាញមកកាន់នាយភ្លាមថា នេះមិនមែនជារីគីនោះ តើឲជារីគីយ៉ាងមិច? ភ្នែកមុតស្រួច ស្នាមញញឹមលាក់គំនួចបែបនេះគឺមិនមែនជារីគីនោះទេ។

"អ្នកអង្គម្ចាស់ទៅទទួលរីគីពីអ្នកម្នាងអង់រ៉ាទៅទានម្ចាស់!"​លោកអាចារ្យវ័យចំណាស់ឱនខ្សឹបទៅនឹងត្រចៀករាងក្រាស់ដែលគិតតែសម្លឹងមើលរីគីនោះ

"តោះ!​សូមពិធីចាប់ផ្ដើម!"​បុរសម្នាក់ដែលមានងារធំមិនធម្មតាដែលនោះក៏និយាយឡើងធ្វើឲភ្ងៀវកិត្តិយសជាអធិបតីបែរមករកឆាកវេទិការគ្រប់ៗគ្នា

"តើលោកSUNGHOON. SUN.AMANDAព្រមទទួលលោកVEGAS MAHAL RIKIជាដៃគូរជីវិតស្របច្បាប់ដែលទេ?"​គេប្រើសព្វនាមហាក់ជារាស្រ្ដធម្មតាទូទៅ

"បាទ​ព្រម! "

"​ចុះលោកVegas​ mahal rikiព្រមទទួលលោកSunghoon sun amandaជាគូរជីវិតតទៅមុខជាមួយគ្នាដែលទេ?"

"បា.... បា.. បាទ​ព្រម!"

"ល្អណាស់បាទ! ជាអធិបតីបន្ទាប់សូមអង្គម្ចាស់ទាំង5ឡើងមកជូនពរជាចំណងដៃនៃគូរស្វាមីថ្មីមួយនេះផង!"​គ្រាន់តែអាចារ្យនិយាយចប់ភ្លាម បុរសសង្ហា5នាក់ងើបឈរឡើងមក

"​ហ្អឹម~~~យើងគ្មានអ្វីក្រៅពីជូនពរឲអ្នកទាំងពីររស់នៅជាមួយនឹងសុភមង្គលនោះទេ! ឈឺ,​ជា​ យ៉ាងមិចក៏មើលថែគ្នាទៅ! ហើយរីគីយើងមិនដឹងថាចរឹកស៊ុងហូនពេលនៅជាមួយឯងយ៉ាងមិចនោះទេ តែគេជាបុរសល្អម្នាក់! គេខុសបែបណាក៏លើកលែងឲគេផងទៅ! "ស៊ូប៊ីននិយាយហើយក៏លើកដៃទៅអង្អែលសក់របស់រីគីថើរៗ

"យើង​ដឹងថាការរៀបការមួយនេះគឺស៊ុងហូនជាអ្នកចង់បាន តែយើងគិតថាទោះវាជាការបង្ខំតែឯងគួរតែរស់នៅឲសុខសប្បាយរីករាយដូចឯងជ្រើសវាខ្លួនឯងជាមួយមនុស្សដែលឯងស្រឡាញ់ចុះណារីគី! "យ៉ូនជុននិយាយបន្ទាប់ទៅកាន់រីគី








  រស់ស្រួលយ៉ាងមិច?? K'jun នឹងk'binចេញមកកាន់ជើងk'hoonម៉ងហា៎!

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now