Ep34 : ភាគបញ្ចប់

2K 159 18
                                        

  2ខែបានកន្លងផុតចាប់តាំងពីរឿងហេតុដ៏អាក្រក់មួយនោះបានកើតឡើង។ អ្វីៗប្រែខុសពីសព្វមួយដងព្រោះតែភាពឈឺចាប់ដែលបានផ្ដល់ឲដោយមនុស្សដែលខ្លួនជឿលើខុស។

   អំណាចរាជសម្បត្តិទាំងឡាយក៏បានមកស្ថិតក្រោមការគ្រប់គ្រងរបស់ រាជបុត្រទី2ដែលស្គាល់ថាជាព្រះរាជបុត្ររវាងប្រទេសប៉ែកខាងជើងនឹងប្រទេសមួយនេះ ។ ហ៊ឺសឹងត្រូវបានឡើងឡើងគ្រងរាជ្យក្នុងប្រទេសមួយនេះបន្ទាប់ពីបិតាខ្លួន ។

" ជេយ៍!  ថ្ងៃនេះជាថ្ងៃអ្វីបានបក់ឯងមកលេងយើងដល់ចងបែបនេះ? " ហ៊ឺសឹងដែលកំពុងអង្គុយអានសៀវភៅក្នុងសួនច្បារក្រោយក្រលែកឃើញបុរសម្នាក់ចុះពីលើរថយន្តក៏និយាយ

" ហ៊ឹម!គឺចង់មកលេងផ្នូរគេនិងស៊ុងហូន! អង្គុយនៅផ្ទះសុខៗក៏នឹកគេនឹងណា! " ជេយ៍និយាយលើកបាច់ផ្កាដ៏ស្រស់បប្រឹមបង្ហាញហ៊ឺសឹង

"ហឹម!ចឹងក៏តាមសម្រួលចុះ "

  គ្រាន់តែហ៊ឺសឹងអនុញ្ញាតហើយជេយ៍ក៏កាន់បាច់ផ្កាដើរចាកចេញទៅ។

   នៅក្នុងសួនដែលពោរពេញដោយផ្កា Bady breathe  សស្កុះ។ទីនេះជាកន្លែងដែលស្រស់ស្អាតណាស់ ព្រោះផ្កាមានរីកគ្រប់ទង ប៉ុន្តែ ....កន្លែងនេះមិនបានធ្វើឡើងដើម្បីបង្ហាញភាពស្រស់ស្អាតឡើយ ទីនេះត្រូវបានធ្វើឡើងក្នុងអត្ថន័យដ៏ខ្លោចផ្សាររបស់អ្នកគ្រន់គ្នាក្នុងវាំងដ៏ធំមួយនេះ។

  គ្រាន់តែជេយ៍មកដល់ភ្លាម ការគិតរបស់នាយក៏ប្រែជាការពិតគ្រប់យ៉ាង។ បុរសដែលស្ថិតក្នុងរទេះជនពិការកំពុងតែនៅទីនេះ។មិនថាពេលណាក៏ដោយឲតែជេយ៍មកលេងផ្នូរតម្កល់សពមួយនេះក៏តែងប្រទះបុរសម្នាក់នេះជានិច្ច។

" ឯងមកសួរសុខទុកគេទៀតហើយមែនទេ? " ជេយ៍សួរបែបនេះបុរសនោះក៏យកដៃជូតទឹកភ្នែកខ្លួនដែលស្រក់ចុះមកចេញយ៉ាងរហ័សមុននឹងតបដោយពាក្យខ្លី

"អឹម! " នាយម្នាក់នោះតបចំណែកជេយ៍បានត្រឹមសម្លឹងមើលគេ នាយយល់អារម្មណ៍ឈឺចាប់មួយនេះច្បាស់

" ស៊ុងហូនហា៎!វាកន្លងទៅ2ខែហើយ!ឯងគួរតែកាត់ចិត្ត! " ជេយ៍និយាយបណ្ដើរដាក់ផ្កាដែលខ្លួនទិញមកចូលក្នុងថូរក្បែរផ្នូរនោះបណ្ដើរ

You've reached the end of published parts.

⏰ Last updated: Mar 17, 2024 ⏰

Add this story to your Library to get notified about new parts!

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now