កម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងរលូនគ្មានឧបសគ្គអ្វីមករារាំងឡើយ។ ស្វាមីទាំងគូរកំពុងអង្គុយក្នុងសាលយ៉ាងធំនៃវាំងដើម្បីទទួលការជូនពរពីសំណាក់មន្រ្តីដែលចូលរួមទាំងអស់។
ស៊ុងហូនដែលអង្គុយក្នុងកៅអីយ៉ាងមាឌអំណាចនោះចេះតែសម្លឹងមើលអ្នកម្ខាងទៀតដែលត្រូវជាស្វាមីខ្លួនជាមួយស្នាមញញឹមដែលទាយមិនដឹងថាគេចង់ធ្វើអ្វីឡើយ។
ចង្កេះមួយក្ដាប់ ផែនខ្នងតូច កញ្ចឹងកសខ្ចី បបូរមាត់ពណ៌ផ្កាឈូក ត្រូវបានបង្ហាញស្រស់ៗនៅមុខបុរសកំណាច។ អាវcorset រឹបរាងជាមួយខោខ្មៅរឹបជើងទាំងមូល ជ្រុងណា កន្លែងណាក៏បង្ហាញយ៉ាងស្រស់មកដែល។
"ហឺស! ឯងចាំមើលណា" គេនិយាយតិចៗស្របពេលដែលមន្រ្តីជាច្រើនមកឈរជាជួរដើម្បីគោរពលាត្រឡប់ទៅលំនៅវិញ
"ទូលបង្គំសុំលាព្រះអង្គទៅសិនហើយ!"មន្ត្រីទាំងនោះក៏ចាកចេញទៅ ទុកឲស្វាមីទាំងគូរនៅសម្លឹងមុខគ្នា
"អ្ហឹមពួកលោកត្រឡប់ទៅវិញចុះយប់ណាស់ហើយ! "ស៊ុងហូនវាចារមុនព្រមទាំងក្រោកពីកៅអី ធ្វើឲកាយតូចដែលអង្គុយក្បែរនាយប្រញាប់ក្រោកមកជាមួយដែរ
"ករុណាថ្លៃវិសេស! " មន្រ្តីទាំងឡាយក៏នាំគ្នាចាកចេញទៅអស់ម្ដងម្នាក់រហូតអស់មនុស្សពីសាល នៅសល់តែគូរស្វាមីមួយគូរ
"ប្រញាប់ទៅបន្ទប់! "ស៊ុងហូនស្ដីឡើង រួចក៏ជ្រែងហោបៅដើរចាកចេញពីសាល តម្រង់ទៅច្រកចេញ
"ហេតុអ្វីទ្រង់មិនចាំខ្ញុំ? "រីគីនិយាយមិននឹងប្រញាប់រត់ទៅតាមនាយក្រាស់
ពីសាលជំនួបជុំ មកកាន់វិមានផ្ទាល់ខ្លួនរបស់នាយទាំងពីរគឺត្រូវតែប្រើប្រាស់យាន្តជំនិះទើបអាចមកដល់ វាឆ្ងាយពីគ្នាប្រមាណជា៣គីឡូរបើគិតជាម៉ែត្រ ហើយណាមួយមានផ្លូវវៀចវង់កាច់កង់ផងនោះអាចប្រហែលជា៥គីឡូរដី បើគិតជារយៈពេលគឺ២០-៣០នាទីទើបដើរដល់ ។
រាងមានមាឌមាំដើរចូលក្នុងឡានទំនើបខ្មៅរលោង ដោយមិនចាំអ្នកជាស្វាមីនោះឡើយ ។
"ចេញឡានទៅ! "គ្រាន់តែគេចូលឡានភ្លាមក៏បញ្ជាកូនចៅឲចាប់ផ្ដើមដំណើរ

YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....