នៅរាត្រីដែលកំពុងតែមានភាពតានតឹងជូនចំពោះម្ចាស់វិមានដ៏ធំកណ្ដាលព្រៃជ្រៅ ។ គ្រូពេទ្យជាច្រើនកំពុងមមាញឹករុំរបួសនឹងព្យាបាលទៅឲអ្នកដែលត្រូវរបួសមកពីការឆ្មក់បាញ់កាលពីព្រឹកមិញ ។
ចំណែកក្នុងបន្ទប់ដែលស្រោបទៅដោយពណ៌ខ្មៅឈុតឯនេះវិញ...
"របួសយើងមិនធ្ងន់ដល់ថ្នាក់ងាប់ទេ! "សម្ដីគេនិយាយឡើងនៅពេលដែលគេកំពុងឲពេទ្យរុំរបួស គេមើលទៅដូចស៊ាំជាមួយរបួសបែបនឹងទៅហើយ...
" តែឯងកុំភ្លើមិនពាក់អាវក្រោះបែបនេះម្ដងទៀតឲសោះ! ទាយាទផាកមិនត្រូវមានគ្រោះថ្នាក់ទេ! "គ្រូពេទ្យនោះនិយាយឡើង មិនភ្លេងដៀងភ្នែកមើលកាយតូចដែលនៅភ័យមិនទាន់បាត់កំពុងអង្គុយមើលមកពួកគេ
" យើងឮមកថាឯងចាប់មេវាមកមែនទេ? "
"ប្រាកដហើយ! "គេតប
"ម្ដេចឯងធ្វើបែបនេះ?ភ្លេចវិន័យគ្រួសារផាកហើយមែនទេ? "គេស្ដីបន្ទោសរាងក្រាស់បន្ដិចមិននឹងដាក់សម្ភារៈទុកវិញ
"ចុងក្រោយយើងគង់តែសម្លាប់វាទៅខ្លាចអី? "
"ចុះបើវារត់រួចហើយទីតាំងវិមានផាកត្រូវបែកធ្លាយ? "
"គ្មានថ្ងៃនោះកើតឡើងទេ! "ស៊ុងហូនតហើយក៏ក្រោកចេញពីលើគ្រែ
"យើងទៅវិញសិនហើយ!មានអាដាមម្នាក់ទៀតដែលរងរបួស! "នាយពេទ្យក៏ដើរចាកចេញទៅបាត់ទៅ ទុកឲនៅក្នុងបន្ទប់មួយនេះមានតែមនុស្សពីរនាក់នៅមើលមុខគ្នាម៉ង់ៗ
"ឯងខ្លាចឬ? " ស៊ុងហូនសួរស្របពេលដែលដៃកាន់ដែកកេះយកមកអុជស៊ីហ្កាដែលនាយកាន់ក្នុងដៃ
"ហ្អឹក!ហ្អឹម~~ "រីគីក្រហឹមតប ពេលនេះជាហាក់ដូចជាបាត់សម្លេងនិយាយមិនឮយ៉ាងចឹង
"ពេលនេះអស់អីហើយល្មមបាត់ខ្លាចទៅ! "គេនិយាយជាមួយសម្លេងស្រទន់ហាក់លួងលោមក្មេងប្រុសបាត់ខ្លាចយ៉ាងចឹង
"ពួកគេជាអ្នកណាហេតុអ្វីសម្លាប់មនុស្សមិនខ្លាចបែបនេះ? "រីគីសួរឡើង សម្លឹងទៅមើលផែនខ្នងធំនៅចំពោះមុខខ្លួន
"យើងមិនច្បាស់! សត្រូវមានច្រើនណាស់មិនដឹងថាម្នាក់ណា! "ស៊ុងហូនពោលបែបនេះធ្វើឲរីគីនៅតែឆ្ងល់លើសដើម

ESTÁS LEYENDO
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....