Ep23 : ឯងនៅមានយើង

1K 111 16
                                        

   តឹបៗ

  សម្លេងកែងស្បែកជើងស្រីស្រស់ល្អឆើតបោះជើងចុះមកពីជាន់លើនៃវិមានផាកដ៏ធំមហិមារនេះ។

"រីននីចុះមកហើយមែនទេចៅ?តោះពួកយើងឆាប់ញ៊ាំអាហារពេលព្រឹកទៅ! " លោកផាកនិយាយឡើងនៅពេលដែលឃើញវត្តមានរីននីចុះមក

"ចុះបងហ៊ូននៅឯណាលោកតាហេតុអ្វីមិនឃើញគាត់ចឹង? " (រកប្ដីគេកាត់ព្រឹកម៉ងហេស៎?)

"មិនទាន់ឃើញ- ..អ៎នោះគេមកល្មម! "គាត់បម្រុងនឹងនិយាយថាមិនឃើញមកដល់ ស្រាប់តែវត្តមានរាងក្រាស់បង្ហាញខ្លួនឡើង

"លោកតា!ម្នាក់នោះជាអ្នកណាហេតុអ្វីខ្ញុំមិនដែលឃើញ? ហើយយ៉ាងមិចបានជាដើរមកជាមួយបងហ៊ូនចឹង? "ស្រីស្រស់ល្អឆើតសួរភ្លាម ព្រមទាំងដៀងភ្នែលសម្លក់សម្លឹងរាងតូចមិនដាក់

"ជាភរិយាខ្ញុំយ៉ាងមិច?មានបញ្ហាហេស៎? "ស៊ុងហូនឆ្លើយមកភ្លាមៗ ក្រែងល៎តារបស់ខ្លួននិយាយខុសពីការពិត

"ថាមិច? "រីននីភ្ងាក់ផ្អើលសម្លេងមុខរាងតូចនឹងស៊ុងហូនឆ្លាស់គ្នា

"បានហើយ!ឆាប់ញ៊ាំអាហារពេលព្រឹកទៅប្រយ័ត្នត្រជាក់អស់! "

   អាហារពេលព្រឹកមួយពេលនេះមិនខុសពីលេបដែកគោលចូលពោះនោះទេ។ រីគីញ៊ាំបណ្ដើរទ្រូវខាងឆ្វេងអួលណែនបណ្ដើរ ។ សម្ដីឌឺដងលេបខាយ របស់រីននីចេះតែមានជាហូរហែរមក ចំណែកកាយវិការរបស់នាងជាមួយរាងក្រាស់ក៏មើលទៅហាក់ស្និតស្នាល ។ នាយដឹងថារាងក្រាស់នឹងនៅការពារខ្លួន នៅខាងខ្លួន ប៉ុន្តែកាយវិការ ពាក្យសម្ដី'អូន បង'ដែលរីននីនិយាយវាហាក់ដូចយកកាំបិតមកវៈទ្រូងតូចនេះជា២ចំណែកយ៉ាងចឹង ។

" បងហ៊ូនជួនអូនទៅក្រៅបានទេ? ថ្ងៃនេះអូនចង់ទៅផ្សារទិញរបស់បន្ដិចបន្តួច! "នាងស្រស់រីននីនិយាយ  ព្រមជាមួយសំឡេងម្ងិកម្ងក់

"អត់ទេខ្ញុំរវល់! "

"ឯងជូនចៅរីនទៅមិនបានទេហេ? មិនអីទេចៅ!ឡើងទៅរៀបចំខ្លួនទៅ!ពេលស៊ុងហូនគេញ៊ាំរួចរាល់គេនឹងជូនចៅទៅ! "

   ចង់ប្រកែកក៏មិនបាន!ស៊ុងហូនមានតែងក់ក្បាលយល់ព្រម។

"ហេតុអ្វីបានជាអង្គុយលេងអាហារចឹង?មិនឃ្លាន? "ស៊ុងហូនងាកទៅឃើញរីគីអង្គុយលេងអាហារក្នុងចានរបស់គេក៏សួរ

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now