Ep30 : តាមពិតជាពួកគេ

1K 96 11
                                        

"ហេតុអ្វីបានបងនៅទីនេះ អាដាម!អង់រ៉ា? "រីគីនិយាយទាំងញ័រមាត់ព្រោះតែអារម្មណ៍មួយវាបញ្ជាចិត្តនាយឲគិតថាអ្នកទាំងពីរមិនមែនជាមនុស្សល្អដែលខ្លួនធ្លាប់ស្គាល់នោះទេ

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.


"ហេតុអ្វីបានបងនៅទីនេះ អាដាម!អង់រ៉ា? "រីគីនិយាយទាំងញ័រមាត់ព្រោះតែអារម្មណ៍មួយវាបញ្ជាចិត្តនាយឲគិតថាអ្នកទាំងពីរមិនមែនជាមនុស្សល្អដែលខ្លួនធ្លាប់ស្គាល់នោះទេ

" ហឹម~~ បងនឹកឯងណាស់ដឹងទេក្មេងតូច! " អង់រ៉ានិយាយទាំងញញឹមស្រស់

" ហេតុអ្វីបានជាខ្ញុំនៅទីនេះ?ពួកបងចាប់ខ្ញុំមកមែនទេ?" រីគីមិនមែនសួរតែមាត់នោះទេ សូម្បីតែទឹកភ្នែកក៏ហូរស្រក់មកដែល

"អួយ!ចាំបាច់យំធ្វើអី! ប្ដីឯងមិនដឹងនោះទេពួកយើងគួរនិយាយគ្នាស្ងាត់ៗ! "អង់រ៉ាយកចង្អុលដៃនាងឃាត់សម្ដីរបស់រាងតូចជាប់

"ហេតុអ្វីបងចាប់ខ្ញុំមក?បងត្រូវការអ្វី? " ឮពាក្យរបស់រីគីសួរមកភ្លាមអ្នកទាំងពីរក៏សើច

"ទុកកូនអុកនៅខាងសត្រូវយូរពេកក្រែងគេចាប់យកទៅលាបពណ៌ធ្វើរបស់គេនឹងណា!ឥឡូវកូនអុកសម្លាញ់សម្រាកឲស្រួលចុះណា! " អង់រ៉ានិយាយមុននឹង ប្រើស្នាមញញឹមកំណាចលើកដៃលារាងតូច

"អូ៎!ភ្លេចប្រាប់!កុំគិតរត់ចេញអី ព្រោះទីនេះគឺព័ទ្ធជុំវិញដោយសត្វខ្លា!ចឹងបើរត់ភ្លាត់ជើងកើតចំណីខ្លាបងមិនធានាទេណា៎! " នាងនិយាយមុននឹងបិទទ្វារ ធ្វើឲរីគីភ័យខ្លួនជាថ្មី

  #skip

    ពីមួយថ្ងៃទៅមួយថ្ងៃស៊ុងហូនតែងតែបញ្ជាកូនចៅតាមរកភរិយាខ្លួនមិនស្រាកស្រាន្ត។ ការងារក៏ច្រើន តាមរកភរិយាមិនឃើញហើយនៅមានជនអានាមិកមួយក្រុមព្យាយាមដណ្ដើមរាជ្យទៀត។

"ចៅហ្វាយ!អាដាមមកវិញហើយទាន! "ចននិយាយឡើងធ្វើឲស៊ុងហូនដកមុខពីឯកសារទៅសម្លឹងមើលកូនចៅដែលបាត់វត្តមាន2សប្ដាហ៍ជាងនោះ!

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiOù les histoires vivent. Découvrez maintenant