Ep10 : យើងមិនយល់ / ស្កកៅស៊ូ

1.4K 133 9
                                        

   *ផាច់! *

  មួយដៃទះចំកណ្ដាលថ្ពាល់ខាងឆ្វេងរបស់ស៊ុងហូន។ ទឹកភ្នែកស្រក់ចុះមកពីកែវភ្នែកមូលទាំងគូរ ម្ចាស់វាសម្លឹងមើលទៅកាន់កិរិយារបស់ខ្លួនដែលឡើងទៅអង្គុយលើភ្លៅអ្នកម្ខាងទៀត ក៏ស្ទុះងើបចេញ។

"ទ្រង់ចង់ធ្វើអ្វីដាក់ខ្ញុំ???" គេសួរស្របជាមួយទឹកភ្នែក  គេមើលទៅពិតជាគួរឲអាណិតណាស់ ទឹកភ្នែកស្រក់ចុះមក​ដៃឱនកាយខ្លួនឯងជាប់ ហាក់ខ្លាចអ្នកណាមកបៀតបៀនយ៉ាងចឹង

"យើងជាអ្នកធ្វើស្អីឯង???" នាយក្រាស់សួរចង្អុលទៅកាន់ ខ្លួនឯង! មិញនេះគេឲដៃនាយច្បាស់ណាស់

"ទ្រង់កុំគិតចង់ធ្វើរឿងស្មោកគ្រោគមកកាន់ខ្ញុំឲសោះ! "រីគីនិយាយទាំងយំហើយក៏ស្ទុះរត់តម្រង់ទៅទ្វារចេញ តែក៏.....

"ឯងចង់ចេញទៅណា???" រាងក្រាសស្ទុះមកតាម ចាប់ទាញដៃដែលបម្រុងបើកទ្វារចេញនោះជាប់

"​លែងដៃខ្ញុំទៅ! ខ្ញុំនឹងទៅប្រាប់គេថាទ្រង់ជាមនុស្សស្មោកគ្រោក ហ៊ានធ្វើរឿងឆ្គួតឡប់មកកាន់ខ្ញុំ! "សម្ដីគេរឹតតែឲស៊ុងហូនឆ្ងល់លើសដើម

"ឯងកុំសម្ដែងធ្វើដូចជាជនរងគ្រោះ! មិញនេះឯងឲដៃយើងច្បាស់ណាស់! ចរឹកទាក់- "

  *ផាច់! *(ទះទៅកូនទាន់មានពេល!)

"ខ្ញុំមិនមែនជាមនុស្សបែបនឹង! ទ្រង់កុំគិតមកចោតប្រកាន់ខ្ញុំ "

"​ឯងមិនចាំរឿងមិញនេះទេហេស៎?បានមកធ្វើសម្ដែងជាជនរងគ្រោះ?? "នាយក្រាស់សង្រឺតធ្មេញនឹកខ្នាញ់ចរឹកអ្នកនៅមុខខ្លួនជាខ្លាំង

" លែងដៃខ្ញុំទៅ! "នាយមិនតបប្រើកែវភ្នែកសម្លឹងទៅចំកែវភ្នែកស៊ុងហូន​ចំៗ

  នេះមិនមែនជារីគីដែលនាយឃើញអម្បិញមិញទេ! នេះមិនសមជាមនុស្សតែមួយសោះ! កែវភ្នែកដែលពោរពេញដោយភាពស្លូតត្រង់ ពោរពេញដោយភាពអាក់អន់ស្រពន់ចិត្ត មិនដូចជាម្នាក់នោះសោះ។

"​ទ្រង់រើសឈុតបានឬនៅទានម្ចាស់- "សម្លេងរបស់អ្នកបើកឡានដែលត្រូវជាកូនចៅរាងក្រាស់បើកទ្វារចូលមកចំពេលស្ថានការណ៍កំពុងតាងតឹង

"សុំទោស​បាទ! ខ្ញុំចេញទៅវិញក៏បាន!"​នាយចូលមកខុសពេលហើយ! មកចំពេលគេសម្លឹងសម្លក់ចង់ស៊ីសាច់គ្នាបែបនេះ បើមិនរត់ខ្លាចខ្ទាតឈាមប្រឡាក់

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiOù les histoires vivent. Découvrez maintenant