ក្រលែកមកនាយតូចដែលនៅក្នុងវិមានឯណោះវិញ។ ទោះជាស៊ុងហូនផ្ដាំថាមិនឲចាកចេញពីបន្ទប់ក៏ដោយប៉ន្តែនាយនៅតែមិនស្ដាប់។ ជំហ៊ានជើងមួយបោះចុះមកជាន់ក្រោមឬអាចហៅថាជាជាន់ផ្ទាល់ដីរបស់វិមានក៏បានដែរ។ គោលបំណងគ្រាន់តែចង់ចុះមករកបរិយាកាសថ្មីៗក្រៅពីបន្ទប់ខ្មៅងងឹតនោះប៉ុណ្ណោះ តែមិនស្មានថាបានមកជួបគូរប្រជែងបែបនេះសោះ។
"អូហ៍! នាយប្រពន្ធដើមហ៊ានចុះមកហើយហេស? " នាងប្រើសម្ដីមួយដែលធ្វើឲរីគីមានអារម្មណ៍មិនល្អភ្លាមៗ
"យ៉ាងមិច?មិនតបតទេឬ? ឮល្បីថាមិះៗមិនចេះតបតសោះណ៎! ចឹងក៏ស្រួលដែលយើងនឹងបានធ្វើបាបឯងឲចាស់ដៃម្ដង! " នាងប្រែស្បែងជើងកែងចោតពណ៌ប្រហមរបស់នាងធ្វើដំណើរមកជិតរាងតូចដែលនៅមិះមិននិយាយអ្វី
" នាងចង់ធ្វើអី? " រីគីសួរនៅពេលដែលឃើញកញ្ញារីននីដើរមកជិតខ្លួនបែបនេះ
"ធ្វើអីហេស៎? ចង់ដឹងមែនទេ? មកបន្ទប់យើងមកយើងនឹងប្រាប់ " នាងល្អនិយាយហើយក៏ដើរនាំផ្លូវរីគីទភជាន់លើនៃបន្ទប់របស់នាង
រីគីហេតុតែឆ្ងល់ចង់ដឹងថានាងមានអ្វីដែលបម្រុងនឹងធ្វើដាក់ខ្លួនក៏សម្រេចចិត្តឡើងទៅតាមទាំងទាក់ទើរ ។
មកដល់បន្ទប់ដែលមានរៀបចំយ៉ាងមានរបៀបរៀបរយហើយ ស្រីល្អក៏បិទទ្វារបន្ទប់ចាក់សោរយ៉ាងត្រឹមត្រូវ ។ រីគីចាប់ផ្ដើមមានអារម្មណ៍មិនស្រួល ព្រោះដឹងថាខ្លួនឆោតល្ងង់ដើរចូលអន្ទាក់ពស់បាត់ទៅហើយ។
ស្រីល្អបោះជំហានមកជិតរីគីដែលឈរជាមួយភាពភ័យខ្លាច ។ នាងដាក់ដៃទៅក្រសោបឱបកញ្ចឹងករីគីជាប់ជាមួយទឹកមុខទាក់ទាញ ។ នាងឱនមកខ្សឹបត្រចៀករាងតូច
" ងាកទៅមើលបង្អួចទៅ! នោះបងហ៊ូនត្រឡប់មកពីពិនិត្យទំនិញវិញហើយ! " នាងនិយាយបែបនេះរីគីក៏ងាកសម្លឹងទៅតាមឃើញថាឡានទំនើបដែលជាឡានដែលស៊ុងហូនបរចេញទៅក៏ត្រឡប់មកវិញល្មមដែរ
" នាងមានអីក៏និយាយមក! ខ្ញុំត្រូវប្រញាប់ទៅបន្ទប់មិននឹងស៊ុងហូនមកដល់! " រីគីព្យាយាមនិយាយយ៉ាងមុតមាំថាខ្លួនចង់ត្រឡប់ទៅវិញតែនាងល្អបែរជាក្រវីក្បាល

YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....