![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
នៅយប់អាធ្រាតងងឹតស្លុងស្លុបនៃវិមានផាក! សម្រឹបជើងមាំដើរកាត់ស្លឹកឈើងាប់ដែលមានពាសពេញលើដីតម្រង់ទៅរកផ្ទះចាស់ដែលនៅក្រោយវិមាន។ទ្វាបានបើកឡើងបង្ហាញឥតឃើញរាងកាយដែលកំពុងសន្លប់មិនដឹងខ្លួន មានឈាមដោចដាមពេញកាយ។
បុរសមាឌមាំនោះដាក់ខ្លួនយឺតៗអង្គុយនៅចំពោះរាងកាយតូចនោះ។ ដៃដែលមានសសៃររវាមឆោងទៅវាចសក់ដែលបាំងមុខរលោងនោះបញ្ចេញវង់ភក្រ្ត័មកចំៗ
" ដល់ម៉ោងដែលបងត្រូវយកកូនអុកត្រឡប់ទៅបន្ទាយហើយ! " នាយនិយាយហើយក៏ចាក់ថ្នាំក្នុងស៊ឺរាំងម្យ៉ាងចូលក្នុងខ្លួនរីគី មុននឹងយកដែកមកកាត់ច្រវាក់ចេញពីដៃនឹងជើងទាំងគូរ
# ព្រឹកថ្ងៃថ្មី
ស៊ុងហូនក្នុងសម្លៀកបំពាក់សាមញ្ញកាន់ជាមួយនឹងប្រដាប់លាងរបួសដើរតម្រង់ទៅរកផ្ទះតូចដែលមានភរិយានាយនៅក្នុងនោះ។
ដៃមាំចាប់បើកទ្វារក៏ស្រាប់តែត្រូវស្រឡាំងកាំងជាមួយនឹងខ្សែរច្រវាក់ដែលមើលទៅហាក់ត្រូវអ្នកណាកាត់ចេញយ៉ាងចឹង។ សេចក្ដីបារម្ភក៏ផុសឡើងក្នុងចិត្តនាយ ។
នាយក្រាស់ទម្លាក់ឧបករណ៍លាងរបួសទៅនឹងដីមុននឹងរត់តម្រង់ទៅវិមានធំ ។ មកដល់វិមានធំក៏ឃើញលោកតាខ្លួនកំពុងក្រេបរសជាតិមើលកាសែត
"លោកតា!ឯណាភរិយារបស់ខ្ញុំ? "នាយស្រែកសម្លុតចំៗព្រោះគ្មានអ្នកណាក្រៅពីលោកតាគេនោះទេ
"ឯងគិតថាយើងដឹងឬ? " គាត់ដាក់កែវតែចុះមុននឹងសម្លឹងមើលមុខស៊ុងហូនចំៗ
"គ្មានអ្នកណាដែលហ៊ានប៉ះពាល់រីគីក្រៅពីលោកតាឡើយ! "នាយនិយាយបែបនេះលោកផាកក៏ស្ងាត់

YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....