"ខ្ញុំមិនព្រមទេ! ហេតុអ្វីទ្រង់ចង់យកខ្ញុំទៅជាមួយ??"រីគីនិយាយទៅកាន់បុរសកំណាចមុខខ្លួនទាំងភ័យខ្លាច
"ឯងគ្មានសិទ្ធបដិសេធនឹងយើងទេ!"គេស្រែកសម្លុតមួយវាស់រួចក៏កញ្ឆក់ទាញដៃក្មេងប្រុសនោះឲមកតាមគេ
គេទាញដៃដែលគ្មានសាច់ឈាមនោះដោយមិនប្រណីថាវាអាចធ្វើឲឡើងជាំអ្វីឡើយ។ អ្នកទាំងពីរដើរចុះមកក៏មានការតាមសម្លឹងមើលរបស់មនុស្សក្នុងផ្ទះទាំងអស់។
"អាដាម! ហៅអ្នកទាំងពីរនោះមកជួបយើង! "គេស្រែកទៅកាន់មេការរួចក៏ដឹកដៃកាយតូចមួយទំហឹងទៅបន្ទប់ទទួលភ្ងៀវ
"ទ្រង់លែងដៃខ្ញុំទៅ! វាឈឺណាស់ណា!" រីគីនិយាយទៅកាន់បុរសដែលគិតតែពីបន្ដដំណើរមិនខ្វល់ពីអ្វីនោះ
នាយក្រាស់នៅតែមិនខ្វល់ លុះពួកគេមកដល់បន្ទប់ទទួលភ្ងៀវហើយក៏រុញអ្នកម្ខាងទៀតទៅលើសាឡុងមួយទំហឹង!។
ទឹកមុខដែលបញ្ជាក់ពីភាពឈឺចាប់ដោយសារគេបុកទៅនឹងសាឡុងខាងក្រោយខ្នងមួយទំហឹងនោះក៏បង្ហាញឡើង
"កុំមកធ្វើរំអួយមុខយើង! យើងមិនទាន់បានធ្វើអីឯងឡើយ!"គេចង្អុលចំៗទៅកាន់ក្មេងប្រុសនោះ
"ខ្ញុំបានធ្វើអ្វីខុសបានជាទ្រង់មកបញ្ចេញកំហឹងដាក់ខ្ញុំ? បើខ្ញុំខុសឯណាភុស្ដតាងចោតប្រកាន់ខ្ញុំ?? ហេតុអ្វីក៏មនុស្សសម័យនេះគ្មានខួរគិតបែបនេះ!"សម្ដីមួយប្រយោគដែលលើកឡើងមកទាំងកំហឹង នាយហាក់មិនខ្លាចរអានឹងមនុស្សមានអំណាចចំពោះមុខខ្លួនសោះ
"កុំប្រើសម្ដីនេះជាមួយយើងឲសោះ! ប្រយ័ត្នយើងបាញ់បំបែកក្បាលឯង! "គេតបទាំងកំហឹងដកកាំភ្លើងដែលសៀតនឹងចង្កេះមកផ្ជុងទៅនឹងថ្ងាសអ្នកម្ខាងទៀត
"ចុះទ្រង់ជាមនុស្សអត់ខួរមែនទេបានជាមានប្រតិកម្ម??"ក្មេងប្រុសនោះតបព្រមជាមួយទឹកភ្នែក
"មានរឿងអ្វីកើតឡើង??"សម្លេងបុរសចំណាស់គឺលោកវេហ្គាសនិយាយឡើងមកដោយមានភរិយាតាមមកពីក្រោយ
"អាក្មេងចោលម្សៀត! អ្នកណាឲឯងចុះមកទីនេះ? ឆាប់ទៅបន្ទប់ឯងវិញទៅ!"អ្នកស្រីវេហ្គាសនិយាយទៅកាន់ក្មេងប្រុសនោះដូចជាគាត់មិនបានចាត់ទុកនាយជាកូនអ្វីបន្ដិចសោះ

ESTÁS LEYENDO
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....