Ep25 : ??

1.1K 111 8
                                        

    ព្រឹកព្រលឹមក្នុងថ្ងៃថ្មីនេះអ្វីៗហាក់ប្លែក បើផ្អែកទៅការគិតរបស់អ្នកកម្លោះតូចរីគី។ នាយនៅតែអង្គុយគិតតែគិតមិនចេញថាយប់មិញមិចក៏រឿងទៅជាបែបនឹង! ខ្លួនចាំច្បាស់ថាអ្វីដែលខ្លួននឹងគឺគេនិយាយថាគេស្រឡាញ់ខ្លួន បន្ទាប់មកក៏មិនដឹងអ្វីសោះរហូតទាល់តែយល់សប្ដិអាក្រក់រហូតភ្ងាក់ទើបដឹង តែវាដូចជាហួសពេលទៅហើយ។ កំពុងតែគិតសុខៗស្រាប់តែដៃមាំមកដាក់លើស្មាខ្លួនឲភ្ងាក់ព្រឺត!

" អូនចុះទៅញ៊ាំអាហារពេលព្រឹកទៅ! កុំអង្គុយសំកុកមិនញ៊ាំអីបែបនឹងអី! " ស៊ុងហូនវាចារឡើង ដាស់តឿនអ្នកម្ខាងទៀតឲរុះរាន់ទៅរកអ្វីញ៊ាំទ្រាប់ពោះ

"មិនអីទេ! ខ្ញុំទម្លាប់ទៅហើយ! " រីគីបដិសេធ ព្រោះថាចិត្តមួយមិនឃ្លាន ចិត្តមួយមិនចង់ជួបលោកតារបស់ស៊ុងហូននឹងនារីឆើតឆាយ រីននីឡើយ

"បងមិនបង្ខំអូនទេ! ថ្ងៃនេះបងទៅកំពុងផែមើលទំនិញ!អូននៅតែម្នាក់ឯងបែបនឹងការពារសុវត្តិភាពខ្លួនឯងផង! "ស៊ុងហូននិយាយលើកអាវក្រៅមកពាក់លើខ្លួន

"ទ្រង់មើលទំនិញអ្វី? " រីគីសួរបែបនេះស៊ុងហូនក៏ងាកសម្លឹងមុខនាយបន្ដិច

"អូនមិនបាច់ចង់ដឹងទេវាមានគ្រោះថ្នាក់ណាស់! វាអាចប៉ះពាល់ដល់អាយុជីវិតអូនបានគ្រប់ពេល! "ស៊ុងហូននៅតែជ្រើសមិនប្រាប់ដល់រីគីឡើយ ទង្វើគេបែបនេះធ្វើឲរីគីស្រាប់តែគិតដល់រឿងមិនល្អមួយ

"បងទៅហើយណា!រសៀលរាងជ្រេទើបត្រឡប់! "ស៊ុងហូនថាហើយក៏ដើរចេញ

  គ្រាន់រាងក្រាស់ចេញទៅផុត រីគីក៏បែរជាមកអង្គុយគិត

" ហេតុអ្វីបានសុបិន្តខ្ញុំដូចការពិតម្លេះ? មនុស្សគាត់ជាមនុស្សប្រុសដែលចេះមើលថែ ថ្នាក់ថ្នម! តែក៏សាហាវឃោឃៅដែល! វាអាចទេដែលគាត់ហ៊ានធ្វើវា? " រីគីនឹកនិយាយដល់ចំណុចនេះស្រាប់តែ គ្មានអារម្មណ៍មានជំនឿចិត្តលើរាងក្រាស់អ្វីទាំងអស់

"វាមិនអាចទេដែលគាត់មកស្រឡាញ់ខ្ញុំនោះ! បងរីកាស្អាត ឆ្លាត ហើយក៏ពូកែ ថែមទាំងជាមនុស្សស្រីទៀតផង! គាត់មិនអាចនឹងស្រឡាញ់ខ្ញុំទេ! ចុះបើគាត់គ្រាន់តែលេងសើចនឹងអារម្មណ៍ខ្ញុំហើយដកចិត្តចេញវិញ ដើម្បីឲខ្ញុំឈឺចាប់??  អូយ៎! អីក៏រញេរញៃម្ល៉េះ! "រីគីគិតមកដល់នេះក៏ស្រែកថារញេរញៃមួយវាស់តែម្ដង

"តែការគិតខ្ញុំក៏ត្រូវម្យ៉ាងដែល! គ្មានមនុស្សប្រុសណាទៅស្រឡាញ់មនុស្សប្រុសដូចគ្នាទេ! ហើយកាលថ្ងៃដំបូងគាត់ក៏និយាយថា ថាមិនស្រឡាញ់ខ្ញុំដែល!គាត់នឹងធ្វើឲខ្ញុំធ្លាក់នរកទាំងរស់!........ខ្ញុំគ្មានថ្ងៃឲរឿងនឹងកើតឡើងឡើយ! ខ្ញុំមិនអាចធ្វើឲគាត់អាចធ្វើបាបខ្ញុំបានឡើយ "

    # skip

     ស្បែកជើងកែងចោតដើរតិបៗកាត់ការ៉ូខ្មៅរលោងស្រិល នារីសក់វែងប្រះស្មា បបូរមាត់ក្រហមរលោង កំពុងញញឹមលាក់ភាពកំណាចកោតខ្លាចនៅពីក្រោយខ្នង។ គ្រាន់តែឃើញវត្តមាននាងដើរចូលភ្លាមអ្នកទាំងអស់ដែលនៅទីនោះស្រាប់តែឱនគំនាបកោតខ្លាចនាងឱនក្បាលសឹងដល់ដីទៅហើយ

" ការងារយ៉ាងមិចហើយ? "នាងប្រើវាចារនិងស្រូវសួរទៅកាន់កូនចៅរបស់ខ្លួន

" ដំណើរការទៅតាមគម្រោងហើយទាន! កូនចៅបង្កប់របស់យើងនៅវិមានផាកនឹងធ្វើតាមគម្រោង2A! "នាយម្នាក់ងើបមុខមកនិយាយប្រាប់ចៅហ្វាយស្រីខ្លួន

"ហាសហា!ល្អណាស់ៗ "នាងទះដៃទាំងពីររបស់ខ្លួនអបអរសាទរភាពជោគជ័យគកម្រិតទី២របស់ខ្លួន

" ខ្ញុំនឹងឲពួកគេទៅចូលស្និតនឹងកូនអុកចៅហ្វាយដើម្បីឲការងារកាន់តែឆាប់សម្រេចផល! " នាយនិយាយធ្វើស្នាមញញឹមលើបបូរមាត់ស្រីកំណាចបង្ហាញឡើង 

"ឈប់!កុំទាន់ប៉ះពាល់កូនអុកអី! កូនចៅទាំងប៉ុន្មានដែលបង្កប់នៅទីនោះត្រូវធ្វើ ឬ បង្កើតស៊ីណាដេយ៉ូមួយឲកូនអុករបស់យើងមើលឃើញថាស៊ុងហូនជាមនុស្សអាក្រក់! " នាងលើដៃឃាត់កូនចៅ ព្រមទាំងលើកគំនិតខ្លួនឡើង

    នរៈក៏ញញឹមព្រោះដឹងថាចៅហ្វាយស្រីខ្លួនគិតអីបាត់ទៅហើយ។

"ចៅហ្វាយធ្វើបែបនេះក៏ល្អវាដូចជាយើងខ្ចីកាំបិតសម្លាប់មនុស្សចឹង! តែពួកខ្ញុំមិនដឹងថាធ្វើបែបណាទើបកូនអុកអាចបាត់បង់ទំនុកចិត្តលើស៊ុងហូនឡើយ! "

" យើងមានឈ្នាន់ម្នាក់កាលនោះ! តាមយើងដឹង រីគីគឺខ្លាចមនុស្សដែលប្រើប្រាស់សម្ដីខ្លាំងៗ ស្រែកគំហកនឹង ហិង្សា! វាងាយនោះទេដែលចង់ឲស៊ុងហូនបង្ហាញផ្នែកខាងនោះរបស់ច្លួនមកឲរីគីឃើញនោះ! " នាងនិយាយ

"ចុះធ្វើបែបណាវិញ? " នរៈហាក់មិនយល់ពីអ្វីដែលនាងនិយាយ

"ហេស! គេស្រឡាញ់រីគីណាស់!បើស្រឡាញ់ក៏ប្រាកដជាប្រច័ណ្ឌ ចឹងប្រើគម្រោង7Dទៅ! បញ្ឈឺរចិត្តរហូតឈ្លោះគ្នា! មនុស្សដូចស៊ុងហូនមិនអាចទប់កំហឹងបានយូរនោះទេ! " នាងនិយាយព្រមទាំងសើចតិចៗ

    លើកនាងឈ្នះហើយ! ឈ្នះមិនអាចចាញ់ឡើយ




😣🫶

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiOù les histoires vivent. Découvrez maintenant