Ep5 : សួរនាំព័ត៌មាន

635 82 5
                                    

"ទ្រង់មិនអាចធ្វើបែបនឹងទេ!ទ្រង់មិនគិតពីបងស្រីខ្ញុំទេ? ហើយពេលនេះគ្រួសារខ្ញុំកំពុងកាន់ទុក្ខទ្រង់គិតចង់រៀបចំពិធីបែបនឹងមកបានយ៉ាងមិច? "រីគីក្រោកបដិសេធផាំងៗ ធ្វើឲបុរសមាឌមាំសង្រ្កឺតធ្មេញ

"បិទមាត់ទៅមុននឹងអណ្ដាតឯងធ្លាក់ចុះមក!"​គេគម្រាមហើយក៏បែរទៅកូនចៅខ្លួន

"នាំគេទៅក្នុងឡានទៅ! "ស៊ុងហូននិយាយឡើងអង្គរក្សនាយប៉ុន្មាននាក់ក៏បង្ហាញខ្លួននាំកាយតូចចាកចេញទៅ

"​ខ្ញុំមិនទៅទេ! ប៉ា! ម៉ាក់! ហេតុអ្វីអ្នកទាំងពីរមិនឃាត់គេ??" សម្លេងនោះនិយាយឡើងស្របពេលដែលកាយត្រូវគេចាប់ចេញទៅ

  ក្រោយពីរាងតូចចាកចេញទៅបាត់នាយក៏និយាយទៅកាន់បុរសស្រ្ដីចំណាស់ទាំងពីរ

"​ហេតុអ្វីពួកអ្នកឲគេទៅរស់នៅជាន់នោះម្នាក់ឯង? គ្មានបន្ទប់ឲគេគេងត្រឹមត្រូវទេហេស៎?​ យើងមិនស្មានថាអ្នកប្រើកាយវិការ ពាក្យសម្ដីបែបនេះទៅកាន់គេសោះ! ក្រែងគេក៏ជាកូនអ្នកដែលមែនទេ? សម្ដីនិយាយជាមួយគេមិនបានទាំងសត្វ! កាយវិការទង្វើទៅកាន់គេដូចគេមិនមែនជាកូន!"សម្ដីកាចបង្ហើបឡើង

"វាមិនដូច- "អ្នកស្រីវេហ្គាសចង់បដិសេធតែស៊ុងហូនក៏កាត់

"​មិនដូចការគិតរបស់យើងយ៉ាងមិច? យើងឃើញអស់បាត់ទៅហើយ~សភាពបន្ទប់គេតាមយើងមើលមិនស្មើរបន្ទប់ដែលអ្នកស្រីដាក់សត្វចិញ្ចឹមអ្នកស្រីផង! ពូកកញ្ចាស់គ្មានទាំងកម្រាលត្រឹមត្រូវ! យើងគិតថានឹងដកយសស័ក្តិ​ជាឯកឧត្តមរបស់អ្នកចេញហើយ! មានយសជាឯកឧត្តមតែទង្វើរទៅកាន់កូនធ្វើដូចគេជាអ្នកបម្រើ! "គេបញ្ចប់សម្ដីហើយក៏ដើរចាកចេញពីអ្នកទាំងពីរដោយមានអាដាមដើរតាមពីក្រោយ

(ចេញក្រឡាមកមិនទាន់ធ្វើបាបគេផង​ស្រណោះគេបាត់! K'hoon! 🌚)

" អាដាម! ធ្វើលិខិតទម្លាក់យសលោកវេហ្គាសមកសល់ត្រឹមមន្ត្រីធម្មតាបានហើយ! ហើយត្រូវរាប់អូសទ្រព្យពាក់កណ្ដាលចូលឃ្លាំង! "គេនិយាយទៅកាន់អាដាមហើយក៏ដើរចូលឡានបាត់

"ទ្រង់ចង់ធ្វើបាបគេឬយកគេមកការពារឲពិតប្រាកដ??" គេបានត្រឹមសួរសំណួរនេះមកកាខ្លួនឯងព្រោះគ្មានអ្នកណាដឹងថាចិត្តបុរសកំណាចនោះចង់បានអ្វីឡើយ

  ក្បួនរថយន្តបានបរចេញពីវិមានវេហ្គាសតម្រង់ទៅវាំង។ ក្នុងឡានដែលមានមនុស្សពីរនាក់​វិញ​ពួកគេហាក់មិននិយាយអ្វីក្រៅពីសម្លឹងទៅក្រៅកញ្ចក់ឡានឡើយ​។ ដោយការការស្ងប់ស្ងាត់វាឮសូរខ្លាំងពេក រីគីក៏សម្រាច់ចិត្តនិយាយឡើង

"ទ្រង់ចង់យកខ្ញុំមកជាមួយធ្វើអ្វី?"​សំនួរមួយនេះទាញការចាប់អារម្មណ៍ខ្លាំងពីរាងក្រាស់

"យកមកលេង​! ជាល្បែងកម្សាន្តចុងសប្តាហ៍"​គេនិយាយមកដូចគ្មានអ្វីធំដំសោះ

"ខ្ញុំដឹងថាទ្រង់ស្អប់ខ្ញុំណាស់! ទ្រង់គួរតែប្រាប់ហេតុផលពិតប្រាកដមក! ព្រោះខ្ញុំគ្មានពេលលេងសើច-"

"អ្នកណាថាយើងលេងសើច វេហ្គាស ម៉ាហាល់ រីគី??  "ស៊ុងហូននិយាយសង្កត់សម្លេងត្រង់ឈ្មោះអ្នកម្ខាងទៀត

"យើងយកឯងមកព្រោះយើងចង់ដឹងថាអាឃាតករសម្លាប់បងឯងដូចជាឯងនេះទ្រាំទ្រនឹងយើងបានឬអត់~~ "គេឱនទៅខ្សឹបជិតត្រចៀកអ្នកម្ខាងទៀត

"​តើទ្រង់ចង់ឲខ្ញុំនិយាយរឿងនេះប៉ុន្មានដងទៀត??? ខ្ញុំមិនបានធ្វើ! ខ្ញុំ​ស្រឡាញ់បងរីកាជាងទ្រង់ស្រឡាញ់គាត់ទៅទៀត! ហេតុអ្វីខ្ញុំធ្វើបែបនឹង? ខ្ញុំធ្វើមកនោះតើបានអ្វីត្រឡប់មកវិញ? "គេតបមកស៊ុងហូនទាំងទឹកភ្នែក តម្លើងសម្លេងយ៉ាងតឹងសរសៃរក

"ឯងគិតថាយើងជឿមនុស្សដូចជាឯងហេស៎?? រងចាំមើលទៅថាយើងបើកមុខឃាតករដូចជាឯងឲសារភាពបែបមិចខ្លះ! "ស៊ុងហូនតបទាំងសម្លេងធម្មតា

"​ខ្ញុំនឹងរងចាំមើលថាទ្រង់នឹងភ្លឺភ្នែកនៅពេលការស៊ើបអង្កេតចេញលទ្ធផល! ហើយទ្រង់ក៏កុំគិតថាខ្ញុំឲទ្រង់ធ្វើបាបខ្ញុំបានឲសោះ!"​

"យើងនឹងចាំមើលក្បាលឯងធ្លាក់ចុះពីលើស្មាដូចគ្នា! "រាងក្រាស់និយាយរួចក៏បែរទៅប្រាប់អ្នកបើកឡានឲបន្ថែមល្បឿន

  ដោយសារការបន្ថែមល្បឿនកាន់តែលឿនរហូតដល់80បែបនេះធ្វើឲពួកគេចំណាយពេលមិនដល់8នាទីផងក៏មកដល់វាំងដ៏ធំនោះ។ ឡានបើកមកដល់មុខវាំងហើយក៏មានមនុស្សជាច្រើនចេញមកទទួលស្វាគមន៍។ ក្នុងនោះក៏មានអ្នកម្នាងពីរនាក់ផងដែល...









ទាយមើលថា2នាក់នឹងល្អឬអាក្រក់??

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now