Ep16 :បញ្ហា

1.1K 114 8
                                        

ក្នុងបន្ទប់ប្រណិតបំពាក់ដោយគ្រឿងសង្ហារឹមថ្លៃៗ អំពូលភ្លើងដែលបំភ្លឺបរិវេណបន្ទប់នាពេលរាត្រីបានបង្ហាញមនុស្សប្រមាណជា៥-៧នាក់កំពុងស្ថិតល្នុងបន្ទប់ដ៏ធំ សម្លឹងជាមួយក្រសែរភ្នែកព្រួយបារម្ភទៅកាន់កាយតូចច្រលឹងដែលគេងមិនដឹងខ្លួនលើគ្រែ ។

"ស៊ុងហូន!បុត្រប្រាប់បិតាឲចំទៅមើលថាមានរឿងអ្វីកើតឡើង?ហេតុអ្វីបានបុត្របណ្ដោយឲប្អូនដើរកណ្ដាលយប់ស្ងាត់បែបនេះ? "បុរសចំណាស់សួរទៅកាន់បុរសមាឌមាំ

"បុត្រធ្វើមិចទៅដឹង! "គេឆ្លើយទាំងហីៗមិនខ្វល់

"នេះបើកុំតែបងប្រុសឯងដើរលំហែរប្រទះឃើញទេ វានឹងមានរឿងធំជាងនេះមិនខាន! "គាត់និយាយដាស់តឿនបុត្ររបស់ខ្លួន

"ហើយពួកនាងៗលម្អកាយនោះធ្វើអ្វីគ្មានគិតពីផាសុខភាពសោះ! មើលចុះម្ជុលចាក់ទម្លុះរហូតសុសសាច់ប្អូនទៅហើយ! "គាត់និយាយជាមួយទឹកមុខហាក់ខឹងនឹងនាងភាលាងទាំងឡាយ

"បិតាធ្វើធម្មតាទៅមើលគេមិនអីទេ- "ស៊ុងហូននិយាយតែក៏ត្រូវកាត់ដោយសារ..

*ផុស*

"គេមិនអីយ៉ាងមិច? រាងកាយខ្សោយជាងក្មេង៥ឆ្នាំទៅទៀត! ឯងគួរតែយកចិត្តទុកដាក់មើលថែគេផង គេកង្វះអាហារូបត្ថម្ភច្រើនណាស់ ! " បុរសម្នាក់និយាយបន្ទាប់ពីដាក់សម្ភារៈពិនិត្យចុះ វាយប្អូនប្រុសមួយដៃ

"យីលោកវេហ្គាសមើលថែកូនយ៉ាងមិចបានរាងកាយខ្សោយដល់ថ្នាក់នឹង! "នាយចំណាស់លាន់មាត់ដើរទីជិតបុត្រសនិស្សារ គាត់ដាក់ដៃថ្នមៗលើផ្ទៃមុខមដ្ឋ័ខៃដោយការព្រួយបារម្ភ

លោកចូលចិត្តក្មេងម្នាក់នេះតាំងពីតូចក្រូចឆ្មា ឲតែមានជំនួបមន្ដ្រីលោកតែងតែផ្ដាំលោកវេហ្គាសឲនាំកូនប្រុសមកលេងរាជវាំងញឹកញយណាស់មិនឲលូសមួយពេលណាទេ។ ចំណែករាងក្រាស់ស៊ិងហូបក៏ធ្លាប់ជួបនិយាយលេងសើចសប្បាយជាមួយនាយតូចញឹកញាប់ដែល ។

"នៅថ្ងៃស្អែកខ្ញុំនឹងនាំគេទៅមើលសុខភាពនៅមន្ទីពេទ្យ! "បុរសដែលជាបងក៏និយាយឡើង

"មិនបាច់បងមកពាក់ពន្ធ័ទេ!ខ្ញុំមើលថែគេបាន! បងនឹងបិតាទៅសម្រាកចុះកាលពីថ្ងៃអស់កម្លាំងខ្លាំងហើយ~ "ស៊ុងហូននិយាយឡើងចំណែកបងប្រុសខ្លួនដែលត្រូវជាsoobin ក៏ដើរចាកចេញទៅ ទុកនៅតែនាយចំណាស់ដែលមិនទាន់ចាកចេញ

"បិតាមានរឿងចង់និយាយជាមួយបុត្របន្ដិច! "ដោយឃើញបុត្រាមើលព្រះភក្រ្តពេកទ្រង់ក៏វាចារឡើងហើយក៏បោះជំហ៊ានធំៗទៅកាន់វេរ៉ងដារ

"បិតាមានរឿងអ្វីមែនទេ? "នាយសួរនៅពេលឃើញបិតាខ្លួនឈប់ងក់

"បុត្រដឹងហើយមែនទេ ថានៅក្នុងច្បាប់ព្រះរាជវាំងវាបែបណា៎? " គាត់និយាយឡើងព្រមទាំងយកដៃក្រាស់ទាំងពីរកាន់ទៅនឹងស៊ីការ

"បិតាចង់មានន័យថាមិច? "ស៊ុងហូនសួរឡើងព្រមទាំងរាងចង់ខឹងបន្ដិចនៅពេលឬបិតាខ្លួននិយាយបែបនេះ

"វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការគ្រងរាជ!តើបុត្រមានដឹងពីផលវិបាកវាទេ? "គាត់និយាយព្រមទាំងបង្ហុយផ្សែងពីស៊ីការចេញមក

"បិតានិយាយចំទៅមើលថាមានរឿងអ្វី? "

"បាន!បិតានិយាយត្រង់តាមអ្វីដែលបិតាចង់បានចុះ! ......បុត្រមិនអាចគ្រងរាជជំនួសបិតានោះទេ!បិតាគិតច្បាស់លាស់ហើយ! បងប្រុសរបស់បុត្រនឹងគ្រងរាជបន្ទាប់ពីបិតា! "

"ម្ដេចបានបិតានិយាយបែបនេះ?ក្រែងនិតាថាអ្នកដែលរៀបការមុននឹងត្រូវគ្រងរាជសម្បិត្តហេស៎?"កែវភ្នែកនោះប្រែជានិងស្រួចដូចបន្លាសម្លឹងទៅមើលបិតាខ្លួនទើបកំហឹង

"បិតានិយាយបែបនឹងមែន បិតាទទួលស្គាល់! តែពេលនេះបិតាជ្រើសយកប្រុសច្បងព្រោះវាមានប្រយោជន៍ដល់ប្រទេសជាតិ!ហើយណាមួយគ្រួសារធំរបស់មាតាបុត្របានប្រគល់ក្រុមហ៊ុនទាំងអស់ឲបុត្រហើយ! ក្រុម៣៤កន្លែងមិមមែនតិចទេណាបុត្រ!" គាត់និយាយព្រមទាំងសង្កត់សម្លេងយ៉ាងខ្លាំងទៅនឹងពាក្យ'៣៤កន្លែង'

"........"រាងក្រាស់មិនបាននិយាយអ្វីបានត្រឹមតែសម្លឹងមើលបរិវេណដ៏សែនឆ្ងាយជាមួយកំហឹង

"បិតាសង្ឃឹមថាបុត្រនឹងយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់បិតា! Yeonjun!គឺសាកសមហើយ!ព្រោះគេជាព្រះអង្គម្ចាស់! "

"បាន!បុត្រសម្រេចចិត្តពេលណានឹងថ្វាយដល់ព្រះបិតាជាមិនខាន! " ស៊ុងហូបនិយាយបែបនេះរាងចំណាស់ក៏ដើរចាកចេញទៅបាត់ តែក៏មិនភ្លេចងាកទៅសម្លឹងកាយដែលគេងសន្លប់ស្ដូកស្ដឹងលើគ្រែឡើយ

"បិតាមិនដឹងសោះថាចុងក្រោយបុត្រជ្រើសគេទោះបីជាបិតាខំបំបែកយ៉ាងណាក៏ដោយ! "ទ្រង់និយាយហើយក៏ចាកចេញ

"ពីមុនជាឯងតែពេលនេះជារីកា! "គេនិយាយបន្ដិចមុននឹងឈានជើងទៅអង្គុយលើកៅអីកាំញ៉ីក្បែរនោះ ដៃក្រាស់ឈោងទៅកាន់កែវស្រាក្រហម មុននឹងក្រេបឱជារស

"បងហ៊ានធ្វើគ្រប់យ៉ាងដើម្បីអូនមិនថាសម្លាប់មនុស្ស! "







,k'hoon !!!!

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now