មន្តស្នេហ៍ភរិយាខ្ញុំ Ep 01

6.1K 300 7
                                    

*ក្រឹង~~~ក្រឹង

សំឡេងទូរស័ព្ទរបស់កម្លោះសង្ហាមាឌមាំរោទិ៍មិនឈប់ឈរបានធ្វើឲ្យរំខានដល់ដំណេករបស់រាងក្រាស់ខ្លាំងមែនទែននេះគេដេកមិនទាន់បាន៥ម៉ោងនៅឡើយទេហេតុអ្វីត្រូវ Call មករំខានគេដែរ។ មិនចាំយូររាងក្រាស់ក៏ចុចលើកទូរស័ព្ទទាំងមួរម៉ៅ

« អាឡូ ! អ្នកណាគេមានការស្អី Call មកទាំងព្រឹកព្រលឹមបែបនេះឯងអត់ការងារធ្វើមែនទេ » JK សួរទាំងមិនបានបើកភ្នែកសម្លឹងមើលនោះទេថាលេខនោះជាលេខរបស់អ្នកណាទេ...។

« ខ្ញុំទុកពេលឲ្យលោក 30 នាទីក្នុងការជិះឡានមកក្រុមហ៊ុន » Tae តបទៅរាងក្រាស់ហើយក៏ចុចបិទ ។

« ក្មេងឆ្កួត ! 30 នាទីយើងធ្វើអីទាន់ អាឡូ អាឡូ ចង្រៃយ៍ » JK គ្រាន់តែលឺសម្លេងរាងតូចភ្លាមគេក៏រហ័សក្រោកងើបមកនិយាយជាមួយគេតែមានដឹងឯណាថា Tae ប្រហើនហ៊ានចុចបិទទូរស័ព្ទគេមុនដូច្នេះសោះ ។ ដោយសារតែចរិត Jungkook យ៉ាប់ពេកមិនគិតចូលមកជួយធ្វើការងារនៅក្រុមហ៊ុនទើបប៉ាម៉ាក់គេចាប់បង្ខំគេឲ្យរៀបការជាមួយ Tae ដំបូងគេប្រកែកដាច់ខាតថាគេមិនរៀបការជាមនុស្សប្រុសទេបើគេរៀបការនោះបើដំណឹងនេះលិចលឺទៅគេនឹងខ្មាស់គេជាមិនខានដោយគ្មានជម្រើសលោក Jeon ក៏សម្រេចឲ្យចុះអេតាសុីវិលជាមួយ Tae បណ្តោះអាសន្នសិនរង់ចាំថ្ងៃគាត់មកពីអង់គ្លេសវិញគាត់នឹងប្រកាសមង្គលការរបស់ JK ។ ឯ Tae គឺជាក្មេងកំព្រាដោយសារតែបុណ្យគុណបារមីលោក Jeon បានជួយចិញ្ចឹមមើលថែ Tae ព្រមទាំងបានបញ្ជូនគេឲ្យរៀនបានជ្រៅជ្រះរហូតចូលមកធ្វើការនៅក្រុមហ៊ុនលោក Jeon ទើប Tae មិនបដិសេធលើការចុះអេតាសុីវិលមួយនេះព្រោះគេចង់សងគុណលោក Jeon ដែលខំចិញ្ចឹមនឹងមើលថែគេកន្លងមក ។ Tae មានអត្តចរិតមឺុងម៉ាត់ ម៉ត់ចត់ គោរពតួនាទីិនឹងពេលវេលា រៀងឆ្នាស់ឆ្នើមបន្តិចតែក៏មានហេតុផល បើសម្រស់វិញស្រស់ស្អាតគួរជាទីទាក់ភ្នែកកម្លោះខ្លាំងណាស់ព្រោះគេស្អាតស្ទើរនារីៗនៅសេអ៊ូលមិនហ៊ានឈរក្បែរ ខុសពីជុងហ្គុក ក្បាលខូច ច្រឡើម ចូលចិត្តតែធ្វើរឿងឥតប្រយោជន៍ឲ្យ Tae ឈឺក្បាលរាល់ថ្ងៃបើរឿងស្រីវិញគឺចេញចូលដូចផ្សារលក់ដូរទៅហើយ ។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now