មន្តស្នេហ៍ភរិយាខ្ញុំ Ep 02

2.2K 232 14
                                    

+ 11 : 00 AM

ពេលវេលាម៉ោងសម្រាកបានមកដល់បុគ្គលិកគ្រប់គ្នាក៏ចេញទៅញាុំអាហារថ្ងៃត្រង់របស់ពួកគេចំណែក JK គ្រាន់តែដល់ម៉ោងសម្រាកភ្លាមគេក៏ប្រញាប់ទៅលួងមិត្តស្រីរបស់គេនឹងនាំមិត្តស្រីរបស់ដើរ Shopping ទិញនេះទិញនោះមិនបានទៅខ្វល់ជាភរិយារបស់គេដែលកំពុងឈ្ងោកមុខនឹងឯកសារជាច្រើនដែលធ្វើឲ្យគេលែងដឹងម៉ោងបាយទឹកហើយ ។

*តុក ~~~ តុក

« ចូលមក » Tae គ្រាន់តែរាងតូចបញ្ចេញសំឡេងអនុញ្ញាតឲ្យអ្នកក្រៅចូលមកបានរាងតូចនៅខាងក្រៅមិនចាំយូរក៏កាច់សោរចូលមកតែម្តង ។

« ហុើយ ! យើងថាហើយឯងប្រាកដជាសង្ងំធ្វើការមិនចុះទៅរកអីញាុំទៀតហើយ » Jimin គ្រាន់តែមកដល់ភ្លាមថាឲ្យមិត្តគេយកតែម្តងមកលើកណាក៏នៅតែឈ្ងោកមុខនឹងឯកសារហ្នឹងឯងតើពេលណាមានពេលវេលាសម្រាប់ខ្លួនទៅនេះសម្បីបាយទឹកខ្លួនឯងក៏នៅភ្លេចដែរនៅតែថ្ងៃគេភ្លេចថាមានមិត្តម្នាក់នៅចាប់បារម្ភពីគេទេ

« Jimin! ឯងមកយ៉ាងមិចបាន..នេះដល់ម៉ោងបាយហើយមែនទេ » Tae គ្រាន់តែលឺសំឡេងមិត្តគេរអ៊ូភ្លាមក៏បិទឯកសារងើបមុខញញឹមដាក់មិត្តគេបន្តិចមុននឹងក្រឡែកមើលម៉ោងឃើញថាម៉ោង 11 ជាងហើយ

« បាទ ! លោកប្រធានដ៏សែនឧស្សាហ៍នេះស្វាមីឯងមិនចូលមកមើលខ្លះទេអីថាប្រពន្ធគេមិនបានបាយញាុំ » Jimin ចងចញ្ចើមសម្លឹងលិចកើតធ្វើរកមើល JK ព្រោះគេដឹងថាមិត្តគេមិនដែលត្រូវគ្នាជាមួយ JK ឡើយ

« បើឯងនៅនិយាយពីគេទៀតទ្វារនៅក្រោយឯងនឹងបើកស្វាគមន៍ឲ្យឯងចាកចេញឡូវនេះជាមិនខាន..នោះជាអាហារយើងមែនទេ..ឲ្យមកនេះមកយើងកំពុងតែឃ្លានផង » Tae សម្លក់មុខ Jimin គំរាមគេមុននឹងក្រឡែកភ្នែកឃើញថង់អាហារនឹងដៃ Jimin ទើបគេងើបដើរទៅយកពីដៃ Jimin មកអង្គុយញាុំអាហារទាំងនោះនៅលើសាឡុង

« នេះយើងនៅតែមិនយល់បើឯងស្អប់គេយ៉ាងនេះឯងយល់ព្រមធ្វើប្រពន្ធគេធ្វើអី ...យើងមិនយល់ពីឯងទេ Tae យើងមិនចង់ឃើញឯងស្ថិតក្នុងសភាពមិនមែនជាខ្លួនឯងបែបនេះទេ » Jimin ចូលទៅអង្គុយជិត Tae ចំណែក Tae គេទទួលបានពាក្យទាំងនេះពី Jimin ឡើងសាុំត្រចៀកហើយវាមិនចម្លែកទេដែលគេរអ៊ូដាក់ថែមទៀត

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now