មន្តស្នេហ៍ភរិយាខ្ញុំ Ep 10

2.1K 178 2
                                    

   ក្រោយពីបញ្ជូនលោក Choi Chanyuk ចូលគុកហើយ Yoongi នឹង Hoseok ក៏នាំគ្នាមកមន្ទីរពេទ្យដោយមាន Jimin នឹង Mero មកដែរ ។ ក្រឡែកមកមើលអ្នកនៅក្នុងបន្ទប់វិញកន្លងផុតអស់ជាច្រើនម៉ោងហើយនៅតែមិនទាន់ដឹងខ្លួនទៀតចំណែក JK ក៏អង្គុយសម្លឹងមុខ Tae មិនទៅណាឡើយ ។

*ក្រឹង ~~~ ក្រឹង

« អាឡូលោកប៉ា » JK អង្គុយសម្លឹងមុខ Tae សុខៗទូរស័ព្ទគេរោទិ៍ឡើងបង្ហាញឲ្យឃើញលេខប៉ារបស់គេ ។

« Tae យ៉ាងមិចហើយ » Mrr. Jeon សួរទាំងសំឡេងស្រទន់រាបស្មើព្រោះគាត់បានឃើញព័ត៌មានរបស់ JK រឿងប្រកាសទំនាក់ទំនងរវាងគេនឹង Tae ជាសាធារណៈហើយទើបគាត់មិនច្រឡោតខឹងដាក់ JK ព្រោះ  រឿងហ្នឹងគ្មានអ្នកណាស្មានដឹងមុនឡើយ

« គេមិនទាន់ដឹងខ្លួនទេ » JK និយាយដោយសំឡេងស្អកៗព្រោះតាំងពីយក Tae មកដល់មន្ទីរពេទ្យគេអង្គុយបន្ទោសខ្លួនឯងរហូត

« ឯងយំមែនទេ » Mrr. Jeon ទោះបីបារម្ភពី Tae មែនពិតក៏លួចសប្បាយចិត្តនៅពេលដឹងថាកូនប្រុសកំហូចរបស់គាត់ស្រលាញ់ប្រពន្ធថ្នាក់នេះ

« ប៉ា ! ប្រពន្ធកូនចូលពេទ្យថ្នាក់នេះមានតែមនុស្សឆ្កួតទេដែលមិនយំអាណិតប្រពន្ធនោះ » JK ប្រឹងទប់សម្លេងដង្ហក់និយាយជាមួយប៉ាគេ

« អា ! Tae ដឹងខ្លួនពេលណាទាក់ទងមកប៉ានឹងម៉ាក់វិញផង..» Mrr. Jeon ខ្ជិលញ៉ោះកូនគាត់ក៏បណ្តោយទៅតាមកាល:ទេស:ទៅបានកូនៗយល់ចិត្តគ្នាប៉ុណ្ណឹងគាត់ក៏សប្បាយចិត្តហើយ ។

« បាទ! ប៉ា » JK តបទៅលោក Jeon ហើយប្រព័ន្ធទូរស័ព្ទគេក៏បានផ្តាច់រួចក៏គេក្រឡែកមកមើលភរិយារបស់ខ្លួនដែលគេងលង់លក់នោះមិនយូរប៉ុន្មានក្រុម Yoongi ក៏បានមកដល់ព្រោះពេលនេះពួកគេក៏បារម្ភពី Tae មិនចាញ់ JK ឡើយណាមួយក៏បារម្ភ JK ណាស់ដែរតាំងពីព្រឹកមកដល់ពេលនេះគេសង្ងំនៅទីនេះរហូត ។

« យើងថាឯងគួរតែត្រឡប់ទៅផ្ទះទៅប្តូរសម្លៀកបំពាក់ទៅ..ទីនេះទុកឲ្យយើងនឹង Jimin អ្នកចាំមើល » Yoongi ដោយឃើញសភាពមិត្តពិបាកមើលពេក

« ទេ ! យើងខ្លាចគេភ្ញាក់មកមិនជួបយើង » JK ចាប់ដៃ Tae និយាយទៅកាន់ Yoongi ទាំងភ្នែកនៅភ្ជុងនឹង Tae មិនក្រឡែកទៅណាឡើយ

មន្តស្នេហ៍ភរិយាខ្ញុំ Tempat cerita menjadi hidup. Temukan sekarang