មន្តស្នេហ៌ភរិយាខ្ញុំ Ep 28

1.7K 127 17
                                    

+ Morning ⛅

ពន្លឺព្រះអាទិត្យកំពុងរះចាំងចំមុខតូចក្រមិចរបស់រាងតូចធ្វើឲ្យគេអត់មួរម៉ៅមិនបានព្រោះវារំខានគេដេកខ្លាំងណាស់ ។

« ពុទ្ធោអើយ ! អ្នកណាក៏បានជួយបិទវាំងនរឲ្យបន្តិចបានទេ »Tae ស្រាប់តែមួរម៉ៅស្រែកប្រាប់ទាំងដែលគេមិនដឹងថាពេលនេះគេកំពុងនៅមន្ទីរពេទ្យទេចំណែក JK ដែលកំពុងឈររៀបចំអាហារពេលព្រឹកនោះពេលលឺសំឡេងប្រពន្ធហើយក៏ដើរមកបិទវាំងនរតាមបញ្ជា

« Tae អូនភ្ញាក់មកបានហើយបងត្រៀមអាហារពេលព្រឹកឲ្យអូនច្រើនណាស់ » JK ញញឹមដាស់ប្រពន្ធខ្លួនតិចៗតែគេមិនបានចំណាប់អារម្មណ៍ទេថាចរិត Tae កំពុងតែប្រែប្រួល

« ហឹម !! អូនសុំ 10 នាទីទៀតបងចង់ទៅណាទៅ....ហឹម ....អួក...ហឹម..ហុើយ !! » Tae ស្ទុះកន្រ្តាក់ភ្ញាក់នៅពេលអាការ:ចាញ់កូនគេចាំផ្តើមធ្វើទុក្ខ

« អូនយ៉ាងមិចហើយ..មិនអីទេមែនទេ » JK អង្អែលខ្នង Tae តិចៗទាំងទឹកមុខបារម្ភជាខ្លាំង

« Jung ! អូនកើតអីហេតុអីបានអូនមកដេកនៅទីនេះ » Tae ស្លេរស្លើរសម្លឹងមើលជុំវិញទើបដឹងថាគេនៅមន្ទីរពេទ្យមិនមែននៅផ្ទះ

« Tae ស្តាប់បងឲ្យច្បាស់ណាស់ពេលនេះអូនមិនមែននៅខ្លួនមួយតែឯងទេអូនពេលនេះកំពុងមានទម្ងន់រយ:ពេល១ប្តាហ៍ហើយ...» JK រលីងរលោងប្រាប់ទៅ Tae គេនេះវិញមិនទាន់បាត់រំភើបទេ

« ពិតមែនឬ ! jung អូនកំពុងមានកូន...ហុឹក..ហុឹក កូនប៉ា » Tae នៅសុខៗស្រាប់តែយំចេញមកដូចកូនក្មេងតែម្តង

« ហិក ៗ អូនសប្បាយចិត្តមែនទេ...កុំយំអីបងនិងមើលថែអូនឲ្យល្អ » JK អោបលួងលោម Tae ព្រមទាំងផ្តល់ភាពកក់ក្តៅនិងការមើលថែយ៉ាងយកចិត្តទុកដាក់ទៅកាន់ Tae ជានិច្ច

« Jungkook ! អូនឃ្លានហើយ...អូនចង់ញាុំភ្លៅមាន់...ចង់ញាុំមីស៊ុប...ចង់ញាុំបាយឆាគីមឈី...ចង់ញាុំសាច់ជ្រូកបីជាន់បំពង...ទៅរកទិញឲ្យអូនមកអូនមិនញាុំបបរនៅពេលព្រឹករឹតតែមិនញាុំផ្លែឈើអស់ទាំងនោះទេ » Tae ពែបមាត់រំអុក JK ឲ្យទិញទៅតាមអ្វីដែលគេឃ្លានចំណែក JK បានត្រឹមតែស្រឡាំងកាំងនិងចរិត Tae នេះគេម្តងយំម្តងសើចម្តងកាចម្តងស្លូតតើគេទប់ឈ្នះទេ

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now