មន្តស្នេហ៍ភរិយា Ep 25

1.2K 127 15
                                    

+ Morning ⛅

   ចាប់ផ្តើមថ្ងៃថ្មីថ្ងៃដើមសប្តាហ៍បុគ្គលិកទាំងអស់ក៏នាំគ្នារៀបចំខ្លួនទៅធ្វើការដូចរាល់ដងបែរមកមើលលោកអគ្គនាយកដែលជាម្ចាស់ក្រុមហ៊ុនក្រោយពីបានឈ្លោះទាស់សម្តីជាមួយអនាគតភរិយាហើយគឺគេព្យាយាមគេចមុខពីរាងតូចជានិច្ចដូចព្រឹកនេះគេក្រោកទៅធ្វើការលឿនជាងរាល់ដង..សម្បីអាហារពេលព្រឹកក៏គេមិនចាំហូបជុំគ្នាដែរ ។

« បង ! ពួកគេឈ្លោះគ្នាទៀតហើយមែនទេ » Mrs. Jeon បែរមកសួរស្វាមីដែលកំពុងអង្គុយអានកាសែតនោះ

« រឿងក្មេងៗទុកឲ្យពួកគេដោះស្រាយទៅ..បងស្គាល់ចរិតកូនយើងច្បាស់ទោះបីក្រឺតខឹងប៉ុណ្ណាបើវាឃើញអនាគតភរិយាវានៅជាមួយអ្នកផ្សេងវាប្រាកដជាមកឯងហើយ » Mr. Jeon និយាយចប់ក៏លេចវត្តមាន Tae ដែលទើបចុះមកពីខាងលើទាំងទឹកមុខស្រពប់ស្រពោនថែមទាំងភ្នែកហើមទៀតផង

« Tae កូនញាុំបាយសិនទេ ...នេះយប់មិញកូនយំមែនទេ » Mrs. Jeon ដើរទៅកៀកដៃ Tae ព្រមទាំងប្រើប្រាស់ពាក្យសម្តីផ្អែមល្ហែមទៅអនាគតកូនប្រសាររបស់គាត់ជានិច្ច

« បាទ ! កូនមិនឃ្លានទេកូនសុំទៅធ្វើការសិនហើយលាសិនហើយលោកប៉ាអ្នកម៉ាក់ » Tae ក្រោយពីសម្លឹងរកមើល JK មិនឃើញទើបគេសម្រេចចិត្តទៅក្រុមហ៊ុនមុននេះគេទៅបន្ទប់ JK ក៏មិនជួបគេដែរ

+ ភូមិគ្រឹះ Park

« ហុើយ ! រឿងដល់ដំណាក់កាលនេះហើយបើប៉ាមិនចេញមុខជួយពួកឯងក៏វាពិបាកដែរ » Mr. Min និយាយទៅកូនប្រុសគាត់នឹង Jimin ដែលកំពុងចាប់ដៃគ្នាឈ្ងោកមុខចុះរៀងៗខ្លួនបន្ទាប់មកក៏នាំគ្នាដើរចូលទៅភូមិគ្រឹះ Jimin ព្រមគ្នា

« ខ្យល់ស្អីទៅបក់លោក Min មកដល់ទីនេះ » Mr. Park គ្រាន់តែឃើញលោក Min ភ្លាមក៏ផ្ចាញ់ផ្ចាលគ្នាទៅហើយ

« ខ្យល់ព្យុះស៊ូណាមិកដែលកំពុងបោកបក់ផ្ទះឯងជិតរលំហើយ ...» Mr. Min ពែបមាត់និយាយឌឺថែម

« នេះឯង ! ហើយមកផ្ទះយើងមានការស្អី » Mr. park ស្កឺតជើងធ្មេញសួរទៅលោក Min

« ពួកឯងឆាប់ចេញមក » Mr. Min មិនសាុំញាុំច្រើនក៏ហៅពួកគេឲ្យចូលមកបន្ទប់ទទួលភ្ញៀវ

មន្តស្នេហ៍ភរិយាខ្ញុំ Wo Geschichten leben. Entdecke jetzt