មន្តស្នេហ៍ភរិយាខ្ញុំ Ep 14

1.5K 155 6
                                    

+ On the road

  ឡានទំនើបសេរីចុងក្រោយគេបង្អស់របស់ម្ចាស់ក្រុមហ៊ុន JNT កំពុងឆ្ពោះដំណើរទៅប៊ូសានទាំងយប់អាធ្រាតតាមបញ្ជារបស់ប្រពន្ធរបស់អគ្គនាយកព្រោះគេចង់ទៅ Surprise មិត្តរបស់គេផងហើយក៏ចង់ឲ្យ JK បានទៅមើលការងារនៅទីនោះផងដែរ ។

“ ហេតុអ្វី ! បងមានប្រពន្ធដែលចេះដឹងរឿងគេដូចជាអូនបែបនេះ ” JK បែរមកមើលប្រពន្ធសំណព្វខ្លួនដែលអង្គុយញាុំនំឥតឈប់តាំងពីនៅសេអ៊ូលរបស់ជិតដល់ប៊ូសាននោះ

“ បងឈប់រអ៊ូទៅ ! អូនមិនបានធ្វើឲ្យការងារបងខាតឯណាបងឃើញទេបងមកទីនេះក៏បានទាំងលំហែកាយបានទាំងមកពិនិត្យមើលរោងចក្ររបស់ក្រុមហ៊ុនយើង..តើមានត្រង់ណាដែលអូននាំបងមកអត់ប្រយោជន៍ទៅ..ហើយមួយទៀតនោះជារឿងមិត្តបងនឹងមិត្តអូនមិនអាចថាមិនចេះដឹងបានទេ ” Tae ញាក់ស្មាបន្តិចមុននឹងបន្តញាុំនំរបស់គេតគរមិនភ័យរឿងអត់សម្លៀកបំពាក់ទេព្រោះគេបានទិញយកមកគ្រប់អស់ហើយសម្រាប់គេនឹង JK

+ ផ្ទះចំការប៊ូសាន

10 : 12 PM

ក្រោយពីបញ្ចប់អាហារគ្រួសាររវាងលោកយាយ Park នឹង Yoonmin ហើយលោកយាយក៏ឡើងទៅសម្រាកបាត់ទៅនៅសល់តែ Jimin នឹង Yoongi ដែលកំពុងអង្គុយនិយាយពីនេះពីនោះមិនទាន់មានអ្នកណាចូលគេងឡើយ

*ទឹង ~~~

“ ខាងបងយ៉ាងមិចហើយវានសម្រេចនៅ ” Tae បានផ្ញើសារមកសួរ Yoongi ទាំងម៉ោងទើបតែ 10 ជាងប៉ុណ្ណោះចំណែក Yoongi កាលបានឃើញសារ Taehyung បែបនេះហើយគេក៏ចាប់ផ្តើមដើរតាមផែនការរបស់ Tae ព្រោះផ្លូវខាងមុខគេពិតជាមើលមិនឃើញពិតមែនគេដឹងថាពេលនេះគេត្រូវយក Jimin មកក្បែរខ្លួនគេឲ្យបាន ..។

“ អឹក ...ខិះ...ខិះ ” Yoongi ទម្លាក់ទូរស័ព្ទចូលក្នុងកាប៉ាវខោហើយក៏ស្រាប់តែបន្លឺសំឡេងក្អកមកភ្លាមៗដើម្បីទាមទារចំណាប់អារម្មណ៍ពីអ្នកក្បែរខ្លួន

“ បងកើតអី ! បងមិនស្រួលខ្លួនមែនទេ ” Jimin ក្រោយពីលឺសំឡេងក្អករបស់រាងក្រាស់ហើយក៏បែរមកសួរទាំងមិនភ្លេចលើកទឹកក្តៅអ៊ុនៗយកមកគេផឹកផងដែរ

“ ហឹម...ទីនេះអាកាសធាតុត្រជាក់ពេកហើយបងថាបងគួរតែទៅសម្រាកហើយ...” Yoongi ទម្លាក់កែវទឹកចុះហើយក៏ដើរទៅដេកលើសាឡុងក្នុងផ្ទះ

មន្តស្នេហ៍ភរិយាខ្ញុំ Место, где живут истории. Откройте их для себя