មន្តស្នេហ៍ភរិយាខ្ញុំ Ep 09

1.9K 193 12
                                    

+ ភូមិគ្រឹះ Jeon

ក្រោយពីពួកគេតាមរក Tae អស់ចិត្តអស់ចង់ហើយពួកគេក៏មកប្រជុំគ្នានៅភូមិគ្រឹះ  Jungkook ថាគួររកផ្លូវតាមរក  Tae តាមវិធីណាទៀត ។

« ខ្ញុំថាយើងគួរតែប្តឹងប៉ូលីសទៅ » Mero ដែលអង្គុយស្ងាត់មាត់យូរហើយក៏ហារមាត់ឡើងធ្វើឲ្យគ្រប់គ្នាងាកទៅសម្លឹង Mero គ្រប់គ្នា

« នាងឡប់ទេអីមិនទាន់គ្រប់ ២៤ម៉ោងប៉ូលីសមិនទទួលបណ្តឹងទេ  » Hoseok បែរមកស្តីឲ្យ Mero មុននឹងបែរទៅនិយាយជាមួយមិត្តគេត

« ចាំបាច់ជេរ..អាតាបុិមុខឆ្កួតនេះ » Mero ខាំមាត់សម្លក់ Hoseok ចង់ជ្រុះភ្នែកទៅហើយ Jimin ឃើញដូច្នេះក៏ឃាត់ Mero កុំឲ្យធ្វើបែបនេះទៀតពេលនេះគេកំពុងបារម្ភពី Tae មិនចាញ់ JK ប៉ុន្មានទេ ។

« យើងនឹងទៅតាមរក Tae ទៀតទោះជ្រែកសមុទ្រក៏យើងត្រូវយកប្រពន្ធយើងមកឲ្យបាន » JK ក្តាប់ដៃដោយប្រើក្រសែភ្នែកកំណាច្

« លោក Jungkook នេះជាកាមេរ៉ាដែលយើងបានឆាកពេលចុងក្រោយគឺ..គឺ..» លេខា Lee ចូលមកនិយាយរៀបរាប់ប្រាប់ JK តាមបញ្ជាដែល  JK បានបញ្ជាខ្លួននោះ

« គឺស្អី...មិញមិនឆាប់និយាយមកលេខា Lee » JK ស្រែកសម្លុតលេខា Lee ធ្វើឲ្យគាត់ភ័យចង់លិចនោមទៅហើយ..

« គឺនៅក្នុងកាមេរ៉ានៅរោងចក្រពិសោធន៍របស់យើងមានអ្នកលួចចូលទៅប៉ះពាល់ឧបករណ៍ពិសោធន៍ របស់យើងតែសំណាងណាស់ដែលលោកប្រធានទៅដល់ទាន់ទើបគាត់...ទើបគាត់វាយប្រតែប្រតប់ជាមួយវាដោយសារតែពួកវាយកឈ្នះលោកប្រធានមិនបានក៏បានបាញ់ផ្សែងដែលមានជាតិថ្នាំសន្លប់ដាក់លោកប្រធាននឹងចាប់លោកប្រធានទៅបាត់ហើយ » លេខា Lee រៀបរាប់ទាំងញរខ្លួនទទ្រតគេមិនដែលឃើញអាការ:ខឹងក្រោធខ្លាំងបែបនេះពីមុនមកទេ

« ពុទ្ធោអើយ ! ឯងមានដឹងថាពួកវាជាកូនចៅរបស់អ្នកណាទេ » JK ច្បូតសក់ទៅលើមុននឹងសម្លុតសួរលេខា Lee

« គឺ..គឺ..តាមខ្ញុំដឹងមកលោកប្រធានមានរឿងតែជាមួយលោក Choi Chanyuk តែប៉ុណ្ណោះអាចទេដែលជាស្នាដៃរបស់គាត់ដើម្បីចង់ផ្តួលរលំក្រុមហ៊ុនយើង » លេខា Lee គ្រាន់តែនិយាយចប់ JK ក៏ស្ទុះចេញទៅផ្ទះលោក Choi  ទាំងកម្រោលតែក៏ត្រូវ Yoongi ចាប់ទាន់

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now