មន្តស្នេហ៍ភរិយាខ្ញុំ Ep 04

2.3K 196 8
                                    

+ ភូមិគ្រឹះ Jeon

ហេតុការណ៍គ្រោះថ្នាក់ដាច់ហ្រ្វាំងឡានរបស់ Tae ធ្វើឱ្យគេអង្គុយគិតជាប់ជានិច្ចថាវាជាស្នាដៃរបស់អ្នកណាព្រោះសត្រូវរបស់គេក៏មិនមែនតិចដែរ..ដោយសារតែបែបនេះហើយទើប Tae ចេះតែតើនឲ្យ JK ប្រឹងធ្វើការព្រោះជីវិតគេជុំវិញសុទ្ធតែគ្រោះថ្នាក់បើគេកើតអីទៅតើ JK នឹងទៅជាមនុស្សបែបណានៅក្រុមហ៊ុនលោក Jeon ទៀតនឹងចលាចលយ៉ាងណា ..។ Tae អង្គុយហើយក៏ដកដង្ហើមធំបន្តិចមុននឹងដើរចេញទៅក្រៅទៅស្រូបយកខ្យល់អាកាសបន្តិចមុននឹងដើរត្រឡប់មកវិញក៏លឺសំឡេងត្អូញត្អែររបស់ JK ប្រហែលជាឈឺកន្លែងមុខរបួសហើយ ។

* តុក~~~ តុក

« អ្នកណាគេ » JK ស្រែកពីខាងក្នុងទៅសួរអ្នកខាងក្រៅព្រោះរាល់ដងមិនមានអ្នកណាគោះទ្វារបន្ទប់គេក្រៅពីម៉ាក់ហើយនឹងប៉ាគេទេ

« គឺខ្ញុំ Kim Taehyung » Tae ឆ្លើយប្រាប់អ្នកខាងក្នុងហើយគេក៏ដើរមកបើកទ្វារឲ្យ Tae ទាំងមិនពាក់អាវ Tae គេមិនអៀនទេព្រោះគេឃើញឡើងសាុំហើយរៀបការជាមួយគ្នា២ឆ្នាំហើយរស់នៅក្នុងផ្ទះជាមួយគ្នាថែមទាំងនៅបន្ទប់ទាល់មុខគ្នាទៀតរឿងអីមិនបានជួបមិនឃើញទៅ ។

« ចម្លែក ! នេះចេះចូលមកបន្ទប់ប្តីខ្លួនឯងដែររាល់ដងឃើញបន្ទប់ប្តីស្មានតែជញ្ជាំងឃើញដើររំលងរហូត » JK អង្គុយលើពូកឲ្យ Tae លាបថ្នាំឲ្យនឹងឆ្លៀតឌឺដងឲ្យ Tae ខ្លះព្រោះគេមានគុណជួយជីវិត Tae ប្រាកដជា Tae មិនហ៊ានឌឺដងដាក់គេវិញទេ

« រួចរាល់ហើយ ! លេបថ្នាំ១គ្រាប់នេះទៅថ្នាំបញ្ចុះកម្តៅព្រោះខ្ញុំមិនចង់ឲ្យអ្នកណាមកស្លាប់នៅទីនេះទេវាអាប់រស្មី » Tae បោះបន្ទះថ្នាំហើយក៏រកដើរចេញតែ JK ចាប់កន្រ្តាក់ដៃមកវិញធ្វើឲ្យ Tae  ទប់លំនឹងមិនជាប់ក៏ដួលលើទ្រូងមាំរបស់ JK ធ្វើឲ្យគេបានប៉ះសាច់ដុំធំៗរបស់ JK ពេញៗដៃ

« ល្មមទម្លាក់សំដីឯងចុះបន្តិចបានទេ..យ៉ាងណាក៏យើងមាននាមជាប្តីឯងដែលកុំទុកយើងចោលឲ្យនៅធ្វើការតែឯងដូចមនុស្សល្ងីល្ងើអី..ទោះបីពេលខ្លះយើងមិនសូវត្រូវគ្នាមែនពិតតែឯងគួរតែផ្តល់ដំណឹងឲ្យយើងពេលទៅណាមកណាក្នុងឋាន:ជាប្រពន្ធ..យល់ទេ » JK រឹតរង្វង់អោបចង្កេះ Tae នេះគេមិនដឹងទាល់តែសោះថាប្រពន្ធមើលជិតរឹតតែស្អាតនឹងមានរាងតូចបែបនេះសោះដឹងបែបនេះហើយគេលែងឲ្យរបូតពីដៃហើយ..។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now