មន្តស្នេហ៍ភរិយាខ្ញុំ Ep 20

1.3K 135 6
                                    

* តុក~~~តុក

« Jungkook ហា ! អូនចូលបានទេ » Tae គោះទ្វារបន្លឺសំឡេងដើម្បីសុំការអនុញ្ញាតពីអ្នកខាងក្នុងតែក៏មិនលឺសម្លេងតបតទើប Tae កាច់សោរទ្វារចូលតែម្តង...ពេលទៅដល់ក៏ឃើញ JK កំពុងឈរជ្រែកខោប៉ាវសម្លឹងមើលទេសភាពខាងក្រៅទើប Tae ដើរទៅអោបចង្កេះពីក្រោយព្រោះពេលនេះគេត្រូវលួងកម្លោះមុខងាប់ម្នាក់សិន

« ឈប់ខឹងអូនទៅ..គេមករកប្រហែលរឿងការងារដឹងបងកុំអាលវិនិច្ឆ័យហើយងរអូនបែបនេះបានទេបងមិនអាណិតអូនដែលតាមលួងបងមួយព្រឹកនេះទេ » Tae ធ្វើសម្លេងតូចៗបញ្ជក់ថាគេកំពុងតូចចិត្តនឹងដឹងខុសពិតមែន

« អ្នកណាថាបងខឹងអូនបងគ្រាន់តែឡើងមកចាំអូននៅបន្ទប់មុនតើ..» JK ញញឹមសមចិត្តបន្តិចមុនបែរធ្វើទឹកមុខប្រៀបដូចមនុស្សមិនដឹងអីទៅកាន់ Taehyung

« នេះបង ! បង ! ហុើយ ! អូនគ្មានពាក្យនិយាយជាមួយបងទេ ...ឆើស ! ធ្វើការបងទៅអូនទៅបន្ទប់អូនហើយគួរឲ្យខឹងណាស់ » Tae ចងចញ្ចើមអោបដៃដើរចេញតែក៏ត្រូវដៃមាំរហ័សទាញមកផ្អឹបអោបរឹតជាប់នឹងចង្កេះបាត់ទៅហើយ

« អូនចង់ទៅណាក្រែងអូននិយាយថាមកដល់ចាំអូនឲ្យថើបនោះអី..ឡូវចង់ក្រលាស់សម្តីមែនទេ » JK ញញឹមចុងមាត់សម្លឹងមើលមុខអ្នកនៅក្នុងរង្វង់ដៃខ្លួននោះ

« គឺ ! អូន....បានបងចង់ថើបក៏ថើបតាមចិត្តបងទៅថ្ងៃនេះអូនបើកដៃឲ្យចាត់ទុកថាជាកាដូថ្ងៃខួបកំណើតបងព្រោះអូនមិនបានត្រៀមអ្វីជូនបងទេ » Tae ចុងប្រយោគទម្លាក់ទឹកមុខចុះនេះថ្ងៃសំខាន់របស់ JK ទាំងមូលបែរជាគ្មានអ្វីឲ្យគេគួរឲ្យអន់ចិត្តពិតមែន

« កុំធ្វើមុខចឹង ! កាដូរបស់អូនពិសេសជាងគេសម្រាប់បងយប់នេះបងសុំណា Taehyung » JK ប្រើទឹកមុខទន់ភ្លន់ពង្វក់ Tae ឲ្យយល់ព្រម

« Jeon Jungkook .....អូនប្រាប់ហើយថាវាកាដូរបស់បងដូច្នេះបងមានសិទ្ធលើអូនគ្រប់យ៉ាងក្នុងថ្ងៃនេះថ្ងៃស្អែកនឹងតរៀងទៅ..» Tae ញញឹមតោងករ JK

« គួរឲ្យស្រលាញ់ខ្លាំងណាស់ Kim Taehyung របស់ខ្ញុំ...ជុប » JK ឱនបឺតជញ្ជក់បបូរមាត់ពណ៍សុីជម្ពូរបស់ Tae មិនចង់ដកឡើយព្រោះបបូរមាត់ Tae ផ្អែមស្រទន់ខុសពីបបូរមាត់ស្រីដទៃដែលគេធ្លាប់ប៉ះ

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now