មន្តស្នេហ៌ភរិយាខ្ញុំ Ep 27

1.3K 124 7
                                    

+ Night 🌃

Danny ក៏បានយក Kwangju មកគេងនៅ Condo ផ្ទាល់ខ្លួនរបស់គេដើម្បីសុវត្ថិភាពព្រោះបើឲ្យគេនៅតែឯងប្រាកដជាមានពួករោគចិត្តតាមទៀតជាមិនខាន ។

« ចៅហ្វាយ ! លោកប្រុសធំចង់ជួប » Kevin ហុចទូរស័ព្ទឲ្យទៅ Danny ដែលអង្គុយក្បែរគ្រែ Kwangju នោះ

« អាឡូ!! លោកប៉ា » Danny យកទូរស័ព្ទមកនិយាយទាំងចិត្តមិនចង់ព្រោះគេដឹងច្បាស់ណាស់ថាប៉ារបស់គេចង់និយាយពីអី

« កូនប្រុសសម្លាញ់ឯងនៅខាងក្រៅពិតជាសុខសប្បាយណាស់មែនទេ...កូនភ្លេចពីអ្វីដែលយើងនិយាយគ្នាហើយឬ...ប៉ាដឹងណាថាឯងពេលនេះកំពុងនៅទីណាហើយនៅជាមួយអ្នកណាបើមិនចង់ឲ្យអាក្មេងនោះមានគ្រោះថ្នាក់ម្តងទៀតឆាប់កម្ចាត់ Kim Taehyung ចោលទៅអាងយើងបានចេញពីគុក » Mrr.Choi និយាយពីប្រព័ន្ធទូរស័ព្ទម្ខាងទៀតទាំងសំឡេងមាំ

« ហេតុអ្វីប៉ាមិនឲ្យវាចប់ត្រឹមហ្នឹងទៅលោកប៉ា..ខ្ញុំហត់នឿយគ្រប់យ៉ាងហត់នឿយដែលមកទទួលរឿងឆ្កួតអស់ទាំងនេះ...បញ្ឈប់វាទៅមុនពេលយើងត្រូវបាត់បង់ច្រើនជាងនេះលោកប៉ា » Danny អួលដើមករនិយាយតបទៅប៉ារបស់គេគេពិតជាចង់ប្រើប្រាស់ជីវិតធម្មតាដូចគេដូចឯងណាស់តែវាគ្មានថ្ងៃទេព្រោះតែប៉ារបស់គេគាបសង្កត់គេជារៀងរាល់ថ្ងៃ

« ឯងគ្មានសិទ្ធតវ៉ា.. Choi Danny បើឯងមិនចង់ឲ្យក្មេងនោះវិនាសធ្វើតាមសម្តីយើងទៅ » Mrr. Choi ថាហើយក៏ចុចផ្តាច់ប្រព័ន្ធទូរស័ព្ទចោល

« ចង្រៃយ៍ ! » Danny គប់ទូរស័ព្ទទៅលើសាឡុងមួយទំហឹង

« លោក....» Kwangju ក្រោយពីសន្លប់គេក៏ដឹងខ្លួនពេលលឺការសន្ទនារបស់ឪពុកកូននោះគេក៏សង្ងំស្តាប់មិនចង់រំខាន

« ហុើយ ! ឯងដឹងខ្លួនហើយហេស...មានឈឺត្រង់ណាទេ » Danny សម្រួលអារម្មណ៍ដើរមកអង្គុយក្បែរ Kwangju ដើម្បីមើលតើគេមានឈឺត្រង់ណាអត់

« ហុឹក ! ខ្ញុំសុំទោស ! » Kwangju ហក់មកអោបករ Danny ទាំងទឹកភ្នែករលីងរលោងព្រោះការពិត Danny មិនមែនជាមនុស្សអាក្រក់ដូចគេគិតទេការពិតគរមានចិត្តមានបេះដូងដូចបុរសទូទៅតែដោយសារតែប៉ារបស់គេដែលឈ្លក់និងអំណាចនោះទេដែលគាបសង្កត់គេតាំងពីតូច ។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now