មន្តស្នេហ៍ភរិយាខ្ញុំ Ep 06

2K 185 8
                                    

+ Morning ⛅

កម្លោះសង្ហាមានកម្លស់ 1.80 cm កំពុងតែដើរចេញពីប្រលានយន្តហោះសម្តៅទៅមិត្តរបស់គេគឺ Min Yoongi ដែលកំពុងឈរចាំរូបគេជាមួយនឹងប្អូនស្រីពៅ Mero ។

« Hello! សម្លាញ់បែកគ្នាយូរនៅសង្ហាដដែលចុះ Jungkook នោះគេមិនមកទេអីនេះតាំងពីលឺដំណឹងថាមានប្រពន្ធមកមិនដែលឃើញទាក់ទងមកយើងទេ » Hoseok ចងចញ្ចើមធ្វើក្រញូវដាក់ Yoongi

« ចេះមកអន់ចិត្តដូចក្មេងទៅកើត » Mero ដែលឈរចាំបងប្រុសគេជិតនោះក៏រអ៊ូង៉ូវៗល្មម Hoseok ស្តាប់លឺព្រោះពួកគេមិនដែលត្រូវគ្នានោះទេនេះនៅនាំគេឲ្យមកទទួលនាំខាតការងារគេទៀតចំជាយ៉ាប់ពិតមែន ។

« ន៎ែ ! នាងច្រម៉ក់ខ្ញុំស្តាប់លឺណា »  Hoseok បែរទៅថាឲ្យ Mero ដែលឈរធ្វើមុខស្អុយជិត Yoongi នោះ

« បើលឺទៅវាយ៉ាងមិច..ហើយនៅឈរបង្ហាញរាងយូរទៀតទេខ្ញុំវាក្តៅ » Mero ញាក់ចញ្ចើមឌឺដាក់ Hoseok ចំណែក Yoongi ឃើញស្ថានការណ៍មិនល្អទើបចាំបំបែកពួកគេតែម្តងទៅខំឈរឈ្លោះដល់យប់ជាមិនខានជួបលើកណាក៏មានរឿងដែរពីរនាក់នេះ ។

+ ភូមិគ្រឹះ Jeon

ដោយសារតែយប់មិញ Tae គេងលង់លក់ស្រួលពេកទើបធ្វើឲ្យព្រឹកនេះគេងើបរៀងយឺតបន្តិច ។ ចំណែកឯ Jungkook គេទៅត្រួតពិនិត្យរោងចក្រជាមួយលេខា Lee តាំងពីប្រលឹមហើយក៏ផ្តាំឲ្យមេដោះប្រាប់ Tae ឲ្យសម្រាកពីការងារ១ថ្ងៃ ។

« អ្នកប្រុស Tae ចង់ទៅណាហ្នឹង » មេដោះ ដែលឈរមើលអ្នកបម្រើរៀបចំផ្ទះសំបែងនោះក៏ដើរមកសួរ Tae ព្រោះឃើញគេស្លៀកសម្លៀកបំពាក់ទៅធ្វើការប្រុងនឹងដើរចេញទៅ

« ខ្ញុំទៅក្រុមហ៊ុនមេដោះមានអីមែនទេ » Tae ញញឹមតបជាមួយមេដោះតាមធម្មតា

« គឺថ្ងៃនេះលោកប្រុស Jungkook ឲ្យអ្នកប្រុស Tae សម្រាកពីការងារមួយថ្ងៃគាត់ថាមិនបាច់ឲ្យអ្នកប្រុសទៅធ្វើការទេចាំគាត់ជាអ្នកគ្រប់គ្រងជំនួស..ព្រោះគាត់ឃើញអ្នកប្រុសហត់នឿយច្រើនហើយ » មេដោះ ឆ្លៀតពន្លើសបន្តិចបន្តួចដែរព្រោះបើប្រាប់ថាឲ្យឈប់ដោយគ្មានហេតុផលនោះ Tae នឹងមិនស្តាប់ឡើយ

« អរ...ចឹងព្រឹកនេះមានអីឲ្យខ្ញុំជួយទេមេដោះបើមិនបានទៅធ្វើការនៅតែផ្ទះមិនធ្វើអ្វីអផ្សុកស្លាប់ » Tae ទម្លាក់កាបូបធ្វើការចុះមុនដើរទៅរកអ្វីធ្វើលេងកំដរការអផ្សុក

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now