មន្តស្នេហ៍ភរិយាខ្ញុំ Ep 05

2.1K 215 9
                                    

មកមើលកម្លោះសង្ហានេះវិញតាំងពីទទួលយកសំណើរ Taehyung ហើយគេប្រឹងពិនិត្យមើលឯកសារជាច្រើនមិនថាចាស់ឬថ្មីថែមទាំងចុះទៅពិនិត្យគម្រោងនោះដោយខ្លួនផ្ទាល់តែម្តងព្រោះគេចង់ឲ្យ Tae ដឹងថាគេដាក់ចិត្តទៅការងារមួយនេះណាស់ ។ រំលងទៅប៉ុន្មាននាទីម៉ោងសម្រាកក៏បានមកបុគ្គលិកទាំងអស់ក៏ចុះទៅញាុំអាហាររៀងចំណែក Tae ក៏កាន់នំខេកដែលខ្លួនបានទិញឲ្យ JK នោះយកមកឲ្យគេតែមកដល់ស្រាប់តែបាត់មិនឃើញ JK ទើបធ្វើ Tae គិតថាគេគេចការងារទៅញ៉ែស្រីទៀតហើយ ។

« មិនចោលអានិស្ស័យយ៉ាប់ៗនេះពិតមែន Jeon Jungkook » Tae ក្តាប់ដៃទម្លាក់ថង់នំចោលមុននឹងដើរត្រឡប់មក Office គ្រាន់តែ Tae មកដល់ Office ភ្លាម JK ក៏ត្រឡប់មកពីមើលគម្រោងការវិញក៏ដើរចូលបន្ទប់ខ្លួនឃើញថង់នំ Cake ដែល Tae ទម្លាក់ចោលនៅទីនោះគេសម្លឹងមើលនាឡិកាឃើញថាដល់ម៉ោងសម្រាកហើយទើបធ្វើឲ្យគេលិចស្នាមញញឹមចេញមកមុននឹងកាន់ថង់នំនោះត្រូវ Office Tae ។

*តុក~~~~តុក

« ចូលមក » Tae ប្រើសំឡេងគំហក់លក្ខណ:កំពុងខឹងនឹងអ្នកណាម្នាក់ចឹង ។ អ្នកខាងក្រៅដោយអ្នកខាងក្នុងអនុញ្ញាតហើយក៏បើកទ្វារចូលទៅទាំងញញឹមតែគេមិនបានដឹងថា Tae កំពុងខឹងនឹងខ្លួនទេ ។

« ឯងទិញវាឲ្យខ្ញុំមែនទេ » JK  លើកថង់នំបង្ហាញទៅ Taehyung ចំណែក Tae កាលបើឃើញដូចនេះគេក៏កញ្ឆស់ថង់នំនោះយកទៅបោះចោលក្នុងធុងសំរាមភ្លាម

« វាលែងសំខាន់សម្រាប់លោកហើយ..មិនបាច់ញាុំទេហើយបើអស់កិច្ចការហើយចេញទៅវិញទៅ » Tae ដកដង្ហើមសម្រួលអារម្មណ៍គេកុំឲ្យឆេវឆាវ

« ឯងធ្វើស្អី ! ឯងបោះវាចោលធ្វើអី » JK គ្រាន់តែឃើញបែបនេះស្រាប់តែផ្ទុះកំហឹងភ្លាមៗនេះគេខំធ្វើការដើម្បីកែខ្លួនប៉ុណ្ណឹងនៅតែមិនឃើញពីការប្រឹងប្រែងរបស់គេទៀតនៅឆ្លៀតចូលរបស់ដែលគេចូលចិត្តគប់ចោលក្នុងធុងសំរាមទៀត

« ខ្ញុំបោះវាចោលព្រោះវាមិនសាកសមសម្រាប់លោក..លោកធ្វើអ្វីខ្លះលោកគួរតែដឹងហើយ Jeon Jungkook លោកនៅតែធ្វើឲ្យគិតថាលោកមិនបានការដដែល » Tae ប្រើទឹកមុខស្មើសម្លឹងមើលមុខ Jungkook បែបហួសចិត្តដែលគេមិនគោរពតាមសម្តី ..។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now