មន្តស្នេហ៍ភរិយាខ្ញុំ Ep 17

1.3K 128 7
                                    

+ Jeon Company

" រួចរាល់ហើយ កុំឲ្យមុខរបួសប៉ះទឹកឲ្យសោះ " kwangju ក្រោយពីបានបិតរបួសនៅកែងដៃឲ្យទៅ Danny គេក៏និយាយផ្តែផ្តាំបន្តិចចាត់ទុកថាសងថ្លៃខូចខាតដែលគេបានជួយជីវិតខ្លួន

" ឈប់សិន ! នេះឯងមិនប្រាប់យើងមែនហេសថាថេយ៉ុងគេនៅទីណា " Danny នៅតែចរចេសចង់ដឹងដំណឹងពីរាងតូចមិនឈប់

" បើដឹងខ្ញុំប្រាប់លោកយូរហើយមិនបាច់ឲ្យលោកមកតាមខ្ញុំត្រាក់ៗដូច.....ហើយ!!ខ្ញុំត្រឡប់ទៅធ្វើការវិញហើយ bye " kwangju ញញឹមចំអកបន្តិចមុននឹងដើរចូលក្រុមហ៊ុនបាត់

" ផ្ញើទុកសិនចុះ អាល្អិតមុខស្រស់ " Danny សម្លឹងមើលដំណើររាងតូចបន្តិចមុននឹងបែរមកមើលកែងដៃរបស់ខ្លួនដែលខ្វាន់ជូទើបបិតឲ្យនោះរួចក៏ដើរចាកចេញទៅ

+ Busan

  ក្រោយពីបញ្ចប់អាហារថ្ងៃត្រង់ហើយពួកគេក៏នាំគ្នាទៅលេងចំការរបស់លោកយាយ Park ទាំងអស់គ្នាដោយវេចខ្ចប់របស់តិចតួចសម្រាប់ញាុំកំដរមាត់ផងដែរ ។

" ឯងគិតចង់ត្រឡប់ទៅសេអ៊ូលពេលណាយើងទៅដែរ " Jimin ដើរមកកៀកករTae សួរ

" ស្អែក ! តែយើងមិនឲ្យឯងទៅទេ..ឯងចាំទៅអាទិត្យក្រោយទៅព្រោះឯងទៅពេលនេះប៉ារបស់ឯងប្រាកដជាឃុំឯងមិនខានទេយើងមិនឲ្យឯងទៅពេលនេះទេ " Tae រហ័សប្រកែកយ៉ាងលឿនព្រោះខ្លាចផែនការឲ្យ Jimin មានកូនបរាជ័យព្រោះបើ Jimin ទៅឡូវគេគ្មានអាការ:ក្អួតចង្អោរប្រកត់ជាលោក Park ដឹងជាមិនខាន

" យើងមិនខ្លាចគាត់ទេ..យើងនឹងទៅវិញ " Jimin អោបដៃធ្វើទឹកមុខមិនពេញចិត្តនៅពេលនិយាយរឿងប៉ាគេ

" Jimin បើឯងទៅពេលនេះលោកយាយប្រាកដជានៅតែឯងហើយជួនជាឯងមកលេងគាត់ហើយឯងនៅកំដរគាត់ឲ្យយូរតិចទៅ..." Tae បើសំឡេងទន់លួង jimin ឲ្យគេស្ងប់ចិត្តស្របពេល Tae និង Jimin ពិភាក្សាគ្នាពួកគេក៏មិនបានចាប់អារម្មណ៍ថាប្តីៗរបស់ពួកគេកំពុងត្រូវឆ្មាចង់ត្របាក់ទេ

" អេស ! កម្លោះសង្ហា...មើលតាមរូបរាងទៅដូចមិនមែនអ្នកខេត្តនេះទេ " G1 យកដៃរុំសក់ដើរកាច់រាងសម្តៅមករក JK

" ហើយចុះអ្នកកម្លោះសរស្លែកនេះ...អ្នកខេត្តណាដែរមិនឃើញដូចគ្នា " G2 ដើរមកកៀកស្មា Yoongi

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now