មន្តស្នេហ៍ភរិយាខ្ញុំ Ep 21

1.4K 123 3
                                    

+ Evening

  ពួកបុគ្គលិកមួយចំនួនក៏ចាប់ផ្តើមចេញពីធ្វើការដូចរាល់ដងចំណែក Tae វិញត្រូវ JK ឃ្វាលជាប់មិនឲ្យទៅណាជាដាច់ខាតព្រោះ
ខ្លាចបន្លំៗគេចខ្លួនទៅដេកនៅខុនដូបាត់គេប្រាកដជាអត់ជាមិនខាន ។

« អូនចង់ទៅណា » JK សួរទាំងភ្នែកភ្ជុកនឹងឯកសារតែក៏អាចឃើញស្រមោល Tae កាត់ភ្នែកគេផងដែរ

« គឺអូនបានណាត់នឹង Mero ថានឹងនិយាយរឿង Jimin នឹង Yoongi hyung ប្រាប់នាងបងឲ្យអូនទៅទៅ » Tae ដើរមកអោបករ JK ពីក្រោយរបៀបលួងលោមសុំការអនុញ្ញាតពីគេ

« ប្រាប់នាងទៅថាចាំស្អែក...ថ្ងៃនេះអូនត្រូវនៅក្បែរបង » JK បែរមើលមុខ Tae បន្តិចមុននឹងបន្តសាញេឯកសារគេបន្ត

« តែ...អូន » Tae រកប្រកែកតែអ្នកម្ខាងរហ័សកាត់សម្តី

« អូនមិនស្រលាញ់បងទេបានជាចង់ជំទាស់ចិត្តបងគ្រប់រឿង » JK មួយម៉ាត់របស់ JK ធ្វើឲ្យរាងតូចខ្ជឹបមាត់ដើរមកអង្គុយនៅសាឡុងយ៉ាងស្ងប់ស្ងាត់

+ Busan

* អួក ~~~ ខឹស ~~~ អួក

« Jimin! ហា Yoongi គេកើតអី » លោកយាយ Park ទើបមកពីចំការក៏មកសួរ Jimin ដែលឈរសម្លឹងទៅបន្ទប់នោះ

« ចៅមិនដឹងដែរឃើញគាត់ក្អួតយូរដែរហើយ » Jimin បារម្ភបន្តិចតែក៏លួចសប្បាយចិត្តដែរបាន Yoongi ចាញ់កូនជំនួស

« ហឹម ..! ចឹងយាយទៅសំអាតខ្លួនសិនហើយមើលរកអីឲ្យ Yoongi ញាុំផងក្អួតបែបនេះគេប្រាកដជាអស់កម្លាំងហើយ » លោកយាយ Park លួចសើចបន្តិចមុននឹងដើរឡើងទៅខាងលើបាត់បន្ទាប់មក Yoongi ក៏ចេញមកល្មម

« បងយ៉ាងមិចហើយ » Jimin សួរទាំងញញឹមញញែម

« ហត់ខ្លាំងណាស់..បងចង់សម្រាក » Yoongi និយាយខ្សាវៗរកក៏ដើរទៅដេកលើសាឡុងបាត់

+ Cake Minie

« បងជូនអូនទៅផ្ទះ..រួចបងនឹងបន្តទៅក្លឹបទៅពិនិត្យមើលការងារនៅហ្នឹងបន្តិចរួចបងត្រឡប់មកគេងនៅខុនដូវិញ » Hoseok រៀបរាប់ប្រាប់កាលវិភាគគេដល់ Mero ជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យ Mero មានការសង្ស័យ

« អូនដឹងហើយ...ហិហិ » Mero លួចសើចបន្តិចនៅពេលឃើញមិត្តប្រុសខ្លួនគួរឲ្យស្រលាញ់យ៉ាងនេះ

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now