មន្តស្នេហ៍ភរិយាខ្ញុំ Ep 13

1.6K 155 2
                                    

   ដោយចម្ងាយរវាងសេអ៊ូលនឹងប៊ូសានរៀងឆ្ងាយណាស់ដែរទើបធ្វើឲ្យអ្នកកម្លោះសរស្រស់សង្ហាត្រូវធ្វើដំណើរយ៉ាងរហ័សព្រោះមិនចង់ទៅដល់ទីនោះមុនព្រះអាទិត្យលិចឡើយ ។

“ Jimin ហាស ! ចុះមកញាុំបាយថ្ងៃត្រង់មកចៅ ” លោកយាយ បានស្រែកហៅ Jimin ពីខាងក្រោមព្រោះពេលនេះ Jimin កំពុងរៀបចំខ្លួនបន្ទាប់ពីជួយលោកយាយរបស់គេប៉ះផ្លែឈើខ្លះត្រឡប់មកផ្ទះវិញ...ព្រោះលោកយាយរបស់គេចូលចិត្តដាំផ្លែឈើគ្រប់មុខណាស់ជាហេតុធ្វើឲ្យគេចូលចិត្តមកសម្រាកលេងទីនេះ ។

“ បាទ ! លោកយាយខ្ញុំទៅឡូវហើយ ” Jimin ញញឹមឆ្លុះកញ្ចក់បន្តិចមិននឹងឈានជំហានចុះទៅខាងក្រោមទៅញាុំបាយជុំលោកយាយរបស់គេ ។

+ Seoul

“ ហុើយ ! អូនឆ្អែតខ្លាំងណាស់ Jeon ” Tae ញញឹមផ្អែកខ្នងទៅហ្នឹងកៅអីហើយលើកដៃអង្អែលពោះគេដែលញាុំឆ្អែតនោះ

“ ឆ្អែតហើយពួកយើងគួរតែត្រឡប់ទៅក្រុមហ៊ុនវិញល្អទេ..ព្រោះបងនៅមានការងារដែលមិនធ្វើហើយ ” JK និយាយបណ្តើរភ្នែកសម្លឹងមើលទូរស័ព្ទបណ្តើរស្របពេលដែលអ្នកម្ខាងទៀតបង្ហាញទឹកមុខមិនពេញចិត្តជាខ្លាំងនៅពេលស្វាមីខ្លួនមិនចាប់អារម្មណ៍នឹងខ្លួន

“ ទូរស័ព្ទបងសំខាន់ជាងអូនមែនទេទើបបងចុចវាគ្មានពេលសម្រាក...” Tae ងើបឈរសួរ JK ដោយសំឡេងមាំ

“ គឺអូនសំខាន់ជាងហើយ..” JK ឆ្លើយតែមាត់តែភ្នែកនៅតែឈ្ងោកនឹងទូរស័ព្ទនឹងឯង

“ សំខាន់ ! ឆើស...បន្តការចុចរបស់បងទៀតចុះ ” Tae ខាំមាត់រលីងរលោងរកដើរចេញតែក៏ត្រូវ JK ចាប់ដៃជាប់

“ អូនទៅណា..យ៉ា!! បងសុំទោសបងគ្រាន់តែចង់ញ៉ោះអូនលេងទេ ” JK សើចអោបរឹត Tae នៅចំពោះមុខគេគ្រប់គ្នាពួកគេមិនបានខ្វល់ថាអ្នកណាមើលមកគេបែបណាទេសំខាន់គេត្រូវលួងភរិយាគេសិន

“ មនុស្សឆ្កួត ! លែងអូនទៅ..” Tae ប្រឹងរើចេញពីរង្វង់ដៃ JK តែក៏មិនបាន

“ បើលែងអូនអូននឹងមិនបាត់ខឹងបងទេ..ឡូវបើអូនឈប់ខឹងបងបងនឹងនាំអូនទៅ Shopping ល្អទេ ” JK

“ ចុះការងារបងនោះមិនប្រញាប់ទេអី ” Tae ងើយទៅសួរស្វាមីដែលកំពុងញញឹមសម្លឹងមកគេ

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now