មន្តស្នេហ៍ភរិយាខ្ញុំ Ep 03

2.3K 207 21
                                    

  ព្រឹកថ្ងៃថ្មី Tae ក៏ចតឡានទុកនៅខាងមុខច្រកចូលហើយចុះដើរទៅទីតាំងរបស់កសិករនៅទីនោះដើម្បីសួរសុខទុក្ខពួកគាត់។

« ចៅហ្វាយ ! រួចរាល់ហើយខ្ញុំបានកាត់ហ្រ្វាំងឡានរបស់គេហើយ » Men បានចូលទៅកាត់ហ្រ្វាំងឡានរបស់ Tae តាមបញ្ជាលោក Choi

« ល្អ ! ការងាររួចរាល់ហើយក៏ប្រញាប់ចេញមកកុំឲ្យពួកវាដឹងខ្លួន » Mrr. Choi ប្រព័ន្ធទូរស័ព្ទក៏ត្រូវបានផ្តាច់លោក Choi ញញឹមចុងមាត់រង់ចាំទទួលដំណឹងគ្រោះថ្នាក់ចរាចរណ៍របស់ Tae នៅសេអ៊ូលវិញព្រោះគាត់ដឹងស្រាប់ហើយថារឿងបែបនេះគាត់មិនដែលបរាជ័យទេ ។

+ សេអ៊ូល

JK ក្រោកពីព្រឹករៀបចំខ្លួនទៅតាម Taehyung តែ Tae បាន Call មកលោកលេខា Lee ឲ្យមកចាំទទួល JK ទៅធ្វើការបើមិនចឹងគេប្រាកដជាគេចការងារទៅណាទៀតហើយ ។

« លេខា Lee មកទីនេះធ្វើអី » JK ចុះមកទាំងសម្លៀកបំពាក់ធម្មតាមិនមែនជាអាវក្រោះសេសម្រាប់ពាក់ទៅធ្វើការនោះទេវាជាអាវសាច់ក្រណាត់ពណ៌ទឹកប៊ិចមូលដៃជាមួយនឹងខោសាច់ក្រណាត់ពណ៌ខ្មៅប៉ុណ្ណោះ ។

« លោកប្រធាន Kim ឲ្យមកទទួលលោកអគ្គនាយកទៅធ្វើការគាត់ថារសៀលបន្តិចគាត់នឹងត្រឡប់មកមើលឯកសាររបស់លោក » លោក Lee និយាយទៅតាមអ្វីដែល Tae បាននិយាយប្រាប់ខ្លួនមុននេះ

« ឆើស !! គេចាត់ទុកខ្ញុំជាក្មេងមែនទេដែលត្រូវបញ្ជូនលេខាមករង់ចាំខ្ញុំដល់ផ្ទះដែរ ... » JK ធ្វើមុខក្រមីក្រម៉ៅរួចក៏ឡើងទៅដូរខោអាវចេញហើយក៏ទៅធ្វើការតាមអ្វីដែល Tae បាននិយាយព្រោះគេមិនចង់ឈ្លោះជាមួយ  Tae នោះទេឈ្លោះពេលណាក៏មិនដែរឈ្នះ ..។ មកមើល Tae ដោយសារកិច្ចការនៅទីនេះរលូនល្អហើយទើបគេក៏សុំឡើងមកសេអ៊ូលវិញទាំងព្រឹកបើរង់ចាំពេលម៉ោងបាយហើយគេប្រាកដជាទៅសេអ៊ូលពេលយប់មិនខានហើយ Jungkook ប្រាកដជាយករឿងនឹងសួរដេញដោលគេគ្មានឈប់នោះទេ ។

« អាឡូ ! លេខា Lee តើ Jungkook ទៅដល់កន្លែងធ្វើការនៅ » Tae ដើរបណ្តើរ Call មកសួរលេខា Lee បណ្តើរព្រោះគេបារម្ភខ្លាច JK គេចការងារ Tae មិនចង់អ្នកដទៃមើលមក JK ជាមនុស្សអត់បានការនោះទេសុំត្រឹមអ្នកនិយាយពាក្យនេះត្រឹមតែជាគេម្នាក់បានហើយ

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now