មន្តស្នេហ៍ភរិយា Ep 23

1.2K 110 5
                                    

+ ហាងអាហារ

« កុំធ្វើមុខអញ្ចឹងអីអូនខំនាំបងមកញាុំបាយនៅខាងក្រៅដើម្បីកុំឲ្យបងតានតឹងហេតុអ្វីបងនៅធ្វើមុខចឹង » Tae ចាប់ទាញថ្ពាល់ JK ឲ្យញញឹមព្រោះតាំងព្រឹកមកគេមិនសូវនិយាយស្តីរកអ្នកអង្គុយធ្វើមុខកម្សត់ជាប់

« បើចង់ឲ្យបងសប្បាយចិត្តអូនកុំទៅណាឆ្ងាយពីបងទៅបានហើយ » JK ចងចញ្ចើមឆ្កឹះបាយចុះឡើងៗ

« ហុើយ ! អូនប្រាប់រឿងមួយឲ្យបងសប្បាយចិត្តចុះថ្វីត្បិតប៉ាគាត់ស្នើរឈ្មោះអូនមែនតែមិនប្រាកដថាអូនជាអ្នកទៅណា...» Tae សើចបន្តិចមុននឹងងើបមកអង្គុយជិត JK

« អូនចង់បានន័យថាមិច » JK ធ្វើមុខស្លើរ
មិនយល់ការពេលលឺ Tae និយាយបែបនេះ

« គឺបានន័យថាអូនមិនបានទៅតែអូនឲ្យអ្នកចាត់ការ Jo ទៅជំនួសអូនតែប៉ុណ្ណឹងណាមួយនៅទីនោះលោកប៉ាថាគ្មានអ្វីគួរឲ្យបារម្ភទេទើបអូនឲ្យលោក Jo ទៅជំនួសហ្មងទៅ...សប្បាយចិត្តបានទេ » Tae អោបករញញឹមដាក់ JK

« អុះ ! ជុប ! អូនសម្លាញ់ពិតជាឆ្លាតនឹងគួរឲ្យស្រលាញ់ណាស់...សឺត » JK សប្បាយអរថើបញីញុក Tae គ្រប់ទីកន្លែងយ៉ាងខ្លាំង

« ចូលមក..ហាងនេះគឺឆ្ងាញ់ណាស់ប្រចាំសេអ៊ូល..ឯងដឹងទេ » Danny អូសដៃ Kwangju ចូលទៅក្នុងហាងរួចក៏ដើររកតុអង្គុយស្រាប់តែប៉ះតុទន្ទឹមនឹងតុ Tae នឹង Jungkook

« អៅ! លោកប្រធាននេះលោកប្រធាននឹងលោកអគ្គនាយកមកហាងនេះដែរហ៎ក » Kwangju ភ្លេចខ្លួនក៏ដើរទៅរាក់ទាក់ពួកគេចំណែក Danny ស្រឡាំងកាំងភ្លេតគ្រាន់តែបានឃើញមនុស្សគេស្រលាញ់ុម្តងទៀតរូបពិតពិតជាស្អាតជាងក្នុងរូបថតពិតមែន

« អរ ! Kwangju នេះឯងមកជាមួយអ្នកណាសង្សារឯងមែនទេ » Tae អើតទៅមើល Danny បន្តិចមុននឹងបែរមកសួរ Kwangju

« គឺ...មិន...» kwangju រដាក់រដុបមិនទាន់ឆ្លើយផងក៏មានអ្នកនិយាយកាត់មុនទៅហើយ

« បាទ ! ខ្ញុំនឹង Kwangju ពួកយើងមើលចិត្តគ្នាបានពីរសប្តាហ៍ហើយ...សួស្តីខ្ញុំ Choi Danny រីករាយដែលបានស្គាល់លោក Kim Taehyung រូបពិតពិតជាស្រស់ស្អាតខ្លាំងណាស់ » Danny ញញឹមហុចដៃដើម្បីឲ្យ Tae ចាប់តែមិនមែន Tae អ្នកចាប់ណាគឺ JK យើងតើជាអ្នកជំនួស

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now