មន្តស្នេហ៍ភរិយា Ep 24

1K 127 10
                                    

+ ភូមិគ្រឹះ Jeon

*ងឺត ~~~~

គ្រាន់តែលឺសំឡេងហ្រ្វាំងឡានជាន់ឈប់ភ្លាមលោកស្រី Jeon ក៏ចេញមកទទួលកូនៗគាត់ទាំងពីរទាំងទឹកមុខញញឹមតែខុសប្លែកអីតែ JK ចងចញ្ចើមជាប់រហូត ។

« Tae តើ Jungkook គេកើតអី » Mrs. Jeon កៀកដៃ Tae ឱនមកសួរគេតិចៗ

« គឺមុននឹងបន្តិច Jungkook គេមានរឿងឈ្លោះប្រកែកគ្នាជាមួយមិត្តភក្តិ Kwangju »  Tae មិនហ៊ានប្រាប់ថាសង្សារ Kwangju ទេព្រោះគេចង់ឲ្យរឿងហ្នឹងដឹងតែគេ៤នាក់បានហើយ

« Kwangju ...លេខា Lee ដែលតែងតែនៅក្បែរកូនមែនទេ...អា៎!!! ហើយមានរឿងអីត្រូវ Jungkook ទៅឈ្លោះជាមួយគេដែរ ...ឬគេប្រច័ណ្ឌ » Mrs. Jeon ញញឹមបែរមកសួរ Tae

« គឺម៉ាក់ខ្ញុំសុំទៅងូតទឹកផ្លាស់សម្លៀកបំពាក់សិន ...អរមែនហើយម៉ាក់ល្ងាចនេះកូននឹង JK ទៅជួបលាងជាមួយមិត្តភក្តិម៉ាក់មិនបាច់ចាំបាយពួកយើងទេ...លាហើយអ្នកម៉ាក់ » Tae ញញឹមហើយឱនគោរពលាលោកស្រី Jeon ឡើងទៅលើ

« មកពីឯងមានសុជីវធម៌បែបនេះហើយទើបម៉ាក់ចង់បានឯងធ្វើកូនប្រសារ...ហុើយ !! » Mrs. Jeon ញញឹមពេញចិត្តហើយក៏ដើរទៅមើលសណ្តាប់ធ្នាប់ក្នុងផ្ទះបាត់

*តុក ~~~ តុក

« Jungkook បងអាចបើកទ្វារឲ្យអូនបានទេ » Tae ឈរគោះទ្វារពីក្រៅព្រោះគេដឹងថា JK ខឹងខ្លួន

* ក្រាក ~~~

« ចូលមក » JK និយាយមួយម៉ាត់ហើយក៏ដើរទៅវិញបាត់

« Jungkook បងខឹងអូនមែនទេ » Tae ចូលទៅអោបចង្កេះ JK ពីក្រោយ

« ...... » JK មិនឆ្លើយតែឈរស្ងៀមឲ្យ Tae អោបតាមចិត្ត

« បាន ៗ បងមិននិយាយអូនក៏លេងដេញដោលក៏បានដែរ....អូនគិតថាពួកយើងរៀបការជាមួយគ្នាទៅល្អទេ » Tae គ្រាន់តែរាងតូចនិយាយចប់ភ្លាម JK ស្ទុះបែរមកយ៉ាងលឿន

« អូននិយាយពិតមែនឬ !! » JK ប្តូរទឹកមុខពីក្រញូវមកញញឹមភ្លាមៗគ្រាន់តែលឺប្រយោគរៀបការភ្លាម

« អឹម ! បងសប្បាយចិត្តហើយឃើញទេ...ឈប់ងរអូនទៅក្រៅពីប្រុសផ្សេងអូនមើលមិនចូលភ្នែកទេ » Tae ធ្វើមាត់ប៉ោងនិយាយជាមួយ JK មួយៗយឺតធ្វើឲ្យរាងក្រាស់ខ្នាញ់ជាខ្លាំង

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now