មន្តស្នេហ៌ភរិយាខ្ញុំ Ep 29

1K 87 9
                                    

+ សេអ៊ូល

« នៅទីនេះផ្លាស់ប្តូរច្រើនគួរសម...ចុះបងផ្លាស់ប្តូរទេ JK » នារីរូបស្រស់បបូរមាត់សុិចសុីដែលបោះជំហានចេញពីប្រលាននោះ ។

+ Hospital

   ក្រោយពីតាមដានអាការ:អស់មួយរយៈពេលមកលោកគ្រូពេទ្យក៏អនុញ្ញាតឲ្យ Tae ត្រឡប់ទៅផ្ទះវិញ ។ ពេលកំពុងធ្វើដំណើរ  Tae សប្បាយចិត្តណាស់ព្រោះគេខានជិះឡានមើលទេសភាពច្រើនថ្ងៃមកហើយ....ស្របពេលនោះក៏ស្រាប់តែមានសម្លេងទូរស័ព្ទរោទិ៍របស់ស្វាមីខ្លួនបន្លឺឡើង....

*តឺត~~~~តឺត~~~~

« Jung អ្នកណាខលមកបង » Tae ដែលអង្គុយខាងក្រោយដោយ JK ជាអ្នកបើកព្រោះគេចង់មានពេលវេលាជាមួយគ្នាឲ្យបានច្រើនជាងនេះ...

« អូនចុចទទួលបន្តិចទៅបងកំពុងជាប់បើកឡាន » JK ថាហើយក៏ភ្ជង់ទៅលើការបើកបររបស់គេដោយមិនបានគិតទេថាលេខនោះជាលេខអ្នកណា ។ ក្រោយពីលឺ JK និយាយបែបនេះគេក៏មិនស្ទាក់ស្ទើររួច
ក៏ចុចទទួលទៅ

« អាឡូ ! jung បងមាននឹកអូនទេ....អូននឹកបងណាស់ពេលនេះអូនកំពុងនៅ Condo របស់ពួកយើងណា...មករកអូនផងអូននឹក » Anna និយាយទៅកាន់អ្នកម្ខាងទៀតដោយមិនដឹងឡើយថាអ្នកណាអ្នកទទួលចំណែក Tae គ្រាន់តែលឺប្រយោគប៉ុន្មានឃ្លានេះធ្វើឲ្យទឹកភ្នែកគេរមិលចុះឥតឈប់ឈរ...គេក្តាប់ទូរស័ព្ទយ៉ាងណែនមុននឹងសម្លឹងទៅមើលមនុស្សដែលមិនដឹងអីម្នាក់កំពុងបើកឡាន

« Jeon Jungkook អូនអាចសួរបងមួយសំណួរបានទេ » Tae ទប់សម្លេងខាំមាត់មិនឲ្យគេដឹងឡើយថាខ្លួនកំពុងដឹងរឿងអ្វីនោះ

« បាទ ! សួរមកប្រពន្ធសម្លាញ់ » JK ញញឹមតប Tae ដោយគេមិនបានដឹងទេថា Tae និយាយទូរស័ព្ទជាមួយអ្នកណា

« ម្នាក់ស្រី Anna ជាអ្នកណា » Tae និយាយចប់ទឹកភ្នែកក៏ហូរមកដូចចាក់ទឹកពេលនេះកំហឹងក្នុងខ្លួនគេក៏ទប់លែងជាប់ដែរ

*ងឺត ~~~~

  សម្លេងហ្វ្រាំងឡានរបស់ត្រកូល Jeon បានជាន់ឈប់ចតនៅក្បែរផ្លូវបត់ចូលផ្ទះខ្លួនក្រោយពី JK បានលឺប្រយោគនោះហើយ

« នេះអូនដឹងហើយមែនទេ » JK ស្រាប់តែស្លន់ស្លោរបែរមកសួរ Tae បញ្ជាក់

You've reached the end of published parts.

⏰ Last updated: Nov 11, 2022 ⏰

Add this story to your Library to get notified about new parts!

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now