មន្តស្នេហ៍ភរិយាខ្ញុំ Ep 11

2K 170 6
                                    

+ Morning ⛅

   ក្រោយពីជម្លោះនៅក្នុងគ្រួសារហើយ ជីមីន គេមិនបានទៅហាងទេដោយយកលេសប្រាប់មីរ៉ូ ប្អូនរបស់ យ៉ុងហ្គី ថាចង់នៅកំដរ ថេយ៉ុង មួយព្រឹក ។ ជីមីន គេមិនចង់ឲ្យអ្នកណាដឹងទេថាក្រុមគ្រួសាររបស់គេប្រកាន់នឹងស្នេហាខុសធម្មជាតិរឹតតែមិនហ៊ានយករឿងនេះទៅនិយាយជាមួយថេយ៉ុងខ្លាចថេយ៉ុងចូលទៅនិយាយជាប៉ាម៉ាក់គេនាំឲ្យមានបញ្ហារឿងមុខជំនួញ ។ ក្រឡែកមកមើលយ៉ុងហ្គីវិញក៏មិនខុសពីជីមីនដែរពេលគេមកដល់ផ្ទះគេក៏ទាស់សម្តីជាមួយប៉ារបស់គេដែរតែមិនខឹងដូចជីមីនឡើយលុះដល់ព្រឹកគេក៏រៀបចំខ្លួននាំមីរ៉ូទៅហាងជីមីនដូចរាល់ដងហើយក៏ហួសទៅមន្ទីរពេទ្យទៅរកជីមីនផងដែរព្រោះយ៉ុងហ្គីដឹងតាមមីរ៉ូថាជីមីននៅកំដរថេមួយព្រឹក ។

+ មន្ទីរពេទ្យ

  ក្រុមគ្រូពេទ្យក៏ចូលមកពិនិត្យអាការ:ថេបញ្ជក់ម្តងទៀតមុននឹងធ្វើលិខិតអនុញ្ញាតឲ្យថេត្រឡប់ទៅផ្ទះវិញបានដោយនៅក្នុងបន្ទប់មានតែជុងហ្គុកដែលចាំរៀបចំនឹងមើលថែថេយ៉ុងតែប៉ុណ្ណោះ ។

“ លោកគ្រូពេទ្យតើអាការ:ថេយ៉ុងយ៉ាងមិចហើយ ” JK ដើរមកសួរលោកគ្រូពេទ្យដែលកំពុងរៀបចំប្រដាប់ប្រដាពិនិត្យទុកវិញ

“ អាការ:លោកថេយ៉ុងបានប្រសើរជាងមុនហើយ..ប្រហែលស្អែកគាត់អាចចាកចេញពីមន្ទីរពេទ្យបានហើយ អញ្ចឹងអស់កិច្ចការខ្ញុំហើយខ្ញុំសុំលាសិនហើយ ” គ្រូពេទ្យ ញញឹមហើយក៏ដើរចាកចេញពីបន្ទប់អ្នកជំងឺទៅ

“ អូនថាហើយអូនមិនអីទេ ” ថេយ៉ុង ពែបមាត់អង្គុយលេងជាយអាវទាំងទឹកមុខក្រញូវគេពិតជាធុញក្នុងការសង្ងំនៅមន្ទីរពេទ្យណាស់

“ តែបងចង់ប្រាកដជាងនេះអូនកុំចរចេសបានទេ ” ជុងហ្គុក ទម្លាក់ខ្លួនអង្គុយលើគ្រែក្បែររួចលើដៃអង្អែលក្បាលគេថ្នមៗនឹងប្រើសំឡេងយ៉ាងស្រទន់ទៅកាន់ភរិយាខ្លួន

“ អូនគ្រាន់តែបារម្ភពីការងារនៅក្រុមហ៊ុនតែប៉ុណ្ណោះអូនមិនចង់ចរចេសទេជុង” ថេយ៉ុង

“ បងបានឲ្យអ្នកចាត់ការជោរនឹងលេខាជួយមើលការខុសត្រូវហើយអូនកុំបារម្ភអីចំណែកអូនពីពេលនេះទៅមិនបាច់ធ្វើការអ្វីទាំងអស់ក្រៅពីនៅក្បែរបង ” ជុងហ្គុក ប្រើទឹកមុខប្រាកដប្រជាដាក់ថេយ៉ុងព្រោះគេមិនអាចឲ្យប្រពន្ធគេស្ថិតក្នុងគ្រោះថ្នាក់ជាលើកទី២ទេចំណែកថេគេក៏ដឹងលឺពីទឹកចិត្តបារម្ភរបស់ជុងហ្គុកទើបគេមិនប្រកែកបានត្រឹមតែងក់ក្បាលយល់ស្រប ។

មន្តស្នេហ៍ភរិយាខ្ញុំ Where stories live. Discover now